អ្នកប្រើ Android គួរដឹង! មុខងារ ៥ ដែលធ្វើឲ្យទូរស័ព្ទអ្នកថតរូបបានច្បាស់ និងគុណភាព
Khunna - ឃុនណា
AUGUST 7 2025
អេឡិចត្រូនិក
10.3 K views
2 mins read

ការថតរូបឲ្យបានច្បាស់ល្អ និងមានគុណភាព គឺតម្រូវឱ្យអ្នកចេះប្រើប្រាស់បច្ចេកទេស និងមុខងារលើទូរស័ព្ទឱ្យបានត្រឹមត្រូវ រួមជាមួយការយល់ដឹងពីលក្ខខណ្ឌពន្លឺ និងការរៀបចំសមាសភាពផងដែរ។

Shutterstock 1391584058

ដើម្បីប្រើមុខងារទាំងនោះឱ្យបានត្រឹមត្រូវ អ្នកអាចធ្វើតាមការណែនាំដូចខាងក្រោមនេះ៖

១. មុខងារ HDR

មុខងារនេះភាគច្រើនមាននៅលើ Camera app របស់អ្នកស្រាប់។

  • របៀបប្រើ: ចុចលើរូបសញ្ញា "HDR" នៅលើអេក្រង់កាមេរ៉ារបស់អ្នក។ វាអាចជាអក្សរ HDR ឬរូបសញ្ញាតូចមួយ។
  • ពេលគួរប្រើ: ថតរូបនៅពេលថ្ងៃត្រង់ដែលមានពន្លឺខ្លាំង ឬថតទេសភាពដែលមួយផ្នែកងងឹត មួយផ្នែកភ្លឺ។
  • ពេលមិនគួរប្រើ: ថតរូបវត្ថុដែលកំពុងធ្វើចលនា ព្រោះអាចធ្វើឱ្យរូបថតព្រាល។

Ultrahdr Simulation

២. របៀប Portrait Mode

  • របៀបប្រើ: បើក Camera app រួចអូសទៅរកពាក្យ "Portrait" "Live Focus"
  • ពេលគួរប្រើ: ថតរូបមនុស្ស សត្វ ឬវត្ថុអ្វីមួយដែលអ្នកចង់ឱ្យលេចធ្លោពីផ្ទៃខាងក្រោយ។ ត្រូវប្រាកដថាអ្នកនៅចំងាយសមល្មមពីវត្ថុដែលអ្នកថត។

M Ngh Mf Umy Hk4swv Riie Zm7

៣. ការកំណត់ ISO និង Shutter Speed

មុខងារនេះមាននៅក្នុង "Pro Mode" "Manual Mode" របស់កាមេរ៉ា។

  • ISO: កំណត់ ISO ទាប (100-400) នៅពេលមានពន្លឺគ្រប់គ្រាន់ដើម្បីឱ្យរូបភាពច្បាស់ល្អ។ កំណត់ ISO ខ្ពស់ (800+) នៅពេលថតកន្លែងងងឹត។
  • Shutter Speed: ប្រើ Shutter Speed លឿន (1/1000s) ដើម្បីថតវត្ថុដែលធ្វើចលនាលឿន។ ប្រើ Shutter Speed យឺត (1s-10s) ដើម្បីថតទេសភាពពេលយប់ ឬថតរូបភ្លើងនៅពេលយប់។

637208940098338232 7432ce12d6

៤. របៀបប្រើ Pro Mode

  • របៀបប្រើ: បើក Camera app រួចអូសទៅរកពាក្យ "Pro"។ នៅទីនោះអ្នកនឹងឃើញជម្រើសដូចជា ISO, Shutter Speed, White Balance ជាដើម។
  • ពេលគួរប្រើ: នៅពេលដែលអ្នកចង់គ្រប់គ្រងការកំណត់ដោយខ្លួនឯងដើម្បីទទួលបានរូបភាពតាមបច្ចេកទេសជាក់លាក់។

Jn G Hx Bneu6v Kaur S4 M3 E5 W

. កម្រិត resolution

  • របៀបប្រើ: ចូលទៅកាន់ Settings របស់ Camera app រួចរកមើលពាក្យ "Image resolution" "Video quality" ហើយជ្រើសរើសកម្រិតដែលខ្ពស់បំផុត។
  • ពេលគួរប្រើ: គ្រប់ពេលដែលអ្នកចង់បានរូបភាពច្បាស់ល្អ ព្រោះកម្រិត resolution កាន់តែខ្ពស់ រូបភាពកាន់តែច្បាស់ ហើយអាចពង្រីកបានដោយមិនបាត់បង់គុណភាព។

 V4 460px Improve Photo Resolution on Android Step 3

គូសបញ្ជាក់ផងដែរថា វាក៏អាស្រ័យលើម៉ូឌែលទូរស័ព្ទ និងសេរ៊ីរបស់ទូរស័ព្ទ Android ដែរ ប្រសិនបើអ្នកទាំងអស់គ្នាបើកឃើញមុខងារទាំងអស់នេះអ្នកទាំងអស់គ្នាអាចអនុវត្តតាមវិធីខាងលើបាន។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia