AMG បង្ហាញពីភាពប្រណីតជាមួយនឹងល្បឿនលឿន និងរូបរាងដ៏ស្រស់ស្អាតដោយប្រើ GLC43 Coupe ជំនាន់ថ្មី SUV ទំហំតូចនេះត្រូវបានបំពាក់ដោយម៉ាស៊ីន ៤ ស៊ីឡាំង ដែលផលិតកម្លាំងបានដល់ទៅ 416 សេះ ដូចជាម៉ាស៊ីនរបស់ CLA45 sedan វាក៏បានប្រើប្រាស់ប្រព័ន្ធប្រអប់លេខ ៩ វគ្គអូតូត្រូវបានប្រើសម្រាប់ការបញ្ជូនល្បឿនដ៏រហ័សរបស់រថយន្ត SUV មួយម៉ូដែលនេះ។
ទោះបីជាផ្នែកខាងក្រោយរបស់ Coupe នេះមានទ្រង់ទ្រាយកោងដែលបន្ថយកន្លែងផ្ទុកអីវ៉ាន់ក៏ដោយ ក៏វាបានផ្តល់នូវរចនាបថសមនឹងសមត្ថភាពរបស់វា ភាពប្រណីតក្នុងកាប៊ីនរបស់ GLC43 Coupe ប្រើសម្ភារៈ និងបច្ចេកវិទ្យាពីឡានប្រណីត ដោយមានអេក្រង់ infotainment ធំនិងជម្រើសច្រើនដែលអាចធ្វើអោយការប្រើប្រាស់ងាយស្រួល។
GLC43 Coupe ជំនាន់ថ្មីចូលទីផ្សារនៅឆ្នាំ 2024 ជាមួយនឹងរចនាបថថ្មីនិងការកែលម្អផ្នែកខាងក្នុង។ ម៉ាស៊ីនថ្មីត្រូវបានប្តូរពីម៉ាស៊ីន V-6 ទៅម៉ាស៊ីន ៤ ស៊ីឡាំង ដែលផ្តល់កម្លាំង និងបម្លាស់ប្តូរកាន់តែខ្លាំង លើសពីនេះ ការបញ្ជូលម៉ូដែល GLC63 S E Performance plug-in hybrid ដែលមានកម្លាំង 671 សេះនឹងចូលទីផ្សារនៅឆ្នាំ 2025។ GLC43 ត្រូវបានបំពាក់ដោយម៉ាស៊ីន ៤ ស៊ីឡាំង ដែលមានកម្លាំង 416 សេះ និងថាមពល 500 Nm។ ប្រអប់លេខ ៩ វគ្គអូតូ និងប្រព័ន្ធបើកបរមាន ៤ របៀបតាមស្ថានភាពផ្លូវ ម៉ាស៊ីនថ្មីនេះផ្តល់កម្លាំងបន្ថែម 31 សេះ បើប្រៀបធៀបទៅនឹងម៉ាស៊ីន V-6 ថ្មីៗ។ កម្លាំងបែងចែក 39% ទៅកង់មុខ និង 61% ទៅកង់ក្រោយ។
ក្នុងការបើកបរ GLC43 Coupe វាមានការបញ្ចេញថាមពលល្អ ដោយសន្ទុះពី 0-100Km/h ប្រហែល 4.0 វិនាទី។ EPA បានប៉ាន់ស្មានថា GLC43 Coupe មានការប្រើប្រាស់សាំង 13.1 L/100km ក្នុងទីក្រុង និង 9.8 L/100km លើផ្លូវថ្នល់។
AMG GLC ផ្តល់នូវភាពប្រណីត និងភាពងាយស្រួល ដែលអ្នកអាចរំពឹងពី Mercedes កៅអីបែបស្ដើងមានភាពងាយស្រួលនិងអាចកែសំរួលបានច្រើន សម្ភារៈខ្ពស់ និងអេក្រង់ infotainment ធំដែលមានលក្ខណៈបញ្ឈរ ការរចនាបែប Coupe បានប៉ះពាល់ដល់កន្លែងអង្គុយខាងក្រោយ។ អ្នកអង្គុយខាងមុខមានកំពស់ក្បាលគ្រប់គ្រាន់ ប៉ុន្តែអ្នកអង្គុយខាងក្រោយអាចមានអារម្មណ៍ថាចង្អៀត កន្លែងផ្ទុកក៏បានកែលម្អពីជំនាន់មុន ប៉ុន្តែបើប្រៀបធៀបនឹង GLC SUV វាមានកន្លែងផ្ទុកបានតិចជាង។
GLC ប្រើប្រព័ន្ធ MBUX ដែលមានអេក្រង់កាត់បង្ហាញធំទំហំអេក្រង់គឺ 11.9 អ៊ីញជាប្រភេទ touch screen, ក៏បានផ្ចាប់មកជាមួយនិង touchpad ឬប៊ូតុងបញ្ជានៅលើចង្កូត GLC43 Coupe មាន SiriusXM satellite radio, Bluetooth, Apple CarPlay និង Android Auto។
សម្រាប់តម្លៃចាប់ផ្តើមប្រហែល $72,000 សម្រាប់ឆ្នាំ 2024។
GLC43 Coupe មានតែជម្រើសតែមួយប៉ុណ្ណោះ។ ម៉ាស៊ីន ៤ ស៊ីឡាំង ដែលវាបានផ្តល់អោយមានថាមពលខ្លាំង លើសពីលក្ខណៈប៉ាណាក៏មានដូចទៅនិង AMG GLC43 Coupe មានមុខងារបច្ចេកវិទ្យាច្រើនដូចជា ភ្លើង LED, ផ្លិតទឹកបក់ទឹកភ្លៀងបង្វិលស្វ័យប្រវត្តិ, វាក៏មានប្រព័ន្ធជួយបើកបរ ដូចជា blind-spot monitoring, automated emergency braking និង adaptive cruise control។