អាចទៅរួចទេ! លំដាប់មហាសេដ្ឋីលោក Jack Ma ទម្លាយរូបមន្តសម្ងាត់ ៤ នេះដែលគេតែងមើលរំលង
Khunna - ឃុនណា
FEBRUARY 19 2026
គន្លឹះល្អៗ
6 views
3 mins read

លោក Jack Ma ធ្លាប់បរាជ័យក្នុងការប្រឡង និងការដាក់ពាក្យធ្វើការជាង ៣០ ដង រួមទាំងការបដិសេធពី KFC និង Harvard ផងដែរ។ ក្នុងជំនួញ លោកបានបង្កើតក្រុមហ៊ុន ២ ដំបូងដោយមិនជោគជ័យ ហើយ Alibaba ក៏ស្ទើរតែដួលរលំក្នុងរយៈពេល ៣ ឆ្នាំដំបូងដោយសារគ្មានប្រាក់ចំណេញ។ លោកមិនមែនពឹងផ្អែកតែលើសំណាងនោះទេ ប៉ុន្តែគាត់មានទម្លាប់ និងទស្សនវិជ្ជាផ្ទាល់ខ្លួនដែលគាត់អនុវត្តជាប្រចាំ។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗទាំង ៤ ដែលគាត់តែងតែប្រកាន់ខ្ជាប់។

Jack Ma Never Left Business 1277469753

១. ការរៀនសូត្រពី "បរាជ័យ" ជាជាង "ជោគជ័យ"

Jack Ma ធ្លាប់និយាយថា មនុស្សភាគច្រើនចូលចិត្តរៀនពីភាពជោគជ័យរបស់អ្នកដទៃ ប៉ុន្តែគាត់វិញ គាត់ចូលចិត្តសិក្សាពី "មូលហេតុដែលធ្វើឱ្យមនុស្សបរាជ័យ"។ គាត់តែងតែវិភាគលើកំហុសឆ្គង ដើម្បីចៀសវាងកុំឱ្យដើរជាន់ដានចាស់។ សម្រាប់គាត់ បរាជ័យគឺជា "វ៉ាក់សាំង" ដែលធ្វើឱ្យអាជីវកម្មកាន់តែរឹងមាំ។

1625404029256

២. ផ្តោតលើ "អនាគត" និង "ការផ្លាស់ប្តូរ"

Jack Ma មិនសូវខ្វល់ខ្វាយពីបញ្ហានៅចំពោះមុខដែលដោះស្រាយមិនចេញក្នុងថ្ងៃនេះទេ ប៉ុន្តែគាត់តែងតែសម្លឹងមើលទៅ ១០ ឆ្នាំខាងមុខ។ គាត់ចំណាយពេលគិតពីនិន្នាការពិភពលោក (ដូចជាការផ្លាស់ប្តូរពី IT ទៅ DT - Data Technology)។ គាត់ជឿថា បើអ្នកចង់ជោគជ័យ អ្នកត្រូវតែដោះស្រាយបញ្ហាដែលពិភពលោកនឹងជួបប្រទះនៅថ្ងៃអនាគត។

7 Future Technologies That Every Student Must Learn Kahe

៣. ការចេះប្រើ "មនុស្សដែលពូកែជាងខ្លួន"

មហាសេដ្ឋីរូបនេះតែងតែដាក់ខ្លួន និងទទួលស្គាល់ថាគាត់មិនចេះបច្ចេកវិទ្យាជ្រៅជ្រះ ឬជំនាញគណនេយ្យនោះទេ។ គាត់មានជំនាញក្នុងការ "ប្រមូលមនុស្សពូកែ" ឱ្យមកធ្វើការជុំគ្នា និងធ្វើឱ្យពួកគេមានគោលដៅតែមួយ។ តួនាទីរបស់មេដឹកនាំ មិនមែនធ្វើការងារជំនាញទាំងអស់នោះទេ ប៉ុន្តែគឺការធានាថា "មនុស្សពូកែអាចធ្វើការជាមួយគ្នាបាន"។

14582

៤. រក្សា "ភាពឆ្កួតលីលា" និង "ការតស៊ូដោយមិនបោះបង់" (Never Give Up)

ទម្លាប់ដែលមិនដែលប្រែប្រួលរបស់ Jack Ma គឺការរក្សាថាមពល និងជំនឿចិត្ត ទោះបីជាមានគេសើចចំអកក៏ដោយ។ គាត់តែងតែរំលឹកខ្លួនឯង និងក្រុមការងារថា "ថ្ងៃនេះពិបាក ថ្ងៃស្អែករឹតតែពិបាក ប៉ុន្តែខានស្អែកនឹងស្រស់បំព្រង"។ គាត់មិនដែលបោះបង់ចោលគោលដៅធំរបស់គាត់ឡើយ ទោះបីជាត្រូវឆ្លងកាត់ការបដិសេធរាប់រយដងក៏ដោយ។

Unnamed (9)

បច្ចុប្បន្នលោក Jack Ma មានអាជីវកម្មក្នុងដៃដូចជា៖

១. វិស័យកសិកម្ម និងចំណីអាហារ (1.8 Meters Marine Technology)

២. ក្រុមហ៊ុន Alibaba Group (ស្ថាបនិក និងអ្នកវិនិយោគយុទ្ធសាស្ត្រ)

៣. ក្រុមហ៊ុន Ant Group (Alipay)

៤. ក្រុមហ៊ុនវិនិយោគ Yunfeng Capital

៥. មូលនិធិ Jack Ma (Philanthropy & Education)

 បច្ចុបន្បន្នទ្រព្យសម្បត្តិប៉ាន់ស្មានរបស់លោក Jack Ma មានចន្លោះពី $២៥ ទៅ $៣០ ប៊ីលីនដុល្លារ (២៥,០០០ ទៅ ៣០,០០០ លានដុល្លារអាមេរិក) ដែលលោកស្ថិតក្នុងចំណោមមហាសេដ្ឋី Top 10 Top 15 ក្នុងប្រទេសចិន (ប្រែប្រួលតាមតម្លៃភាគហ៊ុន Alibaba និង Ant Group)

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia