ជាទូទៅម្ហូបខ្មែរមានច្រើនមុខ និងច្រើនរបៀបធ្វើ តែប្រសិនបើយើងបែងចែកជាផ្នែកធំៗវិញគឺមានដូចជា៖ សម្ល, ឆា, ញាំ, ភ្លា, ម្ហូបបាយ, នំបញ្ចុក, បង្អែម, អាហារសម្រន់, អាហារតាមផ្លូវ ជាដើម។
ដូច្នេះអស់បារម្ភប្រសិនបើអ្នកទាំងអស់គ្នាមិនទាន់ចេះធ្វើម្ហូបទេ អាចប្រើវេបសាយ Ai របស់ Gemini បាន ដែលជាវេបសាយមួយអាចឆ្លើយសំណួររបស់អ្នកបានរាប់សែនសំណួរ និងងាយស្រួលប្រើប្រាស់ផងដែរ។
ទាំងនេះគឺជាឧទាហរណ៍ ប្រសិនបើអ្នកទាំងអស់គ្នាចង់ដឹងពីរបៀបធ្វើមុខម្ហូបណាមួយដែលអ្នកទាំងអស់គ្នាពេញចិត្ត។
- ដំបូងចូលទៅកាន់ Chrome (សម្រាប់ Pc) ឬទូរស័ព្ទសូមចូលទៅកាន់ Safari ឬ Google
- រួចវាយពាក្យថា Gemini បន្ទាប់មកចុចលើពាក្យនោះអ្នកទាំងអស់គ្នានឹងឃើញនូវក្រឡោនសួរសំនួរ និងបង្កើតការសន្ទានជាមួយ Ai
- បន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែសរសេរសំណួរនោះ ជាភាសាខ្មែរចូល ហើយដាក់បញ្ជូនជាការស្រេច
ខាងក្រោមជាគំរូនៃសំណួរ៖
- សូមប្រាប់ពីរបៀបធ្វើសម្លកកូរ
- សូមប្រាប់ពីរបៀបធ្វើអាម៉ុក
- សូមប្រាប់ពីរបៀបធ្វើបង្អែមចេកខ្ទិះ
- សូមប្រាប់ពីរបៀបធ្វើឆាសាច់គោម្រះព្រៅ... និងម្ហូបផ្សេងជាច្រើនមុខទៀត។
គូសបញ្ចាក់ផងដែរថា Ai ផ្សេងៗទៀតក៏អាចជួយអ្នកក្នុងការសួរសំណួរអំពីម្ហូបជាច្រើនមុខទៀតបាន។ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចង់ចេះធ្វើម្ហូបក្រៅពីរបស់ខ្មែរអ្នកទាំងអស់គ្នាអាចសួរជាឈ្មោះមុខម្ហូបនោះតាមប្រទេសនានាបានជាភាសាខ្មែរ និងងាយស្រួលយល់ផងដែរ។
អត្ថបទដោយ៖ ងួន ឃុនណា