និយមនៅខ្មែរ! រថយន្តមួយទឹកអាមេរិក ១០ ម៉ូឌែលនេះស្អាតណាស់ ខណៈនេះជាតម្លៃសរុបទាំងពន្ធ
Khunna - ឃុនណា
AUGUST 3 2025
យានយន្ត
20.1 K views
2 mins read

យោងតាមប្រសាសន៍ឯកឧត្ដម ស៊ុន ចាន់ថុល​ ​ អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលនៃអាត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក នាព្រឹកថ្ងៃសុក្រ ទី​ ០១ សីហា ២០២៥ នេះ បានអោយដឹងថាបន្ទាប់ពី​អាមរិក បានទម្លាក់ពន្ធប្រទេសកម្ពុជា ពី ៣៦ ភាគរយ​ មកត្រឹម ១៩ ភាគរយ​ ដោយក្នុងនោះផងដែរក៏មានពន្ធលើរថយន្តមួយទឹក មានទាំងរថយន្តថ្មី។

D1587323 1030x579

រថយន្តមួយទឹកពីអាមេរិកទទួលបានការពេញនិយមយ៉ាងខ្លាំង ដោយសារម៉ូឌែលស្អាត គុណភាពល្អ និងតម្លៃសមរម្យ។ ទោះជាយ៉ាងណាក៏ដោយ ការគិតគូរលើពន្ធនាំចូល គឺជារឿងសំខាន់ណាស់សម្រាប់អ្នកទិញ។ ទោះជាយ៉ាងនេះក្តី ប្រសិនបើកម្ពុជាសន្មត់ថាមានការលើកលែង ពន្ធនាំចូល (Customs Duty) 0% (ខណៈដែលពន្ធអាករពិសេស ពន្ធអាករបន្ថែម រក្សាដដែល) នោះតម្លៃរថយន្តទាំង ១០ ម៉ូឌែលដែលពេញនិយមនៅកម្ពុជា នឹងមានតម្លៃកាន់តែធូរថ្លៃជាងបច្ចុប្បន្ន។

Download (8)

ខាងក្រោមនេះជាម៉ូឌែលរថយន្តមួយទឹកអាមេរិក ១០ ដែលមានតម្លៃធូរថ្លៃបំផុត ជាមួយនឹងតម្លៃប៉ាន់ស្មានសរុប (ករណីពន្ធនាំចូល ០%)៖

Jhfjhgf Car Sdnce

Nissan

ឧទាហរណ៍:

ឧបមាថាអ្នកទិញឡានមួយទឹកពីអាមេរិក តម្លៃ CIF $15,000 (ម៉ាស៊ីន 2.5L)

  • ពន្ធនាំចូល: 0%
  • ពន្ធអាករពិសេស: $15,000 × 20% = $3,000
  • ពន្ធអាករបន្ថែម (VAT): ($15,000 + $3,000) × 10% = $1,800

សរុបទាំងអស់: $15,000 + $0 + $3,000 + $1,800 +  = $19,800

1613907101100

គូសបញ្ជាក់ផងដែរថា តម្លៃខាងលើជាការប៉ាន់ស្មាន និងប្រហាក់ប្រហែលតែប៉ុណ្ណោះ ព្រោះវាអាស្រ័យទៅលើលក្ខខណ្ឌជាក់ស្តែងដូចជា៖ ឆ្នាំផលិត, ស្ថានភាពរថយន្ត Option, ម៉ូឌែលឡាន, ប្រភេទឡាន, តម្លៃទីផ្សារនៅអាមេរិកបច្ចុប្បន្ន និងថ្លៃដឹកជញ្ជូន តែយ៉ាងណាក្តីក៏រថយន្តមួយទឹកមានតម្លៃធូរជាងមុនផងដែរ។ ប្រសិនបើអ្នកទាំងអស់គ្នាចង់ដឹងតម្លៃបន្ថែមសូមធ្វើការតាមដាននៅលើកម្មវិធី ឬវេបសាយ khmer24

Screenshot 2025 08 03 133058

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia