ការព្រមាន Apple Threat Notification គឺជាប្រព័ន្ធជូនដំណឹងសុវត្ថិភាពកម្រិតខ្ពស់របស់ក្រុមហ៊ុន Apple ដែលត្រូវបានបង្កើតឡើងដើម្បីការពារអ្នកប្រើប្រាស់ពីការវាយប្រហារដោយមេរោគលួចយកព័ត៌មាន (Spyware) កម្រិតរដ្ឋ ឬក្រុម Hacker អាជីព។ សារព្រមាននេះនឹងបង្ហាញឡើងភ្លាមៗនៅពេលដែលប្រព័ន្ធសុវត្ថិភាពរបស់ Apple ចាប់បានសកម្មភាពមិនប្រក្រតី ឬការជ្រៀតចូលជាគោលដៅចំៗលើឧបករណ៍ iPhone របស់បុគ្គលណាប្រាកដម្នាក់ ដែលភាគច្រើនជាអ្នកសារព័ត៌មាន អ្នកការទូត អ្នកនយោបាយ ឬសកម្មជនសង្គម។

នៅពេលទទួលបានការព្រមាននេះ អ្នកប្រើប្រាស់ត្រូវប្រញាប់ចាត់វិធានការការពារជាបន្ទាន់ ដោយបើកដំណើរការមុខងារ Lockdown Mode នៅលើ iPhone ដើម្បីបិទច្រកទ្វារងាយរងគ្រោះ ព្រមទាំងធ្វើការអាប់ដេតប្រព័ន្ធប្រតិបត្តិការ iOS ទៅកាន់ជំនាន់ចុងក្រោយបង្អស់។ លើសពីនេះ អ្នកប្រើប្រាស់គួរតែផ្លាស់ប្តូរលេខសម្ងាត់ Apple ID, ចែករំលែកព័ត៌មាននេះទៅកាន់អ្នកជំនាញសុវត្ថិភាពបច្ចេកវិទ្យា និងចៀសវាងដាច់ខាតនូវការចុចលើ Link ឬការបើកឯកសារភ្ជាប់ដែលទទួលបានពីប្រភពមិនច្បាស់លាស់។
ចំណុចដែលត្រូវធ្វើ ប្រសិនបើទូរស័ព្ទរបស់អ្នកលោតសារនេះ៖
- បើក Lockdown Mode ជាប្រញាប់៖ ចូលទៅ Settings + Privacy & Security + Lockdown Mode រួចចុច Turn On Lockdown Mode (វានឹងបិទមុខងារងាយរងគ្រោះមួយចំនួនដើម្បីការពារទិន្នន័យ)។
- Update iOS៖ អាប់ដេតប្រព័ន្ធប្រតិបត្តិការ iPhone ទៅកាន់ជំនាន់ចុងក្រោយបំផុតជាបន្ទាន់
- កុំចុច Link ចែករំលែកផ្តេសផ្តាស៖ ប្រសិនបើមានអ៊ីមែល ឬសារប្លែកៗផ្ញើមក កុំចុចលើតំណភ្ជាប់ (Link) ឲ្យសោះ។
- ស្វែងរកជំនួយពីអ្នកជំនាញបច្ចេកវិទ្យា៖ ទាក់ទងទៅកាន់ក្រុមការងារផ្នែកសុវត្ថិភាពបច្ចេកវិទ្យា ដូចជា ESET Cambodia ។

គូសបញ្ជាក់ផងដែរថា នៅកម្ពុជាយើងក៏មាននូវ សេវាការពារសន្តិសុខសាយប័រដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាដែលមានឈ្មោះថា ESET Cambodia ដោយផ្តល់ជូននូវសេវាកម្មយ៉ាងសម្បូរបែបដូចជា៖ ការពារកម្មវិធីមានមេរោគ (Malware & Virus), បិទគេហទំព័របោកប្រាស់ (Phishing Protection), ការពារទិន្នន័យផ្ទាល់ខ្លួន Anti-Theft (រកឃើញ និងគ្រប់គ្រងទូរស័ព្ទដែលបបាត់)។
- ការពារ និងតាមដានការគំរាមកំហែង 24/7
- រកឃើញ និងឆ្លើយតបការវាយប្រហារបានយ៉ាងឆាប់រហ័ស
- កាត់បន្ថយហានិភ័យនៃការបាត់បង់ទិន្នន័យ
- ពង្រឹងសុវត្ថិភាពប្រព័ន្ធ IT របស់ស្ថាប័ន។
ESET Cambodia នឹងរក្សាទិន្នន័យរបស់អ្នកឲ្យមានភាពរឹងមាំ និងអាចទប់ទល់បានយ៉ាងមានប្រសិទ្ធភាព ចំពោះមុខការគំរាមកំហែងនានាដែលកំពុងវិវឌ្ឍឥតឈប់ឈរ ក្នុងសម័យកាលឌីជីថលនេះ។

កុំអោយឧបករន៍របស់អ្នកក្លាយជាគោលដៅរបស់ Hacker ឲ្យសោះ ព្រោះការវាយប្រហារ Cyber កំពុងកើនឡើងរាល់ថ្ងៃ ដូច្នេះហើយ ត្រូវការការពារដោយ ESET Mobile Security ចំណាយតិចតែគុណភាព សុវត្ថិភាពរឹងមាំ គឺអាចការពារទិន្នន័យរបស់អ្នកបាន 24/7។ សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទាក់ទងតាមរយៈ ESET Cambodia (092 666 833)។
