កុំទុកយូរ! ឆាប់ដោះស្រាយវីធីនេះភ្លាម បើសុខៗ Apple កាត់លុយអ្នកចេញពីកាតធនាគារដោយមិនដឹងខ្លួន
Khunna - ឃុនណា
MARCH 25 2025
អេឡិចត្រូនិក
1.9 K views
3 mins read

ជាទូទៅនៅពេលដែលអ្នកទាំងអស់គ្នាចង់ទិញអ្វីមួយតាមរយៈកម្មវិធីនៅលើ iPhone ដូចជា Subscription មុខងារកម្មវិធី, ទិញកាក់, ទិញពេជ្រ ឬច្រឡំដៃចុច subscription ជាដើម ក្នុងករណីនេះប្រសិនបើអ្នកប្រើប្រាស់មិនបានចាប់អារម្មណ៍ ឬប្រយ័ត្ននោះទេ វាជារឿងហានិភ័យដែលធ្វើឲ្យយើងអស់លុយដោយមិនដឹងខ្លួន។ ដូច្នេះមកដឹងពីមូលហេតុ និងដំណោះស្រាយ។ 

1 7s Xnn Th9i a Dwrlj Z Rd Zkq

មុខងារ Subscription ជាមុខងារមួយបានធ្វើឲ្យអ្នកប្រើប្រាស់ iPhone ជាច្រើននាក់បានបាត់លុយចេញពីកាតធនាគារដែលខ្លួនបានភ្ជាប់ជាមួយ iPhone Payment (Apple ID) ក្នុងការទិញឥវ៉ាន់ និង Subscription ឧទាហរណ៍ៈ Subscription ទៅលើកម្មវិធីអ្វីមួយដោយអ្នកទាំងអស់គ្នាយល់ច្រឡំថាវាអាចប្រើបានដោយហ្វី (ឥតគិតថ្លៃ) តែបើអ្នកទាំងអស់គ្នាមិនបានមើលគ្រប់ជ្រុងជ្រោយនោះទេ វានឹងកាត់លុយរបស់អ្នកទាំងអស់គ្នាដោយស្វាយប្រវត្តិពីកាតធនាគារដែរបានកំណត់ អាចជាក្នុងលក្ខខ័ណ្ឌ មួយសបា្តហ៍ មួយខែ ឬក៏ឆ្នាំជាដើម (ម្តង១០-៥០ដុល្លារ) នេះក៏ដោយសារតែអ្នកទាំងអស់គ្នាមិនបានអានអស់ពីលក្ខខ័ណ្ឌក្នុងការប្រើឥតគិតថ្លៃមួយនោះ បើនិយាយឲ្យខ្លី គឺប្រើឥឡូវហ្វី តែនឹងគិតលុយនៅពេលក្រោយ (ក្នុងករណីអ្នកទាំងអស់គ្នាភ្លេចចុច Unsubscription) វិញឲ្យទាន់ពេលវេលា ។

ឥឡូវនេះខ្ញុំនឹងប្រាប់ពីរបៀបការស្នើសុំលុយនោះត្រលប់មកវីញឲ្យគ្រប់ចំនួនដែល Apple Bill បានកាត់ទឹកប្រាក់របស់យើង។ 
•    ដំបូងចូលទៅកាន់ Setting លើ iPhone របស់អ្នកទាំងអស់គ្នា រួចវាយពាក្យ Subscription នៅលើប្រអប់ Search ដោយមាន Logo រូបពពលខៀវ (Apple ID) 
•    ចុចលើពាក្យ Subscription នោះវានឹងបង្ហាញពីកម្មវិធីដែលអ្នកបានចុច Subscription ដោយលោតលុយក្រហម រួចចុច Unsubscription ឬ Cancel រាល់កម្មវិធីដែលយើងចង់ Un ដើម្បីកុំឲ្យវាកាត់លុយយើងទាន់ 
•    បន្ទាប់មកទៀតវាយពាក្យ Request a refund for app នៅលើ chrome 
•    រួច login Apple ID ចូលដើម្បីបំពេញព័ត៌មានស្នើដកលុយមកវិញ
•    បន្ទាប់មកចុច Request a refund នៅក្រឡោនទី១
•    រួចប្រាប់ហេតុផលដែលយើងចង់ស្នើដកលុយ និងចុចពាក្យ Next 
•    បន្ទាប់មកចាំរយៈពេល ២៤ម៉ោង ទៅ ៤៨ម៉ោង ដើម្បីឲ្យ Apple bill វេលុយមកវិញ 
•    តាមដានប្រអប់សារ Email ឲ្យបានច្រើនដើម្បីដឹងពីព័ត៌មានពីខាងក្រុមហ៊ុន Apple ។ ចុចតំណលីងនេះដើម្បីដឹងពីចំណុច ៣ ដែលត្រូវប្រយ័ត្ន និងការពារមុន Apple Bill កាត់លុយ។ iPhone Support Problem
ខាងក្រោមនេះជារូបភាពប្រាប់ពីរបៀបស្នើយកលយមកវិញ។ 

Apple Bill One

Apple Bill Two

T C Pic (9)

គូសបញ្ជាក់ផងដែរថារាល់ចេតនា និងអចេតនា គឺកើតមានជាច្រើនអ្នករួចមកហើយ ដោយបច្ចុប្បន្ននៅតែមានអ្នកយល់ច្រឡំជាច្រើនជាមួយបញ្ហានេះ ហើយរឿងនេះភាគច្រើនមានតែអ្នក Subscription Apple ID ប៉ុណ្ណោះដែលជួបបញ្ហានេះដោយភ្លេចខ្លួន កំហុសមកពីអ្នកប្រើប្រាស់ដោយចេតនា និងអចេតនា តែលុយទាំងនោះបើបាត់ចេញទៅហើយ គឺអាចយកមកវិញបានដោយត្រូវការរយៈពេលរងចាំនៃការស្នើទៅ Apple Bill។ 

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia