តាមឲ្យទាន់!​ ជនមិនស្គាល់មុខអាចលួចតាមដានពេលអ្នកកំពុងធ្វើដំណើរ តាមរយៈមុខងារ ១ នេះ
Khunna - ឃុនណា
•
SEPTEMBER 29 2026
•
គន្លឹះល្អៗ
•
580 views
•
2 mins read
•

ដើម្បីការពារខ្លួនពី ឧបករណ៍តាមដានទីតាំងដែលមិនមែនជារបស់អ្នក ដូចជា AirTag ឬឧបករណ៍តាមដាន Bluetooth ផ្សេងៗ អ្នកអាចបើកមុខងារនេះនៅលើទូរស័ព្ទ។ មុខងារនេះនឹងជូនដំណឹងដល់អ្នក ប្រសិនបើទូរស័ព្ទរកឃើញឧបករណ៍តាមដានដែលមិនស្គាល់ និងកំពុងធ្វើដំណើរតាមអ្នក។

044 V Gd0bzxvupl Yj D H6al8 a 2

១./ សម្រាប់ទូរស័ព្ទ Android (Android)

មុខងារនេះមានឈ្មោះថា Unknown Tracker Alerts ឬ ការជូនដំណឹងអំពីឧបករណ៍តាមដានដែលមិនស្គាល់ ដែលអាចរកឃើញឧបករណ៍តាមដានដែលប្រើបច្ចេកវិទ្យាដូច AirTag ជាដើម។

  • ចូលទៅកាន់ Settings របស់ទូរស័ព្ទអ្នក
    រកមើលហើយចុចលើ Safety & Emergency ឬ Privacy (អាស្រ័យលើម៉ូដែលទូរស័ព្ទ)
  • ចុចលើ Unknown tracker alerts 
    ត្រូវប្រាកដថា Allow alerts ត្រូវបានបើក (On)។
  • ចំណាំ៖ អ្នកក៏អាចចុច Scan Now ដើម្បីធ្វើការស្កេនដោយដៃ (Manual Scan) ថាតើមានឧបករណ៍តាមដានដែលមិនស្គាល់នៅក្បែរអ្នកឬអត់។

C3540811 9e92 Ef11 8a6a 000d3a07e8d0

២./ សម្រាប់ទូរស័ព្ទ iPhone - AirTag និង Find My Network

ទូរស័ព្ទ iPhone មានមុខងារភ្ជាប់មកជាមួយ ដែលអាចជូនដំណឹងអ្នកដោយស្វ័យប្រវត្តិ ប្រសិនបើមាន AirTag ឬគ្រឿងបន្លាស់ Find My Network ដែលមិនស្គាល់កំពុងតាមដានអ្នក។

  • ចូលទៅកាន់ Settings 
  • ចុចលើ Bluetooth ហើយត្រូវប្រាកដថាបើក (On)
  • ចូលទៅកាន់ Settings + Privacy & Security + Location Services ហើយត្រូវប្រាកដថា បើក (On)។
  • ចូលទៅកាន់ Settings + Notifications + Tracking Notifications រួចត្រូវប្រាកដថា Allow Notifications ត្រូវបានបើក (On)។

T C Pic   2025 11 25 T141302.474

សូមប្រាកដថា Bluetooth និងសេវាកម្មទីតាំង (GPS) របស់អ្នកត្រូវបានបើកជានិច្ច ដើម្បីឱ្យប្រព័ន្ធអាចស្វែងរកឧបករណ៍តាមដានបាន។ នៅពេលទូរស័ព្ទរបស់អ្នករកឃើញឧបករណ៍តាមដានដែលមិនស្គាល់ អ្នកអាចចាក់សំឡេង (Play Sound) ដើម្បីជួយស្វែងរកទីតាំងឧបករណ៍នោះ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia