Hyundai កំពុងទទួលបានការធ្វើបច្ចុប្បន្នភាពដ៏សំខាន់ ដើម្បីលក់ Ioniq 5សហរដ្ឋអាមេរិកសម្រាប់ឆ្នាំ 2025
Lee Then
FEBRUARY 20 2025
យានយន្ត
45 views
4 mins read

បន្ទាប់ពីបីឆ្នាំបើកលក់នៅលើទីផ្សារ Hyundai Ioniq 5 កំពុងទទួលបានការធ្វើបច្ចុប្បន្នភាពដ៏សំខាន់ ដែលនឹងមកដល់សហរដ្ឋអាមេរិកសម្រាប់ឆ្នាំ 2025 ហើយក៏រួមបញ្ចូលនឹងការផ្លាស់ប្តូរការរនាខាងមុខ និងខាងក្រោយ SUV អគ្គិសនីនេះក៏ទទួលបានថ្មដែលមានសមត្ថភាពធំជាងមុន ការអភិវឌ្ឍផ្នែកខាងក្នុង និងម៉ូដែលថ្មី N Line ដែលមានលក្ខណៈ Sport ស្អាតជាងមុន។

2025 Hyundai Ioniq 5 101 67ae49ab1fb7b.jpg

Hyundai បានបង្ហាញ Ioniq 5 សម្រាប់ទីផ្សារកូរ៉េដែលអាចមើលឃើញនៅទីនេះ ប៉ុន្តែយើងរំពឹងថាលក្ខណៈសម្បត្តិ និងលក្ខណៈបច្ចេកទេសភាគច្រើននឹងផ្ទេរមកលើម៉ូដែលសម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ ម៉ូដែលដែលបានធ្វើបច្ចុប្បន្នភាពនឹងចាប់ផ្តើមលក់នៅកូរ៉េក្នុងខែនេះ ហើយយើងគិតថាវានឹងអាចផ្តល់ឱ្យបណ្តាញអ្នកលក់រថយន្តនៅសហរដ្ឋអាមេរិកក្នុងប៉ុន្មានខែក្រោយ។

2025 Hyundai Ioniq 5 102 67ae49ac36f16.jpg

Hyundai Ioniq 5 ដែលឈ្នះពាន 10Best បច្ចុប្បន្នមានសមត្ថភាពថ្ម 77.4-kWh ហើយម៉ូដែលថ្មីនេះនឹងកើនឡើងដល់ 84.0 kWh។ យើងរំពឹងថានឹងបន្ថែមអាយុកាលថ្មឲ្យបានយូរជាងមុន។ សម្រាប់ម៉ូដែលដែលបង្វិលកង់ខាងក្រោយ (RWD) បច្ចុប្បន្នសាកមួយពេញប្រើប្រាស់បាន 303 ម៉ាយ (487 គ.ម.) ហើយយើងសង្ស័យថាវានឹងកើនដល់ប្រហែល 325 ម៉ាយ (523 គ.ម.) ជាមួយថ្មថ្មី។ សម្រាប់ម៉ូដែលបង្វិលកង់ទាំង៤ (AWD) ដែលមានម៉ូទ័រពីរ បច្ចុប្បន្នសាកមួយពេញប្រើបាន 260 ម៉ាយ (418 គ.ម.) ហើយវាអាចកើនដល់ 280 ម៉ាយ (451 គ.ម.)។

2025 Hyundai Ioniq 5 103 67ae49b0ecd82.jpg

2025 Hyundai Ioniq 5 មានកម្លាំងរមួល និងល្បឿនសន្ទុះពី 0 ទៅ 100 គ.ម./ម៉. ខុសគ្នា ដោយអាស្រ័យលើម៉ូដែលនីមួយៗ៖
ម៉ូដែលស្តង់ដារ: ម៉ូទ័រមួយ (កង់ខាងក្រោយ):ផលិតកម្លាំងបាន 168 សេះ កម្លាំងរមួល: 350 ន្យូតុន-ម៉ែត្រ ល្បឿនសន្ទុះពី 0 ទៅ 100 គ.ម./ម៉.: 7.5 វិនាទី។ ម៉ូទ័រពីរ:ផលិតកម្លាំងបាន 320 សេះ កម្លាំងរមួលសរុប: 605 ន្យូតុន-ម៉ែត្រ ល្បឿនសន្ទុះពី 0 ទៅ 100 គ.ម./ម៉.: 5.3 វិនាទី

2025 Hyundai Ioniq 5 137 67ae40f7cec25.jpg

ការផ្លាស់ប្តូរផ្នែកខាងក្រៅរួមមានប៉ានាខាងមុខ និងខាងក្រោយថ្មី ដែលបង្កើនប្រវែងរថយន្តច្រើនជាងមុន 0.8 អ៊ិញ (ប្រហែល 2 ស.ម.)។ ក៏មានកង់ថ្មី និងផ្នែកខាងក្រោយដែលមានរូបរាងថ្មី។ ម្យ៉ាងវិញទៀត Hyundai បានបន្ថែមម៉ូទ័រលាងកញ្ចក់ខាងក្រោយ ដែលជាអ្វីដែលអ្នកប្រើប្រាស់ Ioniq 5 មុនៗបានសុំមកយូរហើយ ពីព្រោះធូលីនឹងដីកក់កខ្វក់ជាប់នៅលើកញ្ចក់ដោយគ្មានវិធីសម្អាត។

2025 Hyundai Ioniq 5 121 67ae40e79d2a4.jpg

នៅផ្នែកខាងក្នុង មានការផ្លាស់ប្តូរជាច្រើនផងដែរ ដោយបញ្ចូលពន្លឺ Pixel ដូចជានៅលើ Ioniq 6 ប៊ូតុងបញ្ជាទៅក្នុងផ្ទះ និងប្រព័ន្ធកម្រិតសីតុណ្ហភាពត្រូវបានរៀបចំឡើងវិញ ប៊ូតុងថ្មីសម្រាប់កៅអីកំដៅ និងបញ្ជាផ្សេងៗត្រូវបានបន្ថែមទៅលើកុងសូលកណ្ដាល។ បន្ទាប់មក កន្លែងសាកថ្មទូរស័ព្ទឥតខ្សែត្រូវបានផ្លាស់ទីទៅទីតាំងដែលងាយស្រួលប្រើជាងមុន។

2025 Hyundai Ioniq 5 Interior 65e5e57329af1.jpg

កៅអីខាងក្រោយក៏មានមុខងារបត់ចុះពីដែលធ្វើអោយវាមានភាពកាន់តែទូលាយផងដែរ Hyundai ក៏បានបង្កើនការការពារសម្លេងរំខានពីម៉ូទ័រអគ្គិសនីខាងក្រោយ លក្ខណៈសម្បត្តិជំនួយដល់អ្នកបើកបរដូចជា Lane-Keep Assist និង Park Assist ត្រូវបានធ្វើឱ្យប្រសើរឡើង លើសពីនេះ កង់ក៏មានសេនស័របើកបរនឹងមានមុខងាររំញ័រទៅដៃអ្នកបើកបរ។

2025 Hyundai Ioniq 5 102 67ae3e5d380fd.jpg

ដើម្បីបង្កើតភាពទាក់ទាញរវាងម៉ូដែលធម្មតា និងម៉ូដែលដ៏មានកម្លាំងខ្លាំង Ioniq 5 N (641 សេះ) ម៉ូដែល Ioniq 5 N (កំណែប្រតិបត្តិការខ្ពស់): ម៉ូទ័រពីរ  កម្លាំងរមួលសរុប: 770 ន្យូតុន-ម៉ែត្រ ល្បឿនសន្ទុះពី 0 ទៅ 100 គ.ម./ម៉.: 3.4 វិនាទី Hyundai បានបង្ហាញម៉ូដែលថ្មី N Line វាមានរចនាបទខុសប្លែកដោយផ្តល់ជូននូវប៉ានាថ្មី ការតុបតែងខាងក្រៅបន្ថែម និងកង់ 20 អ៊ីញ។

2025 Hyundai Ioniq 5 N 126 663249fa6d451.jpg
2025 Hyundai Ioniq 5 N 104 663249f102794.jpg

នៅផ្នែកខាងក្នុង N Line មាន Option បើកបរខុសពីម៉ូដែលធម្មតា កៅបែប Sporty កន្លែងដាក់ជើងមានរចនាបទ Sport និងមានធ្នេរខ្សែពណ៌ក្រហម យើងនៅមិនទាន់ដឹងថា Ioniq 5 N Line មិនមានកម្លាំងស្មើៗម៉ូដែលធម្មតាទេ ប៉ុន្តែវាខ្លាំងជាងម៉ូដែល Ioniq 5 N។ Hyundai ក៏មិនបានរៀបរាប់អំពីការផ្លាស់ប្តូរប្រព័ន្ធបង្វិលកង់ ទើបសន្និដ្ឋានថា ការផ្លាស់ប្តូរនេះច្រើនទៅលើផ្នែកស្រស់ស្អាតជាងផ្នែកបច្ចេកទេស។

2025 Hyundai Ioniq 5 N 143 66324a0235cfd.jpg

តម្លៃរបស់ Hyundai Ioniq 5 និង Ioniq 5 N Line ឆ្នាំ 2025 អាស្រ័យលើកម្រិតបំពាក់ និងជម្រើសផ្សេងៗ តាមព័ត៌មានពី caranddriver.com តម្លៃចាប់ផ្តើមរបស់ Hyundai Ioniq 5 ស្ថិតនៅប្រមាណ $43,975 ដល់ $56,875 សម្រាប់ម៉ូដែល Ioniq 5 N តម្លៃចាប់ផ្តើមប្រមាណ $67,575។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia