ឃើញគេដាក់លក់ថោកកុំទាន់អរ! ៤ សញ្ញាគ្រោះថ្នាក់ដែលអ្នកទិញ Online ភាគច្រើនមើលរំលង
Touch Soriya
•
OCTOBER 19 2026
•
គន្លឹះល្អៗ
•
10 views
•
2 mins read
•

នាពេលបច្ចុប្បន្ន ការទិញទំនិញតាមប្រព័ន្ធអនឡាញ (Online)ទាំងក្នុង និងក្រៅប្រទេស បានក្លាយជាជម្រើសដ៏ពេញនិយមក្នុងចំណោមប្រជាពលរដ្ឋ ដែលបង្កឱ្យមានភាពងាយស្រួល និងចំណេញពេលវេលា។ ទន្ទឹមនឹងមានភាពងាយស្រួលនេះ វាក៏អាចបង្កហានិភ័យដល់អ្នកទិញផងដែរ ជាពិសេសការឆបោកតាមរយៈទំព័រហ្វេសប៊ុក (Facebook Page) ឬគណនីលក់ទំនិញក្លែងក្លាយ ដែលបង្កើតដោយក្រុមឧក្រិដ្ឋជនដើម្បីឆបោកប្រាក់ពីអ្នកទិញទំនិញ។

020

ចំពោះ ល្បិចកលដែលជនឆបោក តែងតែប្រើប្រាស់ គឺបង្កើត Page ឬគណនីក្លែងបន្លំ ដោយយករូបភាពទំនិញស្អាតៗ ហើយដាក់លក់ក្នុងតម្លៃថោកខុសពីទីផ្សារ ពិសេសជំរុញ និងបង្ខំឱ្យអ្នកទិញវេរប្រាក់កក់ ឬបង់ប្រាក់ថ្លៃទំនិញទាំងស្រុងមុន ក្រោយទទួលបានប្រាក់ ជនឆបោកនឹងមិនផ្ញើទំនិញ ហើយ Block គណនី ឬកាត់ផ្តាច់ការទាក់ទងភ្លាមៗ។

023

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានណែនាំថា ដើម្បីជៀសវាងការចាញ់បោករបស់ក្រុមឧក្រិដ្ឋជន មុននឹងសម្រេចចិត្តបញ្ជាទិញទំនិញតាមអនឡាញ អ្នកគួរពិនិត្យចំណុចសំខាន់ៗចំនួន ៤ ជាមុនសិន៖

021

១. ពិនិត្យមើលប្រវត្តិ Page

មុនពេលអ្នកបញ្ជាទិញទំនិញ គួរតែពិនិត្យកាលបរិច្ឆេទនៃការបង្កើត Page ប្រវត្តិនៃការបង្ហោះព័ត៌មាន និងការធ្វើបច្ចុប្បន្នភាព (Update) របស់អ្នកលក់។ ក្នុងនោះ អ្នកក៏គួរពិនិត្យមើលលើការវាយតម្លៃ (Review) និងមតិយោបល់ (Feedback) ពីអតិថិជនផងដែរ ដើម្បីដឹងអំពីការបញ្ជាទិញពីមុនៗ ប្រសិនបើ Page មានសកម្មភាពតិចតួច ប្រវត្តិមិនច្បាស់លាស់ ឬមានការ Comment គួរឱ្យសង្ស័យ គួរតែប្រុងប្រយ័ត្នបន្ថែមទៀត។

២. ជៀសវាងការទិញទំនិញដែលមានតម្លៃថោកហួសហេតុ

តម្លៃទំនិញដែលទាបជាងទីផ្សារខុសប្រក្រតី គឺជាអាចជាល្បិចមួយដែលជនឆបោកប្រើដើម្បីទាក់ទាញអ្នកទិញ ដូច្នោះអ្នកគួរត្រូវសង្ស័យជាមុន។ ជាមួយគ្នានេះ ប្រសិនបើអ្នកលក់ជំរុញឱ្យអ្នកប្រញាប់ទិញ ឬទាមទារឱ្យវេរប្រាក់កក់ភ្លាមៗ ដោយមិនផ្តល់ព័ត៌មានច្បាស់លាស់ អ្នកគួរតែផ្អាកការបញ្ជាទិញសិន។

៣. ជ្រើសរើសវិធីទូទាត់ដែលសុវត្ថិភាព

គួរជ្រើសរើសការទូទាត់ប្រាក់នៅពេលទំនិញដឹកមកដល់ផ្ទាល់ (Cash on Delivery) ឬទិញតាមរយៈវេទិកា (Platform) ផ្លូវការដែលមានប្រព័ន្ធការពារអ្នកទិញច្បាស់លាស់ ដែលវិធីទាំងនេះ អាចជួយកាត់បន្ថយហានិភ័យនៃការបាត់បង់ប្រាក់មុនពេលទទួលបានទំនិញ។

៤. កុំផ្ទេរប្រាក់ទៅគណនីបុគ្គលដែលមិនស្គាល់ប្រភពច្បាស់លាស់

មុនពេលផ្ទេរ ឬទូទាត់ប្រាក់ គួរតែផ្ទៀងផ្ទាត់ព័ត៌មានអ្នកលក់ លេខគណនីទទួលប្រាក់ និងអាសយដ្ឋានហាងឱ្យបានច្បាស់។ គួរបញ្ជាក់ម្តងទៀត អ្នកគួរតែប្រុងប្រយ័ត្នចំពោះអ្នកលក់ ដែលទាមទារឱ្យអ្នកបង់ប្រាក់ជាមុនទាំងស្រុង ប៉ុន្តែមិនបានបញ្ជាក់ប្រភពទំនិញ ឬផ្តល់ព័ត៌មានទំនាក់ទំនងដែលអាចផ្ទៀងផ្ទាត់បាន។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia