មកដឹងការពិត! វិក្កយបត្រអគ្គិសនីហក់ឡើងខ្ពស់នៅរដូវក្តៅបណ្តាលមកពីមូលហេតុ ២ នេះ
Khunna - ឃុនណា
MARCH 20 2026
គន្លឹះល្អៗ
238 views
1 min read

ឱ្យតែដល់រដូវក្ដៅ ម្ចាស់ផ្ទះភាគច្រើនតែងតែមានចម្ងល់ថា "ហេតុអ្វីអគ្គិសនីប្រើច្រើនជាងមុន?" តើពិតមែនទេដែលថាកុងទ័រដើរលឿនជាងមុនក្នុងខែក្ដៅ?

 63e74e316183d10f4a63f833bd28e264

មកឈ្វេងយល់ពីមូលហេតុពិតប្រាកដ និងកត្តាសំខាន់ៗមួយចំនួនដែលធ្វើឱ្យការប្រើប្រាស់អគ្គិសនីកើនឡើងដូចខាងក្រោម៖

១. កត្តាអាកាសធាតុ និងដំណើរការរបស់ឧបករណ៍ នៅពេលសីតុណ្ហភាពខាងក្រៅឡើងខ្លាំង ឧបករណ៍អគ្គិសនីត្រូវធ្វើការធ្ងន់ជាងមុន៖ 

  • ម៉ាស៊ីនត្រជាក់ និងទូទឹកកក៖ ត្រូវដំណើរការម៉ូទ័រ (Compressor) ស្ទើរតែជាប់រហូត ដើម្បីទាញសីតុណ្ហភាពឱ្យត្រជាក់តាមការកំណត់។ កាលណាសីតុណ្ហភាពខាងក្រៅកាន់តែក្តៅ ម៉ាស៊ីនត្រជាក់ និងទូទឹកកក កាន់តែស៊ីភ្លើងខ្លាំង។ 
  • កង្ហារ៖ យើងច្រើនប្រើលេខធំៗ និងបើកចោលក្នុងរយៈពេលយូរ ដែលធ្វើឱ្យគីឡូអគ្គិសនីកើនឡើងតាមនោះដែរ។
  • ម៉ូទ័របូមទឹក៖ តម្រូវការប្រើប្រាស់ទឹកសម្រាប់ស្រោចដំណាំ និងការងូតសម្អាតកើនឡើងទ្វេដង ធ្វើឱ្យម៉ូទ័រត្រូវបូមទឹកញឹកញាប់ជាងមុន។ 

652742374 1340687431425798 7639481202389487628 N

២. ឧបករណ៍ខ្វះការថែទាំ ឬចាស់រអាក់រអួល ឧបករណ៍ដែលមិនបានលាងសម្អាត ឬថែទាំឱ្យបានត្រឹមត្រូវ ធ្វើអោយស៊ីភ្លើងខ្លាំងបំផុត៖ 

  • ម៉ាស៊ីនត្រជាក់ដែលធូលីដីកកកុញ៖ ធ្វើឱ្យខ្យល់ចេញមិនស្រួល ម៉ាស៊ីនត្រូវប្រឹងខ្លាំង មិនងាយដល់សីតុណ្ហភាពកំណត់ ដែលនាំឱ្យស៊ីភ្លើងលើសកម្រិត។
  • ទូទឹកកកបើកទ្វារញឹកញាប់ ឬ បិទទ្វារមិនជិត ៖ ធ្វើឱ្យខ្យល់ត្រជាក់ភាយចេញក្រៅ នាំឱ្យម៉ូទ័រដើរគ្មានឈប់សម្រាក។ 

652496802 1340687958092412 5156961852621777170 N

ដំបូន្មានដើម្បីសន្សំសំចៃ៖

១. លាងសម្អាតម៉ាស៊ីនត្រជាក់ឱ្យបានទៀងទាត់ (យ៉ាងតិច ៦ខែម្តង)។

២. កំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់ត្រឹម ២៥°C

. បិទឧបករណ៍អគ្គិសនីពេលមិនចាំបាច់។

"ប្រើប្រាស់អគ្គិសនីដោយឆ្លាតវៃ ជួយកាត់បន្ថយការចំណាយ និងធានាសុវត្ថិភាពគ្រួសារលោកអ្នក!"

 651896019 1340687684759106 4581649542708947718 N

651880099 1340687571425784 5490421079620171265 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia