លែងពិបាក! វេបសាយ ៣ ងាយស្រួល Download វីដេអូពី ហ្វេសប៊ុក យូធូប បានលឿនរហ័ស
Khunna - ឃុនណា
AUGUST 10 2025
ឌីជីថល
4.4 K views
2 mins read

ប្រសិនបើអ្នកកំពុងស្វែងរកវេបសាយងាយៗដែលឥតគិតថ្លៃនិងងាយស្រួលសម្រាប់ Download វីដេអូពី Facebook និង YouTube។

Istockphoto 473196991 640x640

ខាងក្រោមនេះជាវេបសាយ ៣ ដែលអ្នកអាចប្រើបានយ៉ាងងាយស្រួលដើម្បី Download វីដេអូពី Facebook និង YouTube

1. SaveFrom.net

វេបសាយនេះមានភាពល្បីល្បាញ និងងាយស្រួលប្រើបំផុត។ អ្នកគ្រាន់តែចម្លង (Copy) តំណភ្ជាប់ (Link) របស់វីដេអូ ហើយបិទភ្ជាប់ (Paste) ចូលទៅក្នុងប្រអប់នៅលើវេបសាយ រួចចុច Download ជាការស្រេច។ SaveFrom.net អាច Download បានទាំងវីដេអូពី YouTube និង Facebook ជាមួយនឹងជម្រើសកម្រិតច្បាស់ (Quality) ខុសៗគ្នា។

13a79bbdd8d755ff2642f78bcb0eb09c

2. Y2mate 

Y2mate គឺសមបំផុតសម្រាប់ Download វីដេអូពី YouTube។ អ្នកអាចជ្រើសរើសទំហំ File ផ្សេងៗគ្នា ព្រមទាំងអាចបំប្លែង (Convert) វីដេអូទៅជា MP3 បានទៀតផង ប្រសិនបើអ្នកគ្រាន់តែចង់បានសំឡេង។ របៀបប្រើប្រាស់ក៏ដូចគ្នាដែរ គឺគ្រាន់តែ Copy Link វីដេអូយកទៅ Paste ចូលក្នុងប្រអប់ប៉ុណ្ណោះ។

16cd0ea8ded590ffac89f112b869af54 0.81 4471

3. FDOWN.net (សម្រាប់ Facebook)

FDOWN.net ត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់ Download វីដេអូពី Facebook។ វាងាយស្រួល និងរហ័ស ព្រមទាំងមានជម្រើស Download ក្នុងកម្រិតច្បាស់ខ្ពស់ (HD) និងកម្រិតធម្មតា (Normal)។ ដូចវេបសាយខាងលើដែរ គ្រាន់តែយក Link វីដេអូ Facebook ទៅដាក់ក្នុងប្រអប់ រួចចុច Download នោះវានឹងបង្ហាញជម្រើសឱ្យអ្នកតែម្ដង។

Paste the Facebook Video Link

គូសបញ្ជាក់ផងដែរថា មុននឹង Download វីដេអូណាមួយ សូមប្រាកដថាអ្នកមានសិទ្ធិ ឬការអនុញ្ញាតត្រឹមត្រូវពីម្ចាស់វីដេអូនោះដើម្បីរក្សាសិទ្ធិជូនម្ចាស់ដើមនៃវីដេអូ កុំឲ្យមានការលួចចម្លងវីដេអូរបស់អ្នកដទៃទៅធ្វើអាជីវកម្មដែលខុសឆ្គងណាមួយប៉ះពាល់ដល់សិទ្ធិម្ចាស់ដើម។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia