ជាធម្មតាពេលឱ្យកូនក្មេង ឬមិត្តភក្តិ លេងទូរស័ព្ទ លោកអ្នកអាចនឹងព្រួយបារម្ភថាពួកគេនឹងចូលកម្មវិធីផ្សេងៗ ដូចជា Messenger, Gallery, Notes ឬ App សំខាន់ៗ ដែលមានព័ត៌មានសម្ងាត់ ឬអាចធ្វើឱ្យទូរស័ព្ទគាំងជាដើម។ អស់បារម្ភជាមួយនឹងបញ្ហាខាងលើនេះ ដោយលោកអ្នកគ្រាន់តែបើកដំណើរការ មុខងារ App Pinning (សម្រាប់ Android) ឬ Guided Access (សម្រាប់ iPhone)។
App Pinning / Guided Access ជាមុខងារលាក់កម្មវិធី ដែលមានសមត្ថភាពបង្កប់ឱ្យគេប្រើកម្មវិធីបានតែមួយប៉ុណ្ណោះ លោកអ្នកអាចឱ្យគេខ្ចីទូរស័ព្ទលេង YouTube ឬលេង Game តែមួយក៏បាន ដោយគេមិនអាចចេញទៅកម្មវិធីផ្សេងៗបានឡើយ ទាល់តែអ្នកដោះសោរវិញ។
ចូលទៅកាន់ Settings > Security > Advanced > App pinning
លោកអ្នកអាចមើលតាមការបង្ហាញក្នុងរូបខាងក្រោមបាន៖
របៀបបើក Guided Access (សម្រាប់ iPhone):
ចូលទៅ Settings > Accessibility > Guided Access
បើក Guided Access ហើយកំណត់ Passcode
លោកអ្នកអាចមើលតាមការបង្ហាញក្នុងរូបខាងក្រោមបាន៖
មុខងារខាងលើនេះមានអត្ថប្រយោជន៍សម្រាប់លោកអ្នកដែលចង់រក្សាឯកជនភាព ហេតុនេះអាចសាកល្បងបើកដំណើរការវាលើទូរស័ព្ទដៃបាន។