ជាទូទៅ សញ្ញាសំខាន់ៗចំនួន ៣ ដែលបង្ហាញថាគណនី Facebook របស់អ្នកត្រូវបានគេលួចចូល ឬគ្រប់គ្រងគឺ៖

- ឃើញមានការបង្ហោះ (post) ការ Like, ការ Comment, ឬការផ្ញើសារ (message) ចម្លែកៗដែលអ្នកមិនបានធ្វើ។
- មានការផ្ញើសំណើសុំធ្វើជាមិត្ត (friend requests) ទៅកាន់មនុស្សដែលអ្នកមិនស្គាល់។

២. មិនអាចចូលគណនីបាន ឬមានការ Logout ដោយខ្លួនឯង
- អ្នកមិនអាច Login ចូលគណនីរបស់អ្នកបានទេ ព្រោះលេខសម្ងាត់ (Password) ត្រូវបានគេប្ដូរ។
- គណនីរបស់អ្នកត្រូវបាន Logout ចេញដោយខ្លួនឯងជាញឹកញាប់។

៣. ការជូនដំណឹងអំពីការចូលប្រើប្រាស់ពីឧបករណ៍ ឬទីតាំងមិនស្គាល់
- អ្នកទទួលបានការជូនដំណឹងពី Facebook ថាមាននរណាម្នាក់បាន Login ចូលគណនីរបស់អ្នកពីឧបករណ៍ ឬទីតាំងដែលអ្នកមិនស្គាល់ ឬមិនមែនជាអ្នក។

ដំណោះដែលអ្នកគួរធ្វើភ្លាមៗ៖
- ប្ដូរលេខសម្ងាត់ (Password) ថ្មី ដែលពិបាកទាយ។
- បើកមុខងារ Two-Factor Authentication (2FA) ដើម្បីការពារបន្ថែម។
- ពិនិត្យមើល "Where You're Logged In" (កន្លែងដែលអ្នកបាន Login ចូល) នៅក្នុង Settings & Privacy ចូលទៅ Password and Security ហើយ Log out ឧបករណ៍ដែលមិនមែនជារបស់អ្នកចេញ។
- ប្រសិនបើអ្នកមិនអាចចូលគណនីបានទេ សូមចូលទៅកាន់ facebook.com/hacked ដើម្បីធ្វើតាមការណែនាំ។
