ក្រុមហ៊ុន BYD គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយរបស់ចិន ដែលបានចាប់ផ្តើមអាជីវកម្មដំបូងក្នុងឆ្នាំ ១៩៩៥ ក្នុងនាមជាក្រុមហ៊ុនផលិតអាគុយ។ បច្ចុប្បន្ន BYD ត្រូវបានគេស្គាល់ជាច្រើនថាជា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ដ៏ល្អមួយនៅលើពិភពលោក។
ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនយក្សផ្នែកយានយន្តអគ្គិសនីរបស់ចិន ដែលថ្មីៗនេះ BYD បានប្រកាសចេញសាកល្បងរថយន្តទំនើបមួយគ្រឿន គឺ Yangwang U9 Xtreme នេះគឺជាការបង្កើតប្រវត្តិសាស្ត្រថ្មីរបស់ BYD ។ Yangwang U9 Xtreme បានក្លាយជារថយន្តផលិត (production car) ដែលមានល្បឿនលឿនបំផុតនៅលើពិភពលោក។
Yangwang U9 Xtreme បានបំបែកកំណត់ត្រានេះ កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៥ នៅឯទីលានសាកល្បង Papenburg ក្នុងប្រទេសអាល្លឺម៉ង់។ រថយន្តនេះបានសម្រេចល្បឿនដល់ទៅ ៤៩៦.២២ គីឡូម៉ែត្រក្នុងមួយម៉ោង (៣០៨.៣៣ ម៉ាយក្នុងមួយម៉ោង) ដែលបានវ៉ាដាច់កំណត់ត្រាចាស់របស់រថយន្ត Bugatti Chiron Super Sport 300+ ដែលមានល្បឿន ៤៩០.៤៨ គីឡូម៉ែត្រក្នុងមួយម៉ោង។
ប្រវត្តិសាស្ត្រថ្មីសម្រាប់ BYD និងឧស្សាហកម្មយានយន្តអគ្គិសនី ការបំបែកកំណត់ត្រាល្បឿនរបស់ Yangwang U9 Xtreme មិនត្រឹមតែជាជ័យជម្នះសម្រាប់ក្រុមហ៊ុន BYD ប៉ុណ្ណោះទេ តែជាចំណុចរបត់មួយសម្រាប់ពិភពយានយន្តអគ្គិសនីទាំងមូល។ ពីមុន មនុស្សជាច្រើនគិតថា រថយន្តអគ្គិសនីមិនអាចប្រកួតប្រជែងជាមួយរថយន្ត hypercar ដែលប្រើប្រាស់ប្រេងសាំងបានឡើយ ជាពិសេសលើល្បឿនអតិបរមា។
ប៉ុន្តែពេលនេះ Yangwang U9 Xtreme បានបង្ហាញថា បច្ចេកវិទ្យាអគ្គិសនី អាចផ្តល់នូវកម្លាំង និងល្បឿនដ៏លើសលប់។ កម្លាំងបច្ចេកវិទ្យា ម៉ូទ័រអគ្គិសនីចំនួន ៤ គ្រឿង (Quad-Motor Powertrain): នេះគឺជាបេះដូងនៃភាពអស្ចារ្យរបស់វា។ ម៉ូទ័រនីមួយៗផ្តល់ថាមពលទៅកង់រៀងៗខ្លួន ដែលអនុញ្ញាតឱ្យរថយន្តអាចគ្រប់គ្រងកម្លាំងបានយ៉ាងជាក់លាក់។
- បច្ចេកវិទ្យា BYD Blade Battery: U9 Xtreme ប្រើប្រាស់អាគុយប្រភេទ Blade Battery ដែលល្បីល្បាញដោយសារសុវត្ថិភាពខ្ពស់ និងសមត្ថភាពបញ្ចេញថាមពលបានល្អឥតខ្ចោះសូម្បីតែក្នុងលក្ខខណ្ឌល្បឿនលឿនខ្លាំង។
- ប្រព័ន្ធព្យួរ DiSus-X (Suspension System): ប្រព័ន្ធនេះមិនត្រឹមតែធ្វើឱ្យរថយន្តមានលំនឹងល្អប៉ុណ្ណោះទេ ថែមទាំងអាចជួយឱ្យរថយន្តលោតបានទៀតផង ដែលជាមុខងារពិសេសរបស់ U9 ស៊េរីធម្មតា។ ក្នុងករណី U9 Xtreme ប្រព័ន្ធនេះត្រូវបានកែច្នៃឱ្យកាន់តែរឹងមាំ ដើម្បីទ្រទ្រង់ល្បឿនដ៏លឿនបំផុត។ កត្តាដែលជួយបំបែកកំណត់ត្រា រាងរថយន្ត (Aerodynamic Design): រថយន្តនេះត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីកាត់បន្ថយការទប់ទល់របស់ខ្យល់ឱ្យនៅកម្រិតទាបបំផុត។ រាងដ៏រលោងរបស់វា ត្រូវបានសាកល្បងនៅក្នុងផ្លូវខ្យល់ (wind tunnel) ជាច្រើនដង ដើម្បីធានាថារថយន្តអាចបំបែកខ្យល់បានល្អនៅពេលរត់ក្នុងល្បឿនលឿនបំផុត។
- សំបកកង់ (Tires): ដើម្បីទ្រទ្រង់កម្លាំងនិងល្បឿនដ៏មហិមា សំបកកង់ពិសេសត្រូវបានប្រើប្រាស់ ដែលផលិតពីប្រភេទជ័រដ៏រឹងមាំ និងរចនាសម្ព័ន្ធប្លែកពីគេ ដើម្បីធានាថាវាអាចជាប់នឹងផ្លូវបានល្អ។
ការសាកល្បងនៅ Papenburg: ការសម្រេចកំណត់ត្រានៅទីលានសាកល្បង Papenburg ក្នុងប្រទេសអាល្លឺម៉ង់ គឺដោយសារទីលាននោះមានផ្លូវត្រង់វែង និងរៀបស្មើល្អ ព្រមទាំងមានកន្លែងកោងធំៗ ដែលអនុញ្ញាតឱ្យរថយន្តអាចរត់បង្កើនល្បឿនដោយសុវត្ថិភាព។ គូសបញ្ជាក់ផងដែរថា ភាពជោគជ័យរបស់ Yangwang U9 Xtreme គឺជាលទ្ធផលនៃការរួមបញ្ចូលគ្នារវាងកម្លាំងម៉ូទ័រអគ្គិសនីដ៏ខ្លាំងក្លា បច្ចេកវិទ្យាថ្មីបំផុត និងការរចនាដ៏ល្អឥតខ្ចោះ។ វាជាសញ្ញាមួយបង្ហាញថា ថ្ងៃអនាគតនៃយានយន្តល្បឿនលឿន នឹងកាន់តែមានទំនោរទៅរកអគ្គិសនី ។