នេះ Open AI បានបើកមុខងារម៉ូឌែល ChatGPT-4o ឲ្យប្រើប្រាស់ជាផ្លូវការ ដែលម៉ូឌែល AI មួយនេះបានបង្ហាញពីជំហានដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍ AI ដោយផ្តល់នូវដំណើរការកាន់តែប្រសើរ ជាមួយពហុមុខងារ និងសមត្ថភាពអន្តរកម្មទូទៅដែលអ្នកប្រើប្រាស់ចង់បាន ក្នុងការផ្លាស់ប្តូររបៀបដែលមនុស្សធ្វើអន្តរកម្មជាមួយកុំព្យូទ័រ និងទទួលបាននូវបរិបទដែលថ្មីអាចជួយដល់អ្នកប្រើប្រាស់បានច្រើន។
យ៉ាងណាមិញឃើញថាសន្ទុះអ្នកប្រើប្រាស់ ChatGPT-4o កំពុងស្ទុះឡើងខុសធម្មតា ជាពិសេសអ្នកដែលចូលចិត្តបំលែងរូបភាពតាមតម្រូវការ ការងារ ការសិក្សា អជីវកម្មជាដើម។ ឥឡូវនេះមកដឹងពីអត្ថប្រយោជន៍នៃកម្រិតរូបភាពទាំងអស់គ្នាថា ChatGPT-4o មានអ្វីប្លែកខ្លះទើបបានជាមនុស្សមួយចំនួនធំនិយាយថា AI ម៉ូឌែលនេះអាចជំនួសការងារ Graphic Designer បាន។
1/ Studio Gibli style portraits: ប្រធានបទនេះកំពុងពេញនិយមខ្លាំងនៅលើបណ្ដាញសង្គម។ ដែលមុខងារមួយនេះអាចបំលែងរូបភាពទៅជាប្រភេទ Animation Cartoon ដោយដូចទៅនឹងរូបភាពពិតដែលយើងបានបំលែង។
2/ Life-like photos: មុខងារមួយនេះអាចបំលែងរូបភាពពីសកម្មភាពយើងទៅជារូបនរណាម្នាក់ដែលមើលទៅដូចទៅនឹងមនុស្សពិតៗ។
3/ Movie posters: មុខងារមួយនេះពេញនិយមនៅពេលដែលអ្នកស្រលាញ់វិស័យភាពយន្តបានយករូបមួយសន្លឹកទៅឲ្យ AI បង្កើតចេញជា Poster រឿង ជាមួយចំណងជើង ពណ៌ រចនារូប បានយ៉ាងស្រស់ស្អាត និងត្រូវជាមួយសាច់រឿងដែលយើងចង់បាន។
4/ Photorealistic whiteboards and blackboards: មុខងារមួយនេះអាចបំលែងរូបទៅជាអក្សរដែលមានស្រាប់នៅលើក្តារខៀន ប្រៀបដូចជាអ្នកកំពុងតែរៀនជាមួយនឹងតួអក្សរទាំងនោះដោយយើងអាចស្នើឲ្យអក្សរដែលយើងចង់សរសេរនៅលើក្តារមួយនោះតាមដែលអ្នកចង់បាន ដែលប្រៀបដូចជាការបង្រៀនពិតៗក្នុងថ្នាក់រៀន។
5/ Turn a podcast to Ghibli animation (បម្លែងផតខាសទៅជារូបភាពជីវចល)៖ ថតរូបណាមួយលើអេក្រង់ បញ្ជូនចូលទៅក្នុង ChatGPT សម្រាប់រូបរាងបែប Ghibli បន្ទាប់មក បញ្ចូលរូបភាព និងសំឡេងទៅក្នុង HedraLabs សម្រាប់ធ្វើសកម្មភាពមាត់ត្រាប់តាម ជាប្រភេទវីដេអូ។
6/ Fake Screenshot: មុខងារនេះសឹងតែមិនជឿថា AI បង្កើតបានសឹងតែដូចឯកសារ 100% ចង់បង្កើតវិក័យប័ត្រ រូបភាពឯកសារការងារ អជីវកម្ម បានយ៉ាងងាយ និងដូចពិតៗ។
7/ Some limitations: ការកែសម្រួលរូបថត Original ទៅជារូបភាពមួយទៀតតាម Style ផ្សេងដែលអ្នកចង់បាន បើប្រឡេកមើលមួយភ្លេតវាសឹងតែដូចរូបភាពពិតមួយរយភាគរយ។
8/ Poster for business: សម្រាប់អ្នកដែលចង់ឲ្យ AI បំលែងរូបសម្រាប់មុខទំនិញអជីវកម្មអ្នកអាចពឹងឲ្យ AI មួយនេះជួយបានដោយគ្រាន់តែប្រាប់ពីព័ត៌មានលម្អិតនៃផលិតផលដែលអ្នកចង់ឲ្យ AI បំលែងលទ្ធផលចេញមកេះ គឺលើសការរំពឹងទុក និងនឹងស្មានមិនដល់ថា AI មួយនេះអាចធ្វើអ្វីៗបានគ្រប់យ៉ាង។
ខាងក្រោមនេះជារូបភាពបង្ហាញពីលទ្ធផលក្នុងការបំលែងរូបភាពរបស់ ChatGPT-4o និងមានមុខងារជាច្រើនទៀតដែលអ្នកទាំងអស់គ្នាចង់បំលែងដូចជា៖ Ghibli, Studio, Pixar, 8-bit, Rick & Morty LEGO, Movie Poster, Simpson, Original
គូសបញ្ជាក់ផងដែរថា ChatGPT-4o អាចប្រើបាន កម្រិតឥតគិតថ្លៃ៖ ផ្តល់ការចូលប្រើប្រាស់ដែលមានកំណត់ចំពោះ GPT-4o។ នៅពេលដែលវាផុសការកំណត់ នឹងប្តូរទៅប្រើ GPT-4o mini វិញ។ ChatGPT Plus៖ មានតម្លៃ 20 ដុល្លារក្នុងមួយខែ វាផ្តល់ការចូលប្រើប្រាស់ GPT-4 និង GPT-4o ជាមួយនឹងដែនកំណត់នៃការប្រើប្រាស់ខ្ពស់ជាងមុន។ ChatGPT Pro៖ មានតម្លៃ 200 ដុល្លារក្នុងមួយខែ វាផ្តល់ល្បឿនលឿនជាង ដំណើរការល្អជាង GPT ទូទៅ និងការចូលប្រើប្រាស់ស្ទើរតែគ្មានដែនកំណត់ចំពោះ GPT-4 និង GPT-4o។ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចង់ប្រើប្រាស់អ្នកទាំងអស់គ្នាអាចចូលទៅកាន់វេបសាយ chatgpt.com នៅលើកម្មវិធី Chrome រួចមក Login Account Gmail អ្នកទាំងអស់គ្នារួចជ្រើសយកម៉ូដែល ChatGPT-4o កន្លែង Model Option ជាការស្រេច។
អត្ថបទដោយ៖ ងួន ឃុនណា