អស់បារម្ភ! ទោះអត់ចេះធ្វើម្ហូបក៏អត់បញ្ហា អាច Download កម្មវិធីម្ហូបខ្មែរទាំង ២ នេះយកទៅរៀនបាន
Khunna - ឃុនណា
DECEMBER 4 2025
គន្លឹះល្អៗ
17 views
2 mins read

បច្ចុប្បន្ននេះ ការរៀនជំនាញផ្សេងៗតាមរយៈអ៊ីនធើណិតគឺមានភាពទូលំទូលាយ ហើយអាចធ្វើបានដោយឥតគិតថ្លៃ ដែលធ្វើឱ្យជីវិតប្រចាំថ្ងៃកាន់តែងាយស្រួល ជាពិសេសសម្រាប់ស្ត្រីមេផ្ទះ ឬអ្នកដែលជាប់រវល់មើលថែទាំកូនតូច។ ចំពោះជំនាញធ្វើម្ហូបវិញ មិនថាម្ហូបខ្មែរ ឬម្ហូបបរទេសទេ អ្នកគ្រាន់តែចូលទៅកាន់យូធូបបន្តិចប៉ុណ្ណោះ ក៏អាចមើលនិងរៀនតាមបានភ្លាមៗ។

10 Best Cambodian Foods Every Visitor Should Eat

សម្រាប់អ្នកដែលមានបំណងចង់បើកអាជីវកម្មទាក់ទងនឹងម្ហូបអាហារ ភាពពិសេសនៃស្នាដៃធ្វើម្ហូបគឺជារឿងសំខាន់ណាស់ ដើម្បីទាក់ទាញចិត្តភ្ញៀវឱ្យចាប់អារម្មណ៍ ចូលញ៉ាំហើយចង់ចូលទៀត។

ដើម្បីផ្តល់ភាពងាយស្រួលបន្ថែម ឥឡូវនេះចាបខៀវសូមលើកយកកម្មវិធី (App) បង្រៀនធ្វើម្ហូបរបស់ខ្មែរចំនួន ២​ ជូនដល់អ្នកទាំងអស់គ្នា សម្រាប់យកទៅរៀនធ្វើម្ហូប ទាំងដើម្បីត្រៀមបើកអាជីវកម្ម ឬធ្វើសម្រាប់គ្រួសារក៏បាន។

Cooking at Home Image

១. Khmer Cooking Video: App នេះបានប្រមូលផ្ដុំទៅវីដេអូ និងកម្រងមេរៀនធ្វើម្ហូបជាច្រើនជាច្រើនរាប់មិនអស់ ដោយក្នុងនោះមានទាំងប្រភេទវីដេអូ សាច់គោ សាច់ជ្រូក សាច់មាន សាច់ត្រី គ្រឿងសមុទ្រ បង្អែម និងប្រភេទវីដេអូជាច្រើនទៀត ដែលយើងអាចទស្សនានៅលើ App ទាំងនេះបានដោយឥតគិតថ្លៃឡើយ។ អ្វីដែលពិសេសនេះ នូវរាល់វីដេអូទាំងអស់ សុទ្ធធ្វើឡើងដោយអ្នកជំនាញ ជាមួយការពន្យល់ច្បាស់ៗ អនុវត្តផ្ទាល់តែម្ដង។

 Pad Screenshot 4 Q2 P2 C0 K9 O

២. Khmer Food Recipes: App នេះបានប្រមូលផ្ដុំរូបមន្តពិសេសៗជាច្រើន សម្រាប់ចម្អិនម្ហូប។ មិនមានការបង្រៀនជាវីដេអូទេ App នេះបានបញ្ចូលតែរូបមន្តប្រភេទអាហារតែ៥ប្រភេទប៉ុណ្ណោះគឺ ប្រភេទទឹក សម្លឆា ប្រភេទអន្លក់ ប្រភេទបង្អែម និងម្ហូបបង្អែមគ្រប់ប្រភេទ។ ចំណុចដែលពិសេសនោះគឺ App នេះបានណែនាំពីវិធីធ្វើច្បាស់ៗជាអក្សរធំៗ ស្រួលមើល ស្រួលអាន និងស្រួលអនុវត្តតាមផងដែរ។

0d53a631411363.y3 Jvc Cw5 Nz Is Nz Yx Ld E1 Lda

កម្មវិធី (App) ទាំងអស់នេះអាចជាស្ពានដែលនាំលោកអ្នកឈានដល់ការបើកហាង ឬភោជនីយដ្ឋានជារបស់ខ្លួន ដោយមិនចាំបាច់ចំណាយពេលវេលា និងថវិកាទៅរៀនដល់សាលាផ្ទាល់ក៏បាន។ តើលោកអ្នកធ្លាប់គិតចង់បើកកន្លែងលក់បាយ ឬម្ហូបអាហារកម្ម៉ង់ជារបស់ខ្លួនឯងហើយឬនៅ? បើមានមហិច្ឆតានេះ តោះកុំចាំយូរ! ចាប់ផ្តើមរៀនទាំងអស់គ្នាឥឡូវនេះ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia