Audi គឺជាក្រុមហ៊ុនផលិតរថយន្តប្រណិតដ៏ល្បីល្បាញមួយរបស់ប្រទេសអាល្លឺម៉ង់។ វាជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Volkswagen AG ដែលជាក្រុមហ៊ុនផលិតរថយន្តធំបំផុតមួយក្នុងពិភពលោក។
កាលពីថ្ងៃទី ០9 ខែកុម្ភៈ ឆ្នាំ 2021 ក្រុមហ៊ុនរថយន្ត Audi បានចេញ ម៉ូឌែលរថយន្តអគ្គិសនីថ្មីមួយគី Audi e-tron GT ត្រូវបានដាក់បង្ហាញជាផ្លូវការ ហើយសម្រាប់ម៉ូដែលឆ្នាំ 2025 ថ្មីវិញ Audi ក៏បានចេញលក់ម៉ូដែលដែលបានកែលម្អរួចហើយនៅខែមិថុនា ឆ្នាំ2024។
Audi e-tron GT គឺជារថយន្តអគ្គិសនីប្រភេទ Gran Turismo (GT) បែបស្ព័រដ៏ប្រណិតពី Audi ដែលរួមបញ្ចូលគ្នានូវការរចនាដ៏ទាក់ទាញ ដំណើរការខ្ពស់ និងបច្ចេកវិទ្យាទំនើប។ បើធៀបជាមួយគូប្រជែង Audi e-tron GT ត្រូវបានបង្កើតឡើងលើវេទិកាដូចគ្នានឹង Porsche Taycan ដែលជាគូប្រជែងផ្ទាល់។
គូប្រជែងសំខាន់ៗផ្សេងទៀតរួមមាន BMW i7, BMW iX, Mercedes-Benz EQS Limousine និង Tesla Model S។ e-tron GT លេចធ្លោដោយសារការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃការរចនា គុណភាពផ្ទៃខាងក្នុង ផាសុកភាព និងដំណើរការដ៏គួរឲ្យចាប់អារម្មណ៍។
កម្លាំង: ម៉ូដែលមូលដ្ឋាន e-tron GT quattro អាចផលិតកម្លាំងរហូតដល់ 350 kW (469 hp) និងដល់ 390 kW (523 hp) ក្នុងរបៀប boost។ រីឯម៉ូដែល RS e-tron GT វិញ គឺមានកម្លាំងខ្លាំងជាងនេះទៅទៀត ដោយអាចផលិតបានដល់ 475 kW (637 hp) និងលើសពី 900 hp សម្រាប់ម៉ូដែល 2025។
ការបង្កើនល្បឿន: e-tron GT quattro អាចបង្កើនល្បឿនពី 0-100 km/h ក្នុងរយៈពេល 4.1 វិនាទី ចំណែក RS e-tron GT អាចធ្វើបានក្រោម 3 វិនាទីសម្រាប់ម៉ូដែល 2025។
ចម្ងាយធ្វើដំណើរ: ចម្ងាយធ្វើដំណើរផ្លូវការសម្រាប់ e-tron GT quattro គឺប្រហែល 380-384 គីឡូម៉ែត្រ (WLTP)។ ម៉ូដែល RS e-tron GT អាចធ្វើបានរហូតដល់ 472 គីឡូម៉ែត្រ (WLTP)។ ក្នុងការបើកបរជាក់ស្ដែង អាចប្រហែល 262 ទៅ 300+ ម៉ាយ៍ (ប្រហែល 420-480+ គីឡូម៉ែត្រ)។
ការសាកថ្មលឿន: រថយន្តនេះអាចសាកថ្ម DC ល្បឿនលឿនបំផុតដល់ 270 kW។ វាអាចសាកពី 5% ទៅ 80% ក្នុងរយៈពេលត្រឹមតែ 18-23 នាទី នៅស្ថានីយ៍សាកថ្មល្បឿនលឿន។
សម្រាប់តម្លៃរថយន្ត Audi e-tron GT នៅបរទេសក្នុងឆ្នាំ ២០២៥៖ Audi RS e-tron GT Performance: ចាប់ពី $168,295 USD ឬខ្ពស់ជាងនេះ។ សម្រាប់តម្លៃក្នុងប្រទេសកម្ពុជាអាចឋិតក្នុងតម្លៃ ជាង $200,000 USD។