លែងប្រើកម្លាំងមនុស្ស! ឧបករណ៍យន្តមួយនេះតូចតែខ្លឹម ខណៈអាចដាំបន្លែបានជាង ២០ តោនក្នុងមួយឆ្នាំ
Khunna - ឃុនណា
MARCH 16 2026
នវានុវត្តន៍
15 views
1 min read

យោងតាមប្រភពចុះផ្សាយរបស់ TechCrunch បានប្រាប់ឲ្យដឹងថាក្រុមហ៊ុន Canopii គឺជាក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្ម (AgTech) របស់សហរដ្ឋអាមេរិកដែលជាក្រុមហ៊ុន Startup ថ្មីបាននាំយកមនុស្សយន្តអាចដោះស្រាយបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់កសិផលបានយ៉ាងងាយនៅក្នុងផ្ទះ ដោយមិនចំណាយកម្លាំងធ្វើការហត់ដោយដៃច្រើនម៉ោងដូចមុន ងាយស្រួលប្រើ និងថែរក្សាដំណាំបន្លែថែមទៀតផង។

Canopii Logo  White  Removebg Preview

Canopii មិនមែនគ្រាន់តែជាកសិដ្ឋានក្នុងផ្ទះធម្មតានោះទេ ប៉ុន្តែវាគឺជាផ្លែផ្កានៃការតស៊ូ និងចក្ខុវិស័យដ៏មុតស្រួចរបស់លោក David Ashton ដែលបានបំប្លែងរូបភាពវាលកសិដ្ឋានបៃតងខ្ចីកណ្ដាលគ្រោះរាំងស្ងួត ឱ្យក្លាយជាបដិវត្តន៍កសិកម្មមនុស្សយន្តដ៏អស្ចារ្យ។

Tc Thumbnail (91)

តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិកម្មកម្រិតខ្ពស់ ផ្ទះកញ្ចក់របស់ Canopii អាចដាំដុះ និងប្រមូលផលបន្លែបានរហូតដល់ ១៨ តោនក្នុងមួយឆ្នាំ ដោយមិនចាំបាច់មានការចូលរួមពីមនុស្ស ប្រើប្រាស់ទឹកតិចបំផុត និងប្រើផ្ទៃដីត្រឹមប៉ុនតារាងបាល់បោះ ដែលអាចដំណើរការបានសូម្បីតែជាមួយចរន្តអគ្គិសនីតាមផ្ទះធម្មតា។

Canopii

អ្វីដែលធ្វើឱ្យ Canopii ជោគជ័យខុសពីក្រុមហ៊ុនដទៃ គឺយុទ្ធសាស្ត្រ ដើរឱ្យយឺត តែរឹងមាំដោយផ្តោតលើការកាត់បន្ថយចំណាយ និងការគ្រប់គ្រងធនធានយ៉ាងល្អឥតខ្ចោះ ដើម្បីនាំយកកសិផលស្រស់ៗមកដាក់នៅជិតដៃអ្នកប្រើប្រាស់បំផុត និងត្រៀមខ្លួនក្នុងការផលិតកសិដ្ឋានទាំងនេះឱ្យបានច្រើនសន្ធឹកសន្ធាប់ដូចជាការផលិតរថយន្តនាពេលអនាគត។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia