កុំប្រហែស! អ្នកពូកែចុច Link ផ្តេសផ្តាសលើ Messenger ត្រូវតែបើកមុខងារ ១ នេះភ្លាមៗ
Khunna - ឃុនណា
OCTOBER 24 2025
គន្លឹះល្អៗ
222 views
1 min read

ជាទូទៅការទទួលបានលីងពីនរណាម្នាក់នៅលើ Messenger គឺជារៀងធម្មតាទេយើងអាចមើលដឹង តែរឿងដែលប្រុងប្រយ័ត្ននោះ គឺទោះបីជាមានមិត្តភក្តិ ឬមនុស្សដែលទុកចិត្ត Send មកក៏ដោយក៏មិនប្រាកដថាលីងនោះជាលីងសុវត្ថិភាពដែរ។ ដូច្នេះអ្នកគួរតែបើកមុខងារជំនួយសុវត្ថិភាពអាខោនដែលមានស្រាប់នៅលើ Messenger

Photo 1661269124571 63a0a342277d

មុខងារ Send Safe Website Browsing លើ Messenger គឺជាមុខងារសុវត្ថិភាពមួយដែលត្រូវបានរចនាឡើងដើម្បី ការពារអ្នកប្រើប្រាស់ពីគេហទំព័រដែលមានគ្រោះថ្នាក់ (ដូចជាគេហទំព័របន្លំ (Phishing) ឬគេហទំព័រដែលមានមេរោគ) នៅពេលដែលអ្នកបានចុចលើតំណភ្ជាប់ (Links) ដែលបានផ្ញើនៅក្នុងការសន្ទនារបស់ Messenger

Mceclip2

របៀបបើកមុខងារ Safe Website Browsing លើ Messenger (សម្រាប់ Android និង iOS)

  • បើកកម្មវិធី Messenger នៅលើទូរស័ព្ទរបស់អ្នក។
  • ចុចលើរូប Profile របស់អ្នក (ជួនកាលជា Menu បន្ទាត់បី) ដែលជាធម្មតាស្ថិតនៅជ្រុងខាងលើឆ្វេង ឬខាងក្រោមស្ដាំ។ បន្ទាប់មកចុចលើ Settings

T C Pic (18)

  • អូសចុះក្រោម ហើយរកមើលជម្រើស Privacy & Safety (ឯកជនភាព និងសុវត្ថិភាព) ហើយចុចចូល
  • នៅក្នុងផ្នែកសុវត្ថិភាព (Security) រកមើលជម្រើស Safe Website Browsingហើយចុចចូល។
  • ចុចបើក (Toggle On) មុខងារ Safe Website Browsing ឬមួយទៀតអាចចុចសញ្ញាធីកលើមុខងារ Standards Browsing Protection ជាការស្រច។ 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia