តិចអត់ដឹង! ជំនាញ ១ ដែលកំពុងពេញនិយមនៅខ្មែរអាចរកចំណូលបានក្នុង ១ ថ្ងៃយ៉ាងតិចពី ៥០-១០០ ដុល្លារ
Khunna - ឃុនណា
MAY 14 2025
ឌីជីថល
11 K views
2 mins read

ជំនាញក្រាហ្វិកឌីហ្សាញ គឺជាជំនាញមួយដែលល្បីនៅលើទីផ្សារកម្ពុជាមិនចេះសាបសូន្យ បើទោះបីជាសម័យបច្ចុប្បន្នកម្មវិធី AI មួយចំនួនបានវាយលុកទីផ្សារមែន តែវាមិនអាចយកឈ្នះទឹកដៃរបស់អ្នកជំនាញពិតក្នុងការច្នៃរូបនោះទេ។

Web Graphic Designer Job Description Template

ការងាររបស់អ្នករចនាក្រាហ្វិក គឺដើម្បីទំនាក់ទំនងគំនិត និងការមើលឃើញ តាមរយៈការបង្កើតក្រាហ្វិក ប្លង់ និងធាតុមើលឃើញផ្សេងៗទៀត។ អ្នករចនារូបអាចប្រើប្រាស់កម្មវិធី និងឧបករណ៍រចនាដើម្បីបង្កើតការរចនាសម្រាប់កម្មវិធីជាច្រើនប្រភេទ រួមមានឡូហ្គោ គេហទំព័រ ការផ្សាយពាណិជ្ជកម្ម ការបោះពុម្ព និងច្រើនទៀត។ អ្នករចនាក្រាហ្វិកធ្វើការជាមួយអតិថិជន ឬបែបសិល្បៈដើម្បីយល់ពីវិសាលភាពនៃគម្រោង ហើយបន្ទាប់មកប្រើប្រាស់ជំនាញច្នៃប្រឌិត និងសមត្ថភាពបច្ចេកទេសរបស់ពួកគេដើម្បីធ្វើឱ្យការរចនាក្លាយជាការពិត ឬតាមរម្រូវការដែលគេចង់បាន។

Graphic Design 1

អ្នកជំនាញនៅខ្មែរមួយរូបបានប្រាប់ពីតម្លៃក្នុងមួយរូប( Artwork) សម្រាប់តម្លៃជំនាន់មុនមកដល់តម្លៃបច្ចុប្បន្នគិតជាមធ្យមពីចន្លោះ $25 ទៅ $150 ក្នុងមួយ Artwork (ក្នុងមួយរូប) សម្រាប់កម្រិតល្មម និងសម្រាប់កម្រិតខ្ពស់អាចឈានដល់ $200 ទៅដល់ $350 តាមជាក់ស្ដែង ឬអាចនឹងលើសហ្នឹងថែមទៀត ដោយមើលទៅតាមទំហំការងារ និងរយៈពេលមួយចំនួនដែលបានធ្វើការទៅលើ Artwork

Artwork Gp

ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ជាមួយការងារមួយប្រភេទនេះអ្នកទាំងអស់គ្នា អាចអានលំអិតបន្តនៅក្នុងសៀវភៅ គំនិតរកលុយតាមអនឡាញ ដែលយើងនឹងចែក ហ្រ្វីចំនួន ,០០០ក្បាល នៅក្នុងកម្មវិធី ពិព័រណ៍ បច្ចេកវិទ្យា និងយានយន្ត នៅថ្ងៃទី​ ០៧ និង០៨ ខែមិថុនា ឆ្នាំ២០២៥ នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល។ អ្វីដែលកាន់ពិសេសនៅក្នុងកម្មវិធីយើងមាន ស្តង់លក់ សៀវភៅ ជាច្រើនផងដែរ និងស្តង់ការដាក់តាំងបង្ហាញឡានអគ្គិសនីនិង ម៉ូតូអគ្គិសនីជាច្រើនម៉ូឌែលដែលមានការបញ្ចុះតម្លៃពិសេស និងការធានាត្រឹមត្រូវសម្រាប់បងប្អូនដែលបានទិញនៅក្នុងកម្មវិធី ហើយមានតែនៅក្នុងកម្មវិធីពិព័រណ៍តែប៉ុណ្ណោះ។

Photo 2025 04 24 12 34 41

ចំពោះបងប្អូនដែលចង់បានគំនិតក្នុងការបង្កើតមុខរបរទាក់ទងទៅនឹងវិស័យបច្ចេកវិទ្យា និងរកចំណូលតាមអនឡាញ អាចអញ្ជើញចុះឈ្មោះចូលរួមកម្មវិធី សន្និសីទដែលមានរយៈពេលពីរថ្ងៃ ដែលថ្ងៃទី០១ ក្រោមប្រធានបទ៖ការចាប់ផ្តើមមុខរបរក្នុងវិស័យបច្ចេកវិទ្យា និងថ្ងៃទី០២ ក្រោមប្រធានបទ៖ ការកសាងប្រាក់ចំណូលតាមអនឡាញ ដែលចូលរួមដោយវាគ្មិនល្បីៗក្នុងវិស័យបច្ចេកវិទ្យា និងអ្នកផលិតមាតិការលើបណ្តាញសង្គមផងដែរ។ 

503467273 1248526477273234 8200705202030443418 N

នេះជាពិព័រណ៍ខ្នាតធំនឹងមានអ្នកចូលរួមរាប់មុឺននាក់ហើយ​បច្ចេកវិទ្យាជាច្រើន​របស់កូនខ្មែរតាំងបង្ហាញផងដែរ​ ជាពិសេស មកទិញទ្បាន ​មកលក់ទ្បាន ដ្រូនកសិកម្ម ​ម៉ូតូ​ កង់បី​ ទូរស័ព្ទ​និងកំព្យុទ័រក្នុងតម្លៃពិសេសបំផុត។​ ទំនាក់ទំនងពីពិព័រណ៍តាម +855 97 832 4982

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia