លែងបារម្ភរឿងគេខ្ចីទូរសព្ទលួចមើល! OpenAI បញ្ចេញមុខងារចាក់សោឆាតសម្ងាត់លើ ChatGPT
Touch Soriya
•
OCTOBER 21 2026
•
គន្លឹះល្អៗ
•
48 views
•
2 mins read
•

ចំពោះអ្នកដែលចូលចិត្តសន្ទនាជាមួយ ChatGPT ហើយមិនចង់ឱ្យអ្នកដទៃដឹង ពេលនេះ OpenAI បានដាក់ឱ្យប្រើមុខងារនូវ Locked Chats ដែលអាចចាក់សោឆាតដោយប្រើលេខសម្ងាត់ PIN ឬការផ្ទៀងផ្ទាត់អត្តសញ្ញាណ។ មុខងារ Locked Chats នេះ ត្រូវបាន OpenAI ប្រកាសដាក់ប្រើប្រាស់នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ដែលអាចឱ្យអ្នកប្រើប្រាស់អាចរក្សាឯកជនភាព ដោយប្រើលេខសម្ងាត់ PIN ចំនួន ៤ ខ្ទង់ ឬប្រើ Face ID, Touch ID និងវិធីផ្ទៀងផ្ទាត់អត្តសញ្ញាណ។

024

មុខងារ Locked Chats នេះ គឺខុសពីមុខងារ Temporary Chats របស់ ChatGPT ដែលបង្កើតការសន្ទនាដាច់ដោយឡែក និងមិនបង្ហាញនៅក្នុងការសន្ទនាធម្មតាទេ ក្នុងនោះអ្នកប្រើប្រាស់អាចត្រឡប់ទៅមើលការសន្ទនាដែលបាន Locked Chats បានគ្រប់ពេល។ មុខងារនេះ មានអត្ថប្រយោជន៍សម្រាប់អ្នកដែលចង់រក្សាឯកជនភាពលើការសន្ទនាផ្ទាល់ខ្លួន ដោយមិនចង់ឱ្យអ្នកដទៃមើលឃើញដោយចៃដន្យ នៅពេលគេខ្ចីទូរស័ព្ទ ឬប្រើឧបករណ៍រួមគ្នា។  

ចំពោះ អ្នកប្រើប្រាស់ ដែលចង់សាកល្បងប្រើប្រាស់ Locked Chats តាមរបៀបនេះ៖

១. ចូលទៅកាន់ការសន្ទនា ChatGPT ដែលអ្នកចង់ Locked Chats

២. ចុចលើ Menu ជម្រើសបន្ថែម (•••)

14

៣. ជ្រើសរើស Lock chat ហើយបញ្ជាក់ម្តងទៀតដើម្បី Lock chat

៤. រួចបង្កើត ឬបញ្ចូលលេខសម្ងាត់ PIN ចំនួន ៤ ខ្ទង់ តាមការណែនាំរបស់កម្មវិធី

16

ជាមួយគ្នានេះ OpenAI បានបញ្ជាក់ថា បើអ្នកប្រើប្រាស់ បានកំណត់លេខសម្ងាត់ PIN ឡើងវិញម្តងទៀត នោះការសន្ទនា ដែលអ្នកឆាតជាមួយ ChatGPT ដែលបានចាក់សោពីមុនទាំងអស់ ដោយប្រើ PIN ពីមុននឹងត្រូវលុបជាអចិន្ត្រៃយ៍។ ហើយការ Lock chat គឺមិនមែនជា End-to-End Encryption នោះទេ ហើយក៏មិនបានផ្លាស់ប្តូរការកំណត់ប្រើប្រាស់ទិន្នន័យសម្រាប់កែលម្អម៉ូដែលដែរ(Improve the model for everyone)។

គួរបញ្ជាក់ថា មុខងារ Locked Chats គឺកំពុងដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់សម្រាប់អ្នកប្រើប្រាស់ ChatGPT គ្រប់គម្រោង Free, Go, Plus, Pro, Business, Enterprise និង Edu នៅលើវេបសាយ កម្មវិធីទូរសព្ទ និងកម្មវិធីកុំព្យូទ័រ ប៉ុន្តែគណនីមួយចំនួន គឺមិនទាន់ឃើញជម្រើស Lock chat នេះទេ ដោយសារការដាក់ឱ្យប្រើប្រាស់ គឺកំពុងដំណើរការជាបន្តបន្ទាប់។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia