ជាទូទៅការរៀនតាមអនឡាញដោយខ្លួនឯង គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងយុគសម័យបច្ចុប្បន្ន។ វាផ្ដល់នូវភាពបត់បែនខ្ពស់បំផុត ដោយអនុញ្ញាតឱ្យអ្នករៀននៅពេលណា និងទីណាក៏បាន តាមពេលវេលាផ្ទាល់ខ្លួនរបស់អ្នក។ លើសពីនេះ វាជួយសន្សំសំចៃទាំងពេលវេលា និងថវិកា ព្រោះវគ្គសិក្សាមួយចំនួនមានតម្លៃទាប ឬឥតគិតថ្លៃ និងគិតថ្លៃទាំងស្រុង។ ដូច្នេះ ការរៀនតាមអនឡាញ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាព និងចាំបាច់មួយដើម្បីពង្រីកចំណេះដឹង និងជំនាញរបស់អ្នកឱ្យទូលំទូលាយ។
Duolingo: នេះជាវេបសាយដ៏ល្បីល្បាញបំផុតមួយ ដែលប្រើវិធីសាស្រ្តរៀនបែបលេងហ្គេម (gamification) ធ្វើឱ្យការរៀនភាសាថ្មីមានភាពសប្បាយរីករាយ និងមិនធុញទ្រាន់។ វគ្គសិក្សាមានលំហាត់ស្តាប់ និយាយ អាន និងសរសេរ។
Babbel: វេបសាយនេះផ្តោតសំខាន់លើការរៀនភាសាដែលប្រើក្នុងជីវភាពប្រចាំថ្ងៃ និងការសន្ទនាជាក់ស្តែង។ ទោះបីវាមានទាំងគម្រោងបង់លុយក៏ដោយ ក៏ Babbel មានមេរៀនសាកល្បងឥតគិតថ្លៃសម្រាប់ភាសានីមួយៗដែរ។
Memrise: វេបសាយនេះប្រើប្រព័ន្ធ "Spaced Repetition" ដែលជួយឱ្យអ្នកចងចាំពាក្យ និងឃ្លាថ្មីៗបានយូរ។ វាក៏មានវីដេអូខ្លីៗពីម្ចាស់ភាសាផ្ទាល់ដើម្បីឱ្យអ្នករៀនដឹងពីរបៀបនិយាយពាក្យទាំងនោះបានត្រឹមត្រូវ។
Coursera: វេបសាយនេះផ្តល់វគ្គសិក្សាភាសាច្រើនពីសាកលវិទ្យាល័យល្បីៗលើពិភពលោក។ វាមិនមែនជាវេបសាយរៀនភាសាសុទ្ធទេ តែអ្នកអាចចូលរៀនដោយឥតគិតថ្លៃ (ដោយមិនទទួលបាន Certificate) តាមរយៈមុខងារ "Audit" របស់វគ្គសិក្សាមួយចំនួន។
YouTube: នៅលើ YouTube មាន Channel រៀនភាសាជាច្រើនដែលផ្តល់មេរៀនល្អៗឥតគិតថ្លៃ។ គ្រាន់តែ Search ដូចជា "Learn Spanish" ឬ "Learn Japanese" អ្នកនឹងឃើញវីដេអូរាប់មិនអស់ពីគ្រូបង្រៀនដែលមានបទពិសោធន៍។
គូសបញ្ជាក់ផងដែរថា Duolingo, Memrise, និង YouTube៖ អ្នកអាចប្រើប្រាស់មុខងារសំខាន់ៗបានដោយសេរី ទាំងស្រុង ប៉ុន្តែក៏មានមុខងារពិសេសៗដែលតម្រូវឱ្យបង់ថ្លៃផងដែរ។ សម្រាប់ Babbe មានមេរៀនសាកល្បងដោយឥតគិតថ្លៃ ប៉ុន្តែអ្នកត្រូវបង់ប្រាក់ដើម្បីរៀនវគ្គសិក្សាទាំងស្រុង និង Coursera អ្នកអាចរៀនមេរៀន និងមើលវីដេអូបានដោយមិនគិតថ្លៃ (មុខងារ "Audit") ប៉ុន្តែប្រសិនបើអ្នកចង់ទទួលបានវិញ្ញាបនបត្រ (certificate) អ្នកត្រូវបង់ប្រាក់។