លែងជាបញ្ហា! ចង់ឱ្យអាជីវកម្មជោគជ័យក្នុងសម័យឌីជីថល BizAdvisor អាចជួយអ្នកបានមួយចប់
Khunna - ឃុនណា
APRIL 21 2026
ឌីជីថល
11 views
2 mins read

BizAdvisor គឺជាក្រុមហ៊ុនប្រឹក្សាយោបល់អាជីវកម្មឌីជីថល (Digital Business Consultancy) និងគណនេយ្យដែលមានមូលដ្ឋាននៅកម្ពុជា គឺសំដៅទៅលើសេវាកម្ម និងផលិតផលបច្ចេកវិទ្យាដែលត្រូវបានផ្តល់ជូនដោយក្រុមហ៊ុនដែលមានឈ្មោះថា BizAdvisor ដើម្បីជួយដល់អាជីវកម្មនានានៅកម្ពុជា។

458760236 491711250345091 4128269904930742443 N

សេវាកម្ម BizAdvisor មួយចំនួនរួមមាន៖

  • ការអភិវឌ្ឍកម្មវិធី Software និងគេហទំព័រ (Software and Website Development)
  • ការគាំទ្រផ្នែកបច្ចេកវិទ្យា (Technology support)
  • សេវាកម្មគណនេយ្យនិងពន្ធដារ (Accounting & Tax)
  • ការគ្រប់គ្រងប្រាក់ខែ (Payroll)
  • សេវាកម្មច្បាប់ (Legal) 
  • ការផ្ដោតលើអាជីវកម្ម SME ក្នុងស្រុក
  • មានគោលដៅច្បាស់លាស់ដើម្បីផ្ដល់ប្រព័ន្ធគ្រប់គ្រង Software ទៅដល់អាជីវកម្ម SME នៅកម្ពុជា នេះបង្ហាញថា BizAdvisor បានយល់ដឹងពីតម្រូវការជាក់ស្ដែង និងបញ្ហាប្រឈមរបស់អាជីវកម្មក្នុងស្រុក ដូចជាការខ្វះខាតចំណេះដឹងលើផ្នែកឌីជីថល ការគ្រប់គ្រងគណនេយ្យ និងភាពស្មុគស្មាញនៃច្បាប់អាជីវកម្មមួយចំនួនក្នុងស្រុកជាដើម។

536161559 745729004943313 2745388597414318632 N

ដំណោះស្រាយបច្ចេកវិទ្យាដែលសម្រួលការងារ

  • ប្រព័ន្ធគ្រប់គ្រងរបស់ BizAdvisor រួមមាន EASY ACCOUNTING, EASY ECOMMERCE និង EASY POINT OF SALE។ ការប្រើប្រាស់ឈ្មោះ EASYគឺឆ្លុះបញ្ចាំងពីគោលបំណងចម្បងរបស់យើង ក្នុងការផ្តល់នូវដំណោះស្រាយដែលងាយស្រួលបំផុត (Simplicity) ស័ក្តិសមសម្រាប់សហគ្រិនគ្រប់រូប បើទោះបីជាមិនមានជំនាញបច្ចេកទេសស៊ីជម្រៅក៏ដោយ។
  • ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងដែលផ្អែកលើបច្ចេកវិទ្យា Web-based Application បានផ្តល់នូវភាពងាយស្រួល និងភាពបត់បែនខ្ពស់សម្រាប់អាជីវកម្មទំនើប ដោយអ្នកប្រើប្រាស់អាចចូលទៅកាន់ប្រព័ន្ធដើម្បីធ្វើការងារបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង តាមរយៈឧបករណ៍គ្រប់ប្រភេទមិនថាជាទូរស័ព្ទដៃ ឬកុំព្យូទ័រឡើយ។ លើសពីនេះទៅទៀត រាល់ទិន្នន័យទាំងអស់ត្រូវបានរក្សាទុក និងផ្ដុំនៅកន្លែងតែមួយ (Centralized Data) ដែលជួយឱ្យម្ចាស់អាជីវកម្មងាយស្រួលក្នុងការតាមដាន និងគ្រប់គ្រងបណ្ដាសាខាទាំងអស់បានយ៉ាងច្បាស់លាស់។

481336575 616215114561370 5058997631661543764 N

គូសបព្ជាក់ផងដែរថា BizAdvisor គឺឈានមុខគេលើដំណោះស្រាយអាជីវកម្មឌីជីថល តាមរយៈការផ្ដល់ជូនសេវាកម្មកម្រិតខ្ពស់ និងកម្មវិធីកុំព្យូទ័រដែលគួរឱ្យទុកចិត្តបំផុតនៅប្រទេសកម្ពុជា។ ដូច្នេះប្រសិនបើបងប្អូនដែលជាម្ចាស់អាជីវកម្មចង់យលដឹង ឬសួរនាំព័ត៌មានបន្ថែមពីការគ្រប់គ្រង និងសេវាកម្មអាជីវកម្ម សូមធ្វើការទាក់ទងតាមរយៈលេខ 015 661 661 និងតាមដាននៅលើគេហកទំព័រហ្វេសប៊ុកផ្លូវការរបស់ BizAdvisor។ 

535458091 746548644861349 7944371916059319953 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia