រាងស្អាតៗណាស់! មានលុយក្រោម ១ម៉ឺនដុល្លារក៏អាចទិញរថយន្តខ្លាញ់គោ ២ ម៉ូឌែលនេះបានដែរ
Khunna - ឃុនណា
MAY 8 2026
យានយន្ត
7 views
2 mins read

សាំងឡើងថ្លៃ តែមិនចង់ចំណាយច្រើនលើការទិញឡានអគ្គិសនី សាកងាកមកមើលរថយន្តអគ្គិសនីពីរម៉ូឌែលនេះ តម្លៃល្អសន្សំសំចៃខ្ពស់។ 

១./ Linxys A100C គឺជារថយន្តអគ្គិសនីជំនាន់ថ្មីដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់សុភាពនារី សិស្សសាលា និងបុគ្គលិកការិយាល័យដែលប្រាថ្នាចង់បានមធ្យោបាយធ្វើដំណើរប្រកបដោយភាពសន្សំសំចៃ និងភាពទាន់សម័យ។ ជាមួយនឹងរូបរាងតូចច្រឡឹង វាងាយស្រួលបំផុតក្នុងការបើកបរក្នុងក្រុង និងងាយស្រួលរកចំណត ទោះក្នុងទីធ្លាចង្អៀតក៏ដោយ។ ទោះបីជាមានតម្លៃត្រឹមតែ $9,990 ប៉ុន្តែ A100C ផ្ដល់នូវផាសុកភាពខ្ពស់ ជាមួយនឹងប្រព័ន្ធម៉ាស៊ីនត្រជាក់ដ៏ត្រជាក់ល្ហឹម និងកម្លាំងស្ទុះខ្លាំង បូករួមនឹងផ្ទៃខាងក្នុងទូលាយដែលលើសពីការរំពឹងទុក។

679141948 122120829729229954 9129062625581057667 N

ចំណុចសំខាន់ៗនៃរថយន្ត A100C

  • ត្រឹមតែ $9,990 ក្នុងឱកាសប្រូម៉ូសិន
  • ចំណាយត្រឹមតែ $3 សម្រាប់ការសាកភ្លើងមួយពេញ ដែលអាចបើកបរបានចម្ងាយដល់ទៅ 220km
  • បំពាក់អាគុយទំហំ 17.65kWh ដែលមានកម្លាំងខ្លាំង និងស្ថិរភាព
  • រាងតូច ងាយចត កម្លាំងស្ទុះល្អ និងម៉ាស៊ីនត្រជាក់ខ្លាំង
  • មានការធានាត្រឹមត្រូវរយៈពេល 3 ឆ្នាំ ឬ 50,000km

682448254 122120774409229954 5232944653625001022 N

ប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ជាវរថយន្ត A100C អាចទំនាក់ទំនងមកកាន់លេខ៖ 012 831 831 098 831 831 (Call & Telegram)។ ហ្វេសប៊ុកផេក Linxys Cambodia

២./ SENHO ជាប្រភេទឡានអគ្គិសនីដែលស្រស់ស្អាត ធំទូលាយ និងជាពិសេស មានតម្លៃល្អបំផុតក្នុងទីផ្សារកម្ពុជា។ ឱកាសពិសេសសម្រាប់អ្នកចង់បានរថយន្តថ្មី SENHO Cambodia នាំមកនូវភាពរំភើបអស្ចារ្យជាមួយរថយន្តអគ្គិសនីម៉ូឌែល SENHO Cloud ដែលមានរូបរាងតូចច្រឡឹង និងទាន់សម័យសាកសមជិះក្នុងទីក្រុង។ 

672691265 122109315309130558 8618782560762222559 N

ទោះបីតម្លៃល្អមែន​ តែរថយន្តSENHO ក៏មានបច្ចេកវិទ្យាជំនួយការបើកបរជាច្រើនដូចជា៖

  • បញ្ឆេះរថយន្តដោយ Smart Key
  • កាមេរ៉ាក្រោយជំនួយចូលចត
  • ភ្ជាប់ Bluetooth ជាមួយទូរស័ព្ទ
  • សេនស័រក្រោយជំនួយចូលចត
  • អេក្រង់កុងទ័រឌីជីថល
  • ប៊ូតុងបញ្ចារនឹងដៃចង្កូត
  • និងបច្ចេកវិទ្យាជាច្រើនទៀត
  • សាកថ្មម្ដងចំណាយអស់តែ 4,300 រៀលទេ
  • សាកថ្មម្ដងអាចជិះបានចម្ងាយពី 100 គីឡូទៅ 120 គីឡូអគ្គិសនីសុទ្ធ។ 

675131294 122109315405130558 1611873096908284876 N

ប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ជាវរថយន្ត SENHO Cloud សូមធ្វើការទាក់ទង ឬសួរនាំព័ត៌មានបន្ថែមទៅកាន់លេខ 012 949092 / 015 949092 / 099 607775 និងតាមដានគេហកទំព័រហ្វេសប៊ុកផ្លូវការរបស់ SENHO Cambodia

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia