កុំរំលង! ៥ ចំណុចដែលអ្នកគួរដឹងមុនពេលទិញឡានមួយទឹកយកទៅប្រើប្រាស់
Khunna - ឃុនណា
AUGUST 4 2025
យានយន្ត
172 views
2 mins read

ជាទូទៅការទិញឡានមួយទឹកយកទៅប្រើប្រាស់គឺល្អ ប្រសិនបើអ្នកមាន ចំណេះដឹង ផ្នែកឡាន មានជាងជំនាញជួយត្រួតពិនិត្យ និងមាន ថវិកាបម្រុង សម្រាប់ជួសជុល។ ប៉ុន្តែបើអ្នកមិនសូវចេះផ្នែកឡាន ហើយចង់បានភាពប្រាកដប្រជាខ្ពស់ ឡានថ្មីអាចជាជម្រើសល្អជាង។ អ្វីដែលសំខាន់បំផុតគឺការត្រួតពិនិត្យឡានឲ្យបានហ្មត់ចត់មុននឹងសម្រេចចិត្តទិញ។

How to Sell a Car With a Outstanding Loan

ដូច្នេះចាបខៀវនឹងប្រាប់ពីចំណុចសំខាន់ ៥ ដែលអ្នកទាំងអស់គ្នាគួរដឹងមុខទិញរថយន្តមួយទឹកមកប្រើប្រាស់។

Fxslide1

១. ពិនិត្យប្រវត្តិឡាន

ត្រូវប្រាកដថាអ្នកដឹងពីប្រវត្តិឡាន ដូចជា តើធ្លាប់ជួបគ្រោះថ្នាក់ដែរឬទេ? ធ្លាប់ជួសជុលអ្វីខ្លះ? និងចំនួនគីឡូម៉ែត្រដែលបានបើក។ ព័ត៌មានទាំងនេះសំខាន់ណាស់ក្នុងការវាយតម្លៃគុណភាពឡាន និងបញ្ហាដែលវាអាចមាន។

Servicehisotrycheck 2

២. ត្រួតពិនិត្យស្ថានភាពឡានទាំងមូល

ពិនិត្យមើលឡានទាំងខាងក្រៅ ខាងក្នុង និងម៉ាស៊ីន ឲ្យបានហ្មត់ចត់។ ត្រូវមើលស្នាមឆ្កូត ស្នាមច្រែះ និងភាពមិនប្រក្រតីផ្សេងៗ។ បើកបរសាកល្បងយ៉ាងហោច ១០-១៥ នាទី ដើម្បីដឹងពីដំណើរការម៉ាស៊ីន ប្រព័ន្ធហ្រ្វាំង និងចង្កូត។ បើអាច នាំជាងជំនាញ ទៅជួយត្រួតពិនិត្យជាមួយអ្នកផង។

Complete Car Inspection What Is It What Does It Include 01

៣. ឯកសារស្របច្បាប់ និងកម្មសិទ្ធិ

ត្រូវប្រាកដថា ឯកសារឡានមានភាពពេញលេញ និងស្របច្បាប់ រួមមានប័ណ្ណសម្គាល់យានយន្ត ពន្ធផ្លូវ និងឯកសារត្រួតពិនិត្យបច្ចេកទេស (ឆៀក)។ ផ្ទៀងផ្ទាត់លេខតួ (VIN) និងលេខម៉ាស៊ីននៅលើឯកសារជាមួយនឹងលេខជាក់ស្តែងនៅលើឡាន។ ត្រូវដឹងថាអាចផ្ទេរកម្មសិទ្ធិបានត្រឹមត្រូវ។

20250414225259 2fee8509c934d8c80ecc6133bf02891a

៤. កំណត់ថវិកា និងពិនិត្យតម្លៃទីផ្សារ

កំណត់ថវិកា ច្បាស់លាស់សម្រាប់ឡាន និងចំណាយផ្សេងៗទៀតដូចជា ថ្លៃផ្ទេរកម្មសិទ្ធិ ថ្លៃជួសជុល (ប្រសិនបើចាំបាច់) និងថ្លៃធានារ៉ាប់រង។ បន្ទាប់មក ស្រាវជ្រាវតម្លៃទីផ្សារ សម្រាប់ម៉ូដែល និងឆ្នាំផលិតឡានដែលអ្នកចង់បាន ដើម្បីធានាថាអ្នកកំពុងទិញក្នុងតម្លៃសមរម្យ។

How Much to Spend on a Car in India 4654e7ea90

៥. ធ្វើកិច្ចសន្យាទិញ-លក់ឲ្យបានត្រឹមត្រូវ

នៅពេលអ្នកសម្រេចចិត្តទិញ អ្នកត្រូវតែ ធ្វើកិច្ចសន្យាទិញ-លក់ ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។ កិច្ចសន្យាគួរតែមានព័ត៌មានលម្អិតរបស់អ្នកទិញ អ្នកលក់ ព័ត៌មានឡាន និងតម្លៃលក់។ ការធ្វើកិច្ចសន្យាត្រឹមត្រូវនឹងជួយការពារអ្នកទាំងសងខាងក្នុងករណីមានបញ្ហាកើតឡើងនៅពេលក្រោយ។

Business Purchase Agreement

គូសបញ្ជាក់ផងដែរថា អ្វីដែលសំខាន់បំផុតគឺការត្រួតពិនិត្យឡានឲ្យបានហ្មត់ចត់ មុននឹងសម្រេចចិត្តទិញ។ កុំប្រញាប់ប្រញាល់ ហើយកុំខ្ជិលក្នុងការចំណាយពេលវេលា និងថវិកាបន្តិចបន្តួចលើការត្រួតពិនិត្យប្រកបដោយវិជ្ជាជីវៈ។ ការធ្វើបែបនេះអាចជួយសង្គ្រោះអ្នកពីការខាតបង់ដ៏ធំនៅពេលក្រោយ។

Screenshot 2025 01 04 at 4.24.46 in the Afternoon

ស្វែងរកអ្នកដែលអាចទុកចិត្ត ជួបភ្ទាល់ពិភាក្សាភ្ទាល់ ឬអាចស្វែងរករថយន្តជាច្រើននៅលើវេបសាយ Khmer24 ដែលជាកម្មវីធីពេញនិយមនៅកម្ពុជាក្នុងការ Resale ឬលក់ទៅទំនិញជាច្រើនមុចជាពិសេសគឺម៉ូឌែលឡានគ្រប់ប្រភេទ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia