ឈប់ឆ្ងល់ទៀត! នេះជាមូលហេតុធំ ធ្វើឱ្យមនុស្សភាគច្រើនស្អ.ប់ និងមិនចង់ស្តាប់សម្លេងខ្លួនឯង
SOKLY - កូនផ្កាឈូក
AUGUST 22 2025
ឌីជីថល
4 views
1 min read

ធ្លាប់មិនចង់ស្តាប់សំឡេងខ្លួនឯងទេ? បើធ្លាប់ អ្នកមិនឯកាឡើយ មានមនុស្សច្រើនណាស់មិនហ៊ានសូម្បីស្តាប់សំឡេងខ្លួនឯងជាលើកទីពីរពេលថតក្នុងទូរស័ព្ទ ឬឧបករណ៍ផ្សេងៗ។ ហើយខាងក្រោមនេះ គឺជាការបកស្រាយរបស់លោក Ashish Shah អ្នកជំនាញផ្នែកសោតទស្សន៍​នៅមជ្ឈមណ្ឌល The Hearing Care Partnership

លោក Ashish Shah បានពន្យល់ថា៖ «នៅពេលនិយាយ សំឡេងត្រូវបានផ្ទេរទៅត្រចៀករបស់យើងតាមពីរវិធីគឺ ខាងក្រៅដោយការបញ្ជូនខ្យល់ និងខាងក្នុងតាមរយៈខួរឆ្អឹងខ្នង។ ក្នុងនោះ ចំពោះដំណើរការខួរឆ្អឹងខ្នងមានការផ្ទេរប្រេកង់ទាប ដែលសំឡេងបញ្ចេញដោយខ្យល់មិនមាន»

A

លោកបានបន្តទៀតថា៖ «នៅពេលនិយាយទៅកាន់អ្នកដទៃ ពួកគេបានឮសំឡេងរបស់យើងតាមរយៈសំឡេងដែលដំណើរការដោយខ្យល់ប៉ុណ្ណោះ ដូច្នេះពួកគេនឹងឮយើងក្នុងប្រេកង់ខ្ពស់។ ដូចគ្នាដែរ នៅពេលយើងឮសំឡេងខ្លួនឯងតាមរយៈការថតសំឡេង វាគ្មានសំឡេងដែលដំណើរការដោយខួរឆ្អឹងខ្នងដើម្បីបន្ថែមប្រេកង់ទាបទេ ម្ល៉ោះហើយយើងនឹងឮខ្លួនឯងតាមរបៀបដែលយើងមិនធ្លាប់ឮ។ ហើយនេះជាមូលហេតុដែលធ្វើឲ្យមនុស្សភាគច្រើន មិនចូលចិត្តស្តាប់សំឡេងរបស់ខ្លួននៅពេលចាក់វាឡើងវិញ»

យ៉ាងណាមិញ រឿងដ៏គួរឲ្យចាប់អារម្មណ៍ ប្រសិនបើអ្នកដកអត្តសញ្ញាណបុគ្គលនោះចេញ ហើយឲ្យពួកគេស្តាប់សំឡេងខ្លួនឯងដោយចៃដន្យ ឬដោយមិនដឹងខ្លួន នោះពួកគេនឹងមិនមានបញ្ហាអ្វីឡើយ។ ត្រង់ចំណុចនេះលោក Ashish Shah បានបញ្ជាក់ថា តាមរយៈការសិក្សាពីមុនបានរកឃើញថា នៅពេលដែលអ្នកចូលរួមមួយក្រុមត្រូវបានស្នើសុំឲ្យវាយតម្លៃភាពទាក់ទាញនៃការថតសំឡេងផ្សេងៗគ្នា ដែលរួមបញ្ចូលដោយសម្ងាត់ ពួកគេបានវាយតម្លៃសំឡេងរបស់ខ្លួនឯងខ្ពស់ជាង នៅពេលដែលមិនដឹងថាវាជារបស់ពួកគេ៕

Ss

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia