បច្ចេកវិទ្យា "Heart of Joy" – ធ្វើឲ្យ BMW 3-Series EV 2025 កាន់តែមានល្បឿនលឿន កាន់តែមានសុវត្តិភាព និងឆ្លាតជាងមុន!
Lee Then
FEBRUARY 17 2025
យានយន្ត
47 views
3 mins read

BMW Vision Driving Experience គឺជាគំរូថ្មីបំផុតដែលបង្ហាញអំពី Neue Klasse EVs ដែលមួយក្នុងចំណោមនោះនឹងជាម៉ូឌែលអគ្គិសនីនៃ BMW 3-Series ស៊េរីថ្មី រូបរាងខាងក្រៅ និងខាងក្នុងរបស់គំរូនេះ គឺជាការវិវត្តន៍បន្តពីគំរូ Vision Neue Klasse 2023 ដោយមានភ្លើងមុខស្រួចស្រួច និងអេក្រង់ទំហំធំពេញផ្ទៃ Dashboard គំរូនេះបំពាក់នូវប្រព័ន្ធ "Heart of Joy" ដែលជាប្រព័ន្ធកុំព្យូទ័រដ៏ឆ្លាតវៃ (superbrain) ដែលនឹងគ្រប់គ្រងលក្ខណៈបែបនៃការបើកបរ និងប្រព័ន្ធសំខាន់ៗនៅក្នុងរថយន្ត Neue Klasse

Bmw Vision Driving Experience Concept 101 67af8e4934cf2.jpg

រថយន្តគំរូ Vision Neue Klasse 2023 របស់ BMW មានទាំងជំរើសម៉ាស៊ីនសាំង និងជំរើសអគ្គិសនី ដែលសម្រាប់ជំរើសក្រោយនេះអាចនឹងមានឈ្មោះថា i3។ ឥឡូវនេះ BMW បានបង្ហាញគំរូថ្មីដែលមានឈ្មោះ Vision Driving Experience ដើម្បីផ្តល់រូបមន្តអំពីប្រព័ន្ធបច្ចេកវិទ្យាដែលនឹងមាននៅក្នុងម៉ូឌែលអគ្គិសនីថ្មី ដើម្បីរក្សាបាននូវលក្ខណៈបែបការបើកបរដ៏ល្អឥតខ្ចោះរបស់ BMW

Bmw Vision Driving Experience Concept 105 67af8e4f9cb0d.jpg

 ទោះបីមានលក្ខណៈស្រដៀងនឹងគំរូមុនក៏ដោយ BMW បានអះអាងថា Vision Driving Experience គឺជាគំរូសាកល្បង (rolling test rig) សម្រាប់បច្ចេកវិទ្យាដំណើរការ Drivetrain និងប្រព័ន្ធគ្រប់គ្រងថាមពលបើកបរ វាមានបច្ចេកវិទ្យាដ៏ទំនើបដែល BMW ឲ្យឈ្មោះថា "Heart of Joy" ដែលជាកណ្តាលបញ្ជា (control unit) ដើម្បីគ្រប់គ្រងប្រព័ន្ធបញ្ជូនថាមពល (drivetrain), ហ្វ្រាំង (braking), ការបញ្ចូលថ្ម (charging), ការប្រើប្រាស់ថាមពលត្រឡប់មកវិញ (regeneration), ការបញ្ជានិងដឹកនាំ (steering functions) Heart of Joy នឹងមានក្នុងគ្រប់ម៉ូឌែលអគ្គិសនី Neue Klasse ដែលរួមបញ្ចូលទាំង iX3 SUV ថែមទៀតផង។

Bmw Vision Driving Experience Concept 103 67af8e494fa01.jpg

BMW បានអះអាងថា Heart of Joy នេះអាចធ្វើឲ្យការបើកបរមានអារម្មណ៍ល្អជាងមុន និងបង្កើនប្រសិទ្ធភាពថាមពលផងដែរ។ ការគ្រប់គ្រងបែបនេះអាចដំណើរការបានលឿនជាងប្រព័ន្ធចាស់ដល់ ១០ ដង ហើយមានការឆ្លើយតបក្នុងរយៈពេល មិល្លីវិនាទី។ ប្រព័ន្ធនេះអាចគ្រប់គ្រងការចាប់ហ្វ្រាំង និងការប្រើប្រាស់ថាមពលត្រឡប់មកវិញ (regenerative braking) ដើម្បីកាត់បន្ថយការប្រើប្រាស់ហ្វ្រាំងតាមប្រពៃណី។ BMW បញ្ជាក់ថាវាបង្កើនប្រសិទ្ធភាពថាមពលរហូតដល់ ២៥%
 Bmw Vision Driving Experience Concept 106 67af8e494433f.jpg

គំរូនេះកំពុងសាកល្បង កង់ដែលអាចផ្លាស់ប្តូរពណ៌ ដើម្បីបង្ហាញអំពីស្ថានភាពនៃប្រព័ន្ធ Heart of Joy ពណ៌បៃតងសម្រាប់ការកំឡើងល្បឿន ពណ៌ខៀវសម្រាប់ ការប្រើថាមពលត្រឡប់មកវិញ (regeneration) ពណ៌ទឹកក្រូចសម្រាប់ ការហ្វ្រាំងតាមប្រពៃណី (friction braking) ការផ្លាស់ប្តូរពណ៌នេះ BMW មិនបានបញ្ជាក់លម្អិតថាវាដំណើរការដោយរបៀបណា ប៉ុន្តែវាអាចជាបច្ចេកវិទ្យា E Ink ដែលធ្លាប់មាននៅលើគំរូ i Vision Dee

67 1

ខាងក្នុងរថយន្តនេះមានអេក្រង់ដ៏ធំដែលមានរាង hexagonal នៅកណ្តាលផ្ទៃ Dashboard។ លើសពីនេះមានអេក្រង់ស្តើង Stretch Display ដែលបង្ហាញពេលវេលា និងល្បឿន។ ការរៀបចំបែបនេះស្រដៀងនឹង Vision Neue Klasse និង Panoramic iDrive ដែលបានបង្ហាញនៅ CES 2025

Bmw Vision Driving Experience Concept 116 67af8e55aba9d.jpg

BMW បានបញ្ជាក់ថា ម៉ូឌែល Neue Klasse ដំបូងនឹងចាប់ផ្តើមផលិតនៅចុងឆ្នាំ ២០២៥ នៅរោងចក្ររបស់ខ្លួននៅ Debrecen, Hungary។ សម្រាប់ BMW 3-Series ថ្មី ដែលប្រើប្លាទហ្វូម Neue Klasse និងរួមបញ្ចូលប្រព័ន្ធ Heart of Joy នឹងត្រូវបានបង្ហាញជាផ្លូវការដោយសង្ស័យនៅខែក្រោយៗនេះ។
តម្លៃផ្លូវការរបស់ BMW 3-Series EV 2025 មិនទាន់ត្រូវបានប្រកាសនៅឡើយទេ។ ប៉ុន្តែដោយផ្អែកលើតម្លៃរបស់ម៉ូឌែលបច្ចុប្បន្ន និងការប្រកួតប្រជែងក្នុងទីផ្សារ តម្លៃអាចនឹងចាប់ផ្តើមនៅចន្លោះ $50,000 ដល់ $60,000។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia