ជាទូទៅនៅពេលដែលអ្នកទាំងអស់គ្នាចង់ទិញអ្វីមួយតាមរយៈកម្មវិធីនៅលើ iPhone ដូចជា Subscription មុខងារកម្មវិធី, ទិញកាក់, ទិញពេជ្រ ឬច្រឡំដៃចុច subscription ជាដើម ក្នុងករណីនេះប្រសិនបើអ្នកប្រើប្រាស់មិនបានចាប់អារម្មណ៍ ឬប្រយ័ត្ននោះទេ វាអាចជារឿងហានិភ័យដែលធ្វើឲ្យយើងអស់លុយដោយមិនដឹងខ្លួន។ ដូច្នេះមកដឹងពីមូលហេតុ និងវិធីការពារ។
• មុខងារ Subscription៖ មុខងារមួយនេះបានធ្វើឲ្យអ្នកប្រើប្រាស់ iPhone ជាច្រើននាក់បានកាត់លុយចេញពីកាតធនាគារដែលខ្លួនបានភ្ជាប់ជាមួយ iPhone ក្នុងការទិញឥវ៉ាន់ និង subscription មុខងារផ្សេង ឧទាហរណ៍ៈ Subscription ទៅលើកម្មវិធីអ្វីមួយដោយអ្នកទាំងអស់គ្នាយល់ច្រឡំថាវាអាចប្រើបានដោយហ្វី (ឥតគិតថ្លៃ) តែបើអ្នកទាំងអស់គ្នាមិនបានមើលគ្រប់ជ្រុងជ្រោយនោះទេ វានឹងកាត់លុយរបស់អ្នកទាំងអស់គ្នាដោយស្វ័យប្រវត្តិពីកាតធនាគារដែរបានកំណត់ អាចជាក្នុងលក្ខខ័ណ្ឌ មួយសបា្តហ៍ មួយខែ ឬក៏ឆ្នាំជាដើម (ម្តង១០-៥០ដុល្លារ) នេះក៏ដោយសារតែអ្នកទាំងអស់គ្នាមិនបានអានអស់ពីលក្ខខ័ណ្ឌក្នុងការប្រើឥតគិតថ្លៃមួយនោះ បើនិយាយឲ្យខ្លី គឺប្រើឥឡូវហ្វី តែនឹងគិតលុយនៅពេលក្រោយ (ក្នុងករណីអ្នកទាំងអស់គ្នាភ្លេច Unsubscription) ។ ដំបូងចូលទៅកាន់ Setting លើ iPhone របស់អ្នកទាំងអស់គ្នា រួចវាយពាក្យ Subscription នៅលើប្រអប់ Search ដោយមាន Logo រូបពពលខៀវ (Apple ID) ចុចលើពាក្យ Subscription នោះវានឹងបង្ហាញពីកម្មវិធីដែលអ្នកបានចុច Subscription ដោយលោតលុយក្រហម រួចចុច Unsubscription ឬ Cancel រាល់កម្មវិធីដែលយើងចង់ Un ដើម្បីកុំឲ្យវាកាត់លុយយើងទាន់។
ចុចតំណលីងអត្ថបទនេះដើម្បីដឹងលំអិតក្នុងករណី Apple Bill កាត់លុយតែអាចយកលុយនោះមកវិញបានដោយមិនចាំបាច់ស្នើទៅធនាគារ ឬ IT ដើម្បីដោះស្រាយ។ Apple Bill Report
• បើកមុខងារដំណើរការកាតនិមិត្តចោល(មិនបានបង្កក)៖ ត្រង់ចំណុចនេះភាគច្រើនអ្នកប្រើប្រាស់តែងភ្លេចខ្លួនមិនបានបិទ ឬបង្កកកាតចោល។ ដូច្នេះអ្នកទាំងអស់គ្នានៅតែអាចភ្ជាប់កាតនិមិត្តបានដ៏ដែល ប៉ុន្តែបើមិនចាំបាច់ទេ អាចចុចបង្កកកាតចោលសិនបានតាមរយៈកុងធនាគាររបស់អ្នកទាំងអស់គ្នា។
• បើកកាតធនាគារចោលដោយមិនបានកំណត់ Limited Card៖ ត្រង់ចំណុចនេះអ្នកទាំងអស់គ្នាគួរប្រយ័ត្នបន្តិច ឧទាហរណ៍ៈ អ្នកទាំងអស់គ្នាមាន ៥០ - ១០០ ដុល្លារ ក្នុងកាតនិមិត្តមួយនោះ ដែលអ្នកទាំងអស់គ្នាបានភ្ជាប់ជាមួយទូរស័ព្ទ ដូច្នេះក្នុងករណីថាអ្នកទាំងអស់គ្នាមានចេតនា ឬអចេតនាណាមួយ Subscription កម្មវិធី ឬមុខងារអ្វីមួយដោយមិនដឹងខ្លួន ប្រសិនបើអ្នកទាំងអស់គ្នាមិនបានដាក់ Limited កាតនោះទេ វានឹងកាត់លុយចេញពីកុងធនាគារអ្នកទាំងអស់គ្នាដោយស្វ័យប្រវត្តិជាក់ជាមិនខាននៅពេលដល់ថ្ងៃកំណត់។ ដូច្នេះអ្នកទាំងអស់គ្នាគួរចូលទៅកាន់គរណីធនាគារ (កាត) រួចកែសម្រួលដាក់មកត្រឺមប្រើមួយដងតម្លៃ ៥ដុល្លារបានហើយ ទោះយើងភ្លេចខ្លួនក៏ក្រុមហ៊ុន Apple កាត់លុយនោះទៅមិនបានដែរ ដោយសារលុយ៥ដុល្លារនោះមិនគ្រប់តម្លៃដែលយើងបានចុចមុខងារ Subscription ណាមួយឡើយ។ បញ្ជាក់ចាំដល់ពេលត្រូវប្រើប្រាស់ចាំកំណត់តម្លៃកាតលើសហ្នឹងពេលណាក៏បាន។
គូសបញ្ជាក់ផងដែរថារាល់ចេតនា និងអចេតនា គឺកើតមានជាច្រើនអ្នករួចមកហើយ ដោយបច្ចុប្បន្ននៅតែមានអ្នកយល់ច្រឡំជាច្រើនជាមួយបញ្ហានេះ ហើយរឿងនេះភាគច្រើនមានតែអ្នក Subscription Apple ID ប៉ុណ្ណោះដែលជួបបញ្ហានេះដោយភ្លេចខ្លួន កំហុសមកពីអ្នកប្រើប្រាស់ដោយចេតនា និងអចេតនា តែលុយទាំងនោះបើបាត់ចេញពី Visa card ទៅហើយ គឺអាចយកមកវិញបានដែរ ដោយត្រូវការរយៈពេលរងចាំនៃការស្នើទៅកាន់ Apple Bill ។
អត្ថបទដោយ៖ ងួន ឃុនណា