ភ្ញាក់ផ្អើលខ្លាំង! ចម្រៀងមួយបទនេះតែហ៊ានចាក់ស្តាប់លើ Laptop ដឹងតែគាំងលែងដំណើរការភ្លាម ខណៈនេះជាអាថ៌កំបាំង
Khunna - ឃុនណា
FEBRUARY 19 2026
ឌីជីថល
4 views
1 min read

កាលពីឆ្នាំ ២០០៥ មានរឿងដ៏ចម្លែកមួយក្នុងវិស័យបច្ចេកវិទ្យា ដោយបានកើតឡើងទៅលើ Laptop ជាច្រើនគ្រឿងស្រាប់តែគាំងលែងដំណើរការភ្លាមៗរាល់ពេលដែលមានគេចាក់បទចម្រៀង "Rhythm Nation" របស់ Janet Jackson

Janet Jackson Rhythm Nation Laptop

យោងតាមការចុះផ្សាយ Microsoft តាំងពីថ្ងៃទី ១៦ សីហា ២០២២ បានប្រាប់ឲ្យដឹងថា រឿងរ៉ាវចម្លែកនេះបានកើតឡើងចំពោះបទចម្រៀងល្បីមួយឈ្មោះថា "Rhythm Nation" របស់តារាចម្រៀងស្រី Janet Jackson (ចេញផ្សាយក្នុងឆ្នាំ ១៩៨៩)។ វិស្វករជាន់ខ្ពស់ម្នាក់របស់ Microsoft លោក Raymond Chen បានរៀបរាប់ថា កាលពីអំឡុងឆ្នាំ ២០០៥ មានកុំព្យូទ័រយួរដៃ (Laptop) ជាច្រើនគ្រឿងស្រាប់តែគាំង (Crash) មិនដឹងមូលហេតុរាល់ពេលដែលឮបទចម្រៀងនេះ។

Image (2)

តាមការស៊ើបអង្កេតយ៉ាងល្អិតល្អន់ អ្នកបច្ចេកទេសបានរកឃើញរឿងដែលនឹកស្មានមិនដល់៖

  • បទចម្រៀងនេះមានរលកសំឡេង (Frequency) ម្យ៉ាងដែលត្រូវគ្នាបេះបិទទៅនឹងរលកញ័រធម្មជាតិ របស់ថាសរឹង (Hard Drive) ក្នុងកុំព្យូទ័រជំនាន់នោះ។
  • នៅពេលបទចម្រៀងបន្លឺឡើង វាក៏បង្កជារលកញ័រខ្លាំងទៅបុកនឹងថាសរឹង ធ្វើឱ្យថាសនោះរញ័រខ្លាំងហួសកម្រិត រហូតដល់កុំព្យូទ័រឈប់ដំណើរការភ្លាមៗដើម្បីការពារខ្លួន។
  • សូម្បីតែកុំព្យូទ័រដែលនៅជិតខាង ទោះមិនបានចាក់បទចម្រៀងនោះក៏ដោយក៏អាចគាំង ទៅតាមគ្នាដែរ ប្រសិនបើវាឮសំឡេងចេញពីឧបករណ៍ក្បែរនោះខ្លាំង។

Technician Clearing Circuit Board Disassembled Laptop Scaled

ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនផលិតកុំព្យូទ័រត្រូវបង្ខំចិត្តបង្កើតតម្រងសំឡេងពិសេសម្យ៉ាង ដើម្បីកុំឱ្យរលកសំឡេងគ្រោះថ្នាក់នោះបញ្ចេញមកក្រៅតាម Speaker បាន។ សម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រ ឬទូរស័ព្ទសព្វថ្ងៃ គឺលែងមានបញ្ហានេះទៀតហើយ ព្រោះឧបករណ៍ទំនើបៗប្រើប្រាស់ SSD (ដែលគ្មានផ្នែកវិល ឬផ្នែករញ័រ)។ ដូច្នេះអ្នកអាចស្តាប់ និងរាំតាមបទ Janet Jackson បានដោយសេរី និងសុវត្ថិភាពបំផុត។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia