ក្នុងយុគសម័យឌីជីថល ការស្រាវជ្រាវមិនមែនជារឿងលំបាកទៀតនោះទេ ប្រសិនបើយើងមានឧបករណ៍ត្រឹមត្រូវ។ ដូច្នេះថ្ងៃនេះ ចាបខៀវ-Technology Cambodia មានកិត្តិយសក្នុងការសម្ភាសន៍ជាមួយលោក រិន ធារុំ ស្ថាបនិក PaperGate ខណៈលោកជា និស្សិតថ្នាក់បណ្ឌិត វិស្វករគីមី និងជាអ្នកស្រាវជ្រាវ កំពុងសិក្សាថ្នាក់បណ្ឌិតជំនាញ វិស្វកម្មរ៉ែ និងវត្ថុធាតុដើម (Mining and Materials Engineering) នៅសកលវិទ្យាល័យសុងខ្លា (Prince of Songkla University) ប្រទេសថៃ។

លោក រិន ធារុំ មានស្រុកកំណើតនៅភូមិពុទ្ធា ខេត្តត្បូងឃ្មុំ។ លោកគឺជាបញ្ញវន្តមួយរូបដែលបានចំណាយពេលសិក្សានៅប្រទេសថៃអស់ជាច្រើនឆ្នាំ។ បច្ចុប្បន្នលោកកំពុងសិក្សាថ្នាក់បណ្ឌិតជំនាញ Mining and Materials Engineering នៅសកលវិទ្យាល័យ Prince of Songkla (PSU) ដោយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគីមីវិទ្យា និងថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មគីមី។ ទោះបីជាជំនាញគោលរបស់លោកគឺផ្នែកគីមី និងរ៉ែ ប៉ុន្តែលោកមានចំណូលចិត្តខ្ពស់ក្នុងផ្នែកឌីជីថល ដែលនាំឱ្យលោកក្លាយជា "Full-stack Researcher" មួយរូប។

លោក ធារុំ បានបង្កើតនូវ Ecosystem បច្ចេកវិទ្យាផ្ទាល់ខ្លួន ដែលមានប្រយោជន៍ជាច្រើនដូចជា៖
- PaperGate (papergate.org)៖ មោទនភាពធំបំផុតរបស់លោក។ វាជា Search Engine សម្រាប់ឯកសារស្រាវជ្រាវ ដែលផ្តល់លទ្ធភាពចូលអានឯកសារជាង ៤៥០ លានច្បាប់ ដោយឥតគិតថ្លៃ និងមានមុខងារ AI ជួយសង្ខេបអត្ថបទទៀតផង។
- ThearumOS៖ ប្រព័ន្ធគ្រប់គ្រងជីវិត (Life Management System) ដែលផ្តោតលើសុវត្ថិភាពទិន្នន័យ (Local-first) រួមបញ្ចូលទាំងការកត់ត្រា ហិរញ្ញវត្ថុ និងសុខភាពក្នុងកន្លែងតែមួយ។
- FreeSpeach៖ បណ្តាញសង្គមអាថ៌កំបាំងដែលប្រើបច្ចេកវិទ្យា Encryption កម្រិតខ្ពស់បំផុត។

ក្រៅពីនេះក៏មាន project តូចៗដូចជា DefAtlas (defatlas.papergate.org) វេបសាយមើលទីតាំងមូលដ្ឋានទ័ពលើពិភពលោករួមទាំង CosmicExplorer (cosmicexplorer.papergate.org) វេបសាយផ្តល់ចំណេះដឹងពីលំហអាកាស តាមដានវត្ថុហោះមកជិតផែនដី និងតាមដានស្ថានីយ៍អវកាសInternational Space Station (ISS) ផងដែរ។
លោកបានបង្ហើបថា PaperGate ត្រូវបានបង្កើតឡើងក្នុងគោលបំណងដោះស្រាយបញ្ហាលំបាក និងភាពស្មុគស្មាញក្នុងការស្វែងរកឯកសារស្រាវជ្រាវ តាមរយៈការផ្ដល់ជូននូវគេហទំព័រដែលមានរចនាបថទំនើប ងាយស្រួលប្រើ និងមានប្រសិទ្ធភាពខ្ពស់។ ដោយសារបញ្ហាប្រឈមនៃគេហទំព័រអ្នកបោះពុម្ពផ្សាយមានច្រើនលើសលប់ ការស្ទួនទិន្នន័យ និងការជួបប្រទះនឹងការបង់ប្រាក់ (paywall) ដែលសូម្បីតែ Google Scholar ក៏នៅមានកម្រិតនោះ PaperGate បានក្លាយជាមជ្ឈមណ្ឌលប្រមូលផ្ដុំឯកសារជាង ៤៥០ លានច្បាប់ពីប្រភពដែលអាចជឿទុកចិត្តបានក្នុងកន្លែងតែមួយ។

មុខងារពិសេសរបស់ PaperGate រួមមាន៖
- ការស្វែងរក និងទាញយកកម្រិតខ្ពស់៖ អាចស្វែងរក អាន និងទាញយកឯកសារ PDF (ប្រភេទ Open Access) បានភ្លាមៗក្នុងកន្លែងតែមួយ ជាមួយប្រព័ន្ធបែងចែកប្រភេទឯកសារច្បាស់លាស់។
- ព័ត៌មានវិទ្យាសាស្ត្រលម្អិត៖ បង្ហាញទិន្នន័យមេតាពេញលេញ (DOI, Abstract, Citation Count) និងមានការ Highlight ពាក្យគន្លឹះ ដើម្បីងាយស្រួលក្នុងការវិភាគ និងវាយតម្លៃគុណភាពអត្ថបទ។
- ឧបករណ៍ជំនួយ AI និងការដកស្រង់ឯកសារ៖ មានមុខងារសង្ខេបអត្ថបទដោយ AI, ស្វែងរកប្រភពឯកសារយោង និងបង្កើត Citation បានជាង ១០,០០០ ទម្រង់ខុសៗគ្នា។
- មុខងារបន្ថែមសម្រាប់អ្នកស្រាវជ្រាវ៖ រួមបញ្ចូលឧបករណ៍ជំនួយការងារវិទ្យាសាស្ត្រដូចជា តារាងខួបនៃធាតុគីមី និងម៉ាស៊ីនគណនាបំប្លែងខ្នាត ដែលជួយសម្រួលដល់ការសិក្សាគ្រប់ជ្រុងជ្រោយ។
PaperGate ត្រូវបានបង្កើតឡើងដោយប្រើ React (JS/TS) និង Google Antigravity ដើម្បីផ្ដល់នូវ UI ទំនើប និងរលូនបំផុត រួមជាមួយប្រព័ន្ធ Supabase សម្រាប់គ្រប់គ្រងទិន្នន័យប្រកបដោយសុវត្ថិភាព និងការដាក់ឱ្យដំណើរការលើ Netlify ដើម្បីធានាបាននូវល្បឿន និងស្ថេរភាពខ្ពស់។
1. Frontend (ផ្នែកមុខវេបសាយ)
- JavaScript & TypeScript មូលដ្ឋានសម្រាប់សរសេរកូដ
- React បង្កើត UI ដែលលឿន និងទាន់សម័យ
- HTML, CSS សម្រាប់រចនាទម្រង់ និង layout
- UI/UX Design ឲ្យវេបសាយមានភាព clean និងងាយប្រើ

2. Backend & Database
- Supabase (ឬ Firebase / Node.js) សម្រាប់ database, authentication, API
- SQL (PostgreSQL) សម្រាប់គ្រប់គ្រងទិន្នន័យ
3. Deployment & DevOps
- Netlify / Vercel សម្រាប់ deploy វេបសាយ
- GitHub សម្រាប់គ្រប់គ្រង version កូដ
- CDN & performance optimization ប្រើ Cloudflare

លោក រិន ធារុំ បានលើកឡើងថាទោះបីជាបច្ចុប្បន្នឧបករណ៍ AI និង Zero-code ដូចជា Google Antigravity, Lovable ឬ Claude អាចជួយបង្កើតវេបសាយបានដោយមិនបាច់សរសេរកូដ ប៉ុន្តែអ្នកអភិវឌ្ឍនៅតែចាំបាច់ត្រូវមានចំណេះដឹងមូលដ្ឋានគ្រឹះដើម្បីគ្រប់គ្រងគម្រោងឱ្យមានប្រសិទ្ធភាព។ ចំណេះដឹងទាំងនោះរួមមាន ការយល់ដឹងពីចរន្តការងាររវាង Frontend និង Backend, គោលការណ៍រចនា UI/UX, ការគ្រប់គ្រងទិន្នន័យ និង API ព្រមទាំងជំនាញក្នុងការ Deploy និងការថែទាំប្រព័ន្ធទាំងផ្នែកល្បឿន និងសុវត្ថិភាព ដើម្បីធានាថាវេបសាយអាចដំណើរការបានល្អ និងមានស្ថេរភាពយូរអង្វែង។
ជាចុងក្រោយលោក រិន ធារុំ បានបង្ហាញពីចក្ខុវិស័យ ចំពោះគម្រោងនាពេលអនាគត PaperGate នឹងពង្រីកខ្លួនទៅជាវេទិកាសហគមន៍តាមរយៈការបន្ថែមមុខងារ Forum សម្រាប់ជជែកដេញដោល និង Researcher Profile ដើម្បីភ្ជាប់ទំនាក់ទំនងក្នុងវិស័យស្រាវជ្រាវ។ ក្នុងនាមជាលោកជា Founder មួយរូបលោកចង់លើកទឹកចិត្តយុវជនដែលចង់ចូលរួមក្នុងវិស័យ AI និង Tech ថា៖ ចាប់ផ្តើមពីគំនិត និងបញ្ហាជាក់លាក់ជាមុនសិនរួចរកដំណោះស្រាយមិនចាំបាច់ប្រកួតជាមួយ Platform ធំៗទេ ប៉ុន្តែត្រូវបង្កើតអ្វីដែលមានតម្លៃ និងដោះស្រាយបញ្ហាបានយ៉ាងពិតប្រាកដ។ទោះបីគ្មានធនធានច្រើនក៏អាចចាប់ផ្តើមបានប្រសិនបើយើងយល់ពីបញ្ហាច្បាស់ និងធ្វើវាឲ្យល្អក្នុងចំណុចតូចមួយ។
«ចាប់ផ្ដើមពីចំណុចតូចៗដែលអ្នកអាចធ្វើបានល្អបំផុតរួចអភិវឌ្ឍវាបន្តិចម្ដងៗ នោះវានឹងក្លាយជា Startup ដែលមានសក្ដានុពលបំផុត»។
Contact: Email: [email protected], [email protected]
អត្ថបទដោយ៖ ងួន ឃុនណា
