ការដំឡើង iOS version គឺជាដំណើរការមួយដែលអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាព (update) ប្រព័ន្ធប្រតិបត្តិការ (operating system) របស់ឧបករណ៍ Apple ដូចជា iPhone, iPad ឬ iPod Touch ទៅកាន់កំណែ (version) ថ្មីបំផុត។ ដូច្នេះហើយបើអ្នកមិនបានដំឡើងតាមការណែនាំរបស់ Apple ទេ នោះអ្នកទាំងអស់គញនាអាចនឹងប្រឈមបញ្ហាធំៗ ៤ ៖
នេះជាបញ្ហាធ្ងន់ធ្ងរជាងគេ ក្រុមហ៊ុន Apple តែងតែចេញកំណែអាប់ដេតថ្មីៗដើម្បីជួសជុលចន្លោះប្រហោងសុវត្ថិភាព ដែលអាចការពារទូរស័ព្ទរបស់អ្នកពីការលួចចូលទិន្នន័យ ឬមេរោគ។ បើអ្នកមិនបានអាប់ដេតទេ ទូរស័ព្ទរបស់អ្នកនឹងងាយរងគ្រោះថ្នាក់ ដូចជា៖ ករណី Hack ជាដើម និងជនអាណាមិកងាយស្រួលចូលយកទន្និន័យសម្ងាត់ពីទូរស័ព្ទរបស់អ្នក។
២. កម្មវិធីមួយចំនួនមិនអាចប្រើបាន
អ្នកអភិវឌ្ឍន៍កម្មវិធីតែងតែបង្កើតកម្មវិធីថ្មីៗ ឬអាប់ដេតកំណែរបស់កម្មវិធីដែលមានស្រាប់ឲ្យត្រូវនឹង iOS ជំនាន់ចុងក្រោយ។ ប្រសិនបើអ្នកនៅតែប្រើ iOS ចាស់ កម្មវិធីថ្មីៗមួយចំនួនដូចជា Mobile Banking, Game ឬ Social Media នឹងមិនអាចដំណើរការបាន ឬដំណើរការមិនពេញលេញទេ។
៣. មុខងារថ្មីៗរបស់ Apple មិនអាចប្រើបាន
រាល់ពេលចេញ iOS ថ្មីម្ដងៗ Apple តែងតែបន្ថែមមុខងារថ្មីៗជាច្រើនដើម្បីជួយសម្រួលដល់ការប្រើប្រាស់។ អ្នកនឹងខកខានឱកាសប្រើប្រាស់មុខងារទាំងនេះ ដូចជា៖ មុខងារ Personalization សម្រាប់ Lock Screen មុខងារ StandBy Mode សម្រាប់ពេលសាកថ្ម មុខងារ Dynamic Island សម្រាប់ iPhone ស៊េរីថ្មី។
៤. ប្រព័ន្ធប្រតិបត្តិការយឺត ឬមិនស្ថិតស្ថេរ
ទោះបីជាការអាប់ដេតអាចបង្កបញ្ហាខ្លះក៏ដោយ ក៏ Apple តែងតែព្យាយាមបង្កើនប្រសិទ្ធភាពរបស់ប្រព័ន្ធដើម្បីឲ្យវាដំណើរការបានរលូន និងលឿនជាងមុន។ បើអ្នកមិនអាប់ដេតទេ ទូរស័ព្ទរបស់អ្នកអាចនឹងនៅយឺត ឬមានបញ្ហាគាំងៗ។
គូសបញ្ជាក់ផងដែរថា អ្នកអាចធ្វើបច្ចុប្បន្នភាព iOS បានដោយចូលទៅកាន់ Settings > General > Software Update។ មុននឹងដំឡើង អ្នកគួរតែបម្រុងទុកទិន្នន័យ (backup) របស់អ្នកសិន ដើម្បីការពារទិន្នន័យសំខាន់ៗកុំឲ្យបាត់បង់។