2024 Ford Mustang RTR Spec 2 តម្លៃចាប់ផ្តើមពី $12,495 ហើយបើសិនជាមានតម្លៃនេះនៅស្រុកយើងវិញ ខ្ញុំមិនហ៊ានស្រម៉ៃទេថាវា នឹងទៅជាយ៉ាងណា។ និយាយពីរូបរាងវិញ គឺមានការទាក់ទាញខ្លាំង ហាស្លាក់ខ្ចាក់ស្លៀងសម្រាប់ខ្ញុំដែលស្អាតមួយទំហឹង។
ផ្នែកខាងមុខត្រូវបានរចនាឡើងជាមួយនឹងដំបូលម៉ាស៊ីន និង ហ៊ូតស្រាប់តែម្តង។ ភ្លើង Daytime មាននៅផ្នែកខាងលើនៃចង្កៀងខាងមុខដោយដាក់ជាស្លាប់នៅត្រេ៣ ហើយផ្នែកប៉ាណាមុខក៏មានភ្លើង Daytime ដែលអមរន្ធខ្យល់ចូលទៅក្នុង ដើម្បីកាត់បន្ថយតម្តៅម៉ាស៊ីន។
សម្រាប់ម៉ូដែលនេះ គេបានដក logo រូបសេះចេញ ដាក់ជំនួសដោយ logo RTR ដែលមានទីតាំងនៅផ្នែកជំហៀងនៃប៉ាណា ដែលផ្ចាប់ជាមួយនឹង Spoyler នៅខាងក្រោយដែលមាន logo RTR និងស្តុបក្រោយដែលរចនារូបរាងជាអក្សរ V។ បើទោះយើងមើលពីផ្នែកខាងក្រោមក៏មានបំពង់ស៊ីងរហូតទៅដល់ពីតែម្តង។
សម្រាប់ម៉ាស៊ីន Ford Mustang RTR Spec 2 ស៊េរីឆ្នាំ 2024 គឺជា V8 ចំណុះ 5.0 លីត្រ ដែលផ្តល់ថាមពលអតិបរមា 473 សេះ និងកម្លាំងរមួលខ្ពស់បំផុត 563 Nm។ ពី 0-100Km/h ចំណាយពេលត្រឹមតែ 4.4 វិនាទី ហើយប្រអប់លេខអូតូ 10វគ្គ និងល្បឿនអតិបរមា 250Km/h។ ម៉ូឌែលនេះក៏មានកង់ទំហំ 20 អ៊ីញ និងផ្ចាប់មកជាមួយនឹងហ្វាំង Brembo ដែលទាក់ទាញខ្លាំងតែម្តង។