តិចអត់ដឹង! ទំនិញអាមេរិកសំខាន់ៗ ៥ មុខដែលនាំចូលមកកម្ពុជាច្រើនជាងគេ ខណៈនេះជាទិន្នន័យ
Khunna - ឃុនណា
AUGUST 1 2025
អាជីវកម្ម 4.0
2.3 K views
1 min read

សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (គឺថយចុះ ៣០% ប្រៀបធៀបជាមួយអត្រាពន្ធពីដំបូង ៤៩%)។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋខ្មែរ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។ តែយ៉ាងណាប្រទេសទាំង២ក៏មានការនាំចូល និងនាំចេញនូវទំនិញជាច្រើនមុខផងដែរ។

 Chapter 2

នេះបើយោងតាមទិន្នន័យពាណិជ្ជកម្មថ្មីៗនេះ ទំនិញអាមេរិកសំខាន់ៗដែលនាំចូលមកកម្ពុជាមានដូចខាងក្រោម៖

  •  រថយន្ត និងគ្រឿងបន្លាស់រថយន្ត: នេះគឺជាទំនិញដ៏សំខាន់មួយដែលកម្ពុជានាំចូលពីសហរដ្ឋអាមេរិក។
  • គ្រឿងម៉ាស៊ីន និងឧបករណ៍បច្ចេកទេស: រួមមានម៉ាស៊ីនឧស្សាហកម្ម និងឧបករណ៍ផ្សេងៗទៀតដែលប្រើប្រាស់ក្នុងវិស័យផ្សេងៗ។
  • ផលិតផលសត្វ និងកសិកម្ម: ដូចជាសាច់ ផ្លែឈើ និងគ្រាប់ធញ្ញជាតិជាដើម។
  • សម្ភារៈសំណង់: ដូចជាផលិតផលដែក ស្ពាន់ និងវត្ថុធាតុផ្សេងៗទៀត។
  • ឱសថ និងបរិក្ខាពេទ្យ: ផលិតផលទាំងនេះក៏ត្រូវបាននាំចូលពីសហរដ្ឋអាមេរិកផងដែរ។

Pickup Trucks 1024x694

 Arch Auto Parts Composite Homepage 1

A P21299489988010

Hububat Ve Firincilik Urunleri Saglik Sertifikasyonu

អ្នកទាំងអស់គ្នាក៏អាចពិនិត្យមើលទិន្នន័យពីស្ថាប័នពាណិជ្ជកម្មផ្លូវការរបស់សហរដ្ឋអាមេរិក ដូចជា U.S. Census Bureau និង U.S. Department of Commerce ក៏ដូចជាធនាគារពិភពលោក (World Bank) និងអង្គការអន្តរជាតិមួយចំនួនទៀត។

Screenshot 2025 08 01 102047

 American goods imported into Cambodia. (ទិន្នន័យនាំចូល)

គូសបញ្ជាក់ផងដែរថា ទិន្នន័យពីប្រភពទាំងនេះបានបង្ហាញថា ការនាំចូលសំខាន់ៗពីសហរដ្ឋអាមេរិកមកកម្ពុជាមានដូចជា រថយន្ត និងគ្រឿងបន្លាស់, គ្រឿងម៉ាស៊ីន, ផលិតផលកសិកម្ម (ដូចជាចំណីសត្វ និងសាច់) និង ផលិតផលឱសថជាដើម។

Phnom Penh Autonomous Port in Kandal Province 23 Feb 2013

ហើយតួលេខនិងប្រភេទទំនិញអាចមានការប្រែប្រួលជារៀងរាល់ឆ្នាំ អាស្រ័យលើតម្រូវការទីផ្សារ និងស្ថានភាពសេដ្ឋកិច្ច។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia