ទោះបីជា Microsoft PowerPoint ជាឧបករណ៍ដ៏ពេញនិយមសម្រាប់ការធ្វើស្លាយបទបង្ហាញក៏ដោយ ប៉ុន្តែនាពេលបច្ចុប្បន្ន គេហទំព័របញ្ញាសិប្បនិម្មិត (AI) ទំនើបៗជាច្រើនអាចជួយអ្នកបង្កើតស្លាយបានយ៉ាងរហ័ស ងាយស្រួល និងមានរចនាបថច្នៃប្រឌិតខ្ពស់ប្រកបដោយវិជ្ជាជីវៈ។
ជាកម្មវិធីរចនាក្រាហ្វិកដ៏ល្បីល្បាញ ដែលបានបន្ថែមមុខងារ Magic Design បញ្ជាដោយ AI ជួយឱ្យអ្នកបង្កើតស្លាយបទបង្ហាញ (Presentation) បានយ៉ាងឆាប់រហ័ស។
របៀបប្រើប្រាស់៖
- ចូលទៅកាន់គេហទំព័រ Canva រួចបង្កើតគណនី ឬចូលប្រើប្រាស់គណនីដែលមានស្រាប់
- នៅទំព័រដើម (Homepage) ស្វែងរកពាក្យ «Magic Design» ឬ «Magic Presentation»
- បញ្ចូលប្រធានបទ ឬចំណងជើងស្លាយដែលអ្នកចង់បង្កើត
- ជ្រើសរើសរចនាប័ទ្ម (Style) និងប្រព័ន្ធពណ៌ (Color Palette) ដែលអ្នកពេញចិត្ត
- Canva នឹងបង្កើតស្លាយមួយឈុតដោយស្វ័យប្រវត្តិ ដែលមានទាំងរូបភាព និងអត្ថបទពាក់ព័ន្ធទៅតាមប្រធានបទរបស់អ្នក។

២. PPT.AI
លើសពីការធ្វើ Slide គឺការបង្កើត "សាច់រឿង" ដោយប្រើ AI
ប្រសិនបើអ្នកទាំងអស់គ្នាធុញទ្រាន់នឹងការធ្វើ Slide បែបចាស់បុរាណ ហើយចង់បានអ្វីដែលថ្មីប្លែក និងមានឥទ្ធិពល PPT.Ai គឺជាជម្រើសដ៏ល្អ។
របៀបប្រើប្រាស់
- ទៅកាន់ PPT.AI ហើយ Sign in ជាមួយ Google។
- ចុចប៊ូតុង "Create" នៅខាងលើ។
- វាយប្រធានបទដែលចង់បាន (ឧទាហរណ៍៖ "អត្ថប្រយោជន៍នៃបច្ចេកវិទ្យា") ក្នុងប្រអប់ខាងក្រោម រួចចុច Enter។
- AI នឹងបង្ហាញចំណងជើង Slide នីមួយៗ បើពេញចិត្តចុច Continue។
- AI នឹងរៀប Slide ឱ្យ (ទាំងអត្ថបទ និងរូបភាព)។ បងអាចចុចត្រង់ណាដើម្បីកែអក្សរ ឬដូររូបភាពតាមចិត្ត។

៣. SlidesAI
SlidesAI គឺជា AI Tool ដែលជួយ បង្កើតស្លាយ Presentation ដោយស្វ័យប្រវត្តិបានភ្លាមៗ ពីប្រធានបទ ឬអត្ថបទដែលអ្នកផ្ដល់ឱ្យ។
របៀបប្រើ SlidesAI
- ចូល SlidesAI
- Sign in ជាមួយ Google Account
- បើក Google Slides + Extensions + SlidesAI.io
- បញ្ចូល ប្រធានបទ ឬអត្ថបទ ដែលចង់ធ្វើជាស្លាយ
- ចុច Generate Slides + AI បង្កើតស្លាយឲ្យ ហើយអ្នកអាចកែបាន។

