Telegram ផ្ញើសារចម្លែកៗដោយខ្លួនឯង? ប្រយ័ត្នគណនីរបស់អ្នកមានគេសង្ងំនៅ
Touch Soriya
•
OCTOBER 26 2026
•
គន្លឹះល្អៗ
•
85 views
•
1 min read
•

បច្ចុប្បន្ន ករណីឆ្លងមេរោគលើកម្មវិធី Telegram ក្នុងកុំព្យូទ័រ ដែលអាចឱ្យជនខិលខូចអាចលួចយកគណនី និងទិន្នន័យសម្ងាត់របស់លោកអ្នក។ ប្រសិនបើអ្នកសង្កេតឃើញគណនី Telegram បានផ្ញើសារ ឬឯកសារទៅអ្នកដទៃដោយមិនបានបញ្ជា នេះអាចជាសញ្ញាថាគណនីរបស់អ្នក កំពុងត្រូវបានអ្នកដទៃចូលប្រើដោយគ្មានការអនុញ្ញាតហើយ។

ក្រៅពីការផ្ញើសារដោយខ្លួនឯង អ្នកប្រើប្រាស់គួរប្រុងប្រយ័ត្នចំពោះ Telegram ដែលដំណើរការខុសប្រក្រតី កម្មវិធីបើកយឺត គាំង ឬបិទដោយខ្លួនឯងញឹកញាប់, ពិនិត្យឯកសារ ឬកម្មវិធីមិនស្គាល់ប្រភព រកឃើញ File ឬកម្មវិធីប្លែកៗក្នុងកុំព្យូទ័រ។ កុំព្យូទ័ររបស់អ្នក ដំណើរការយឺតខុសធម្មតា ទោះមិនបានបើកកម្មវិធីច្រើន, មានការជូនដំណឹងពីការ Login ដោយឧបករណ៍ផ្សេងដែលអ្នកមិនស្គាល់, ព័ត៌មានគណនីរបស់អ្នក ត្រូវបានផ្លាស់ប្តូរ Profile លេខសម្ងាត់ ឬ Email ត្រូវបានកែប្រែដោយគ្មានការអនុញ្ញាត។

032

ដើម្បីកាត់បន្ថយហានិភ័យ អ្នកប្រើប្រាស់គួរជៀសវាងការចុចតំណភ្ជាប់ ឬបើកឯកសារពីប្រភពដែលមិនគួរឱ្យទុកចិត្ត។ ប្រសិនបើសង្ស័យថាកុំព្យូទ័របានឆ្លងមេរោគ គួរផ្ដាច់ការតភ្ជាប់អ៊ីនធឺណិតជាបណ្ដោះអាសន្ន និងប្រើកម្មវិធីសុវត្ថិភាពដែលអាចទុកចិត្តបាន ដើម្បីស្កេនរកមេរោគ។

19

ជាមួយគ្នានេះ អ្នកប្រើប្រាស់គួរចូលទៅកាន់ផ្នែក Devices ឬ Active Sessions ក្នុង Telegram ដើម្បីពិនិត្យឧបករណ៍ដែលបានចូលគណនី និងបញ្ចប់ការភ្ជាប់ពីឧបករណ៍ដែលមិនស្គាល់។ អ្នកប្រើប្រាស់ គួរបើកមុខងារ Two-Step Verification ដើម្បីការពារគណនី ហើយប្រសិនបើសង្ស័យថាពាក្យសម្ងាត់ត្រូវបានបែកធ្លាយ គួរប្តូរវាភ្លាមៗពីឧបករណ៍ដែលមានសុវត្ថិភាព។

គួរបញ្ជាក់ថា ការមានសារចម្លែកៗ ឬឧបករណ៍មិនស្គាល់ក្នុងបញ្ជី Session អាចជាសញ្ញាព្រមាន ប៉ុន្តែមិនអាចបញ្ជាក់ដោយខ្លួនឯងថាកុំព្យូទ័រមានមេរោគជាក់លាក់ណាមួយឡើយ។ ការពិនិត្យសកម្មភាពគណនី និងការការពារព័ត៌មានសម្ងាត់ឱ្យបានត្រឹមត្រូវ អាចជួយកាត់បន្ថយហានិភ័យនៃការបាត់បង់គណនី និងទិន្នន័យផ្ទាល់ខ្លួន។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia