រថយន្តមួយទឹកប៉ុន្មានប្រភេទនេះទទួលបានការអនុគ្រោះពន្ធសូន្យភាគរយ ខណៈនេះជាស៊េរីឡានជាក់ស្តែង
Khunna - ឃុនណា
AUGUST 9 2025
យានយន្ត
12.9 K views
2 mins read

យោងតាមអនុក្រឹត្យស្ដីពីការដាក់អោយអនុវត្តពន្ធគយលើទំនិញនាំចូលពីអាមេរិកដែល ចេញសេចក្ដីប្រកាសដោយរាជរដ្ឋាភិបាលកម្ពុជា កាលពីព្រឹកថ្ងៃសុក្រទី ០៨ ខែសីហា ២០២៥​ នេះបានអោយដឹងថា ​រថយន្តដែលនាំចូលពីប្រទេសផ្សេងមកកាន់ទីផ្សារអាមេរិក កំពុងមានវត្តមានចរាចរណ៍នៅទឹកដីអាមេរិក ឬក៏រថយន្តមានដើមកំណើតនៅប្រទេសផ្សេងតែមានរោងចក្រផលិតនៅអាមេរិក គឺមិនទទួលបាននូវការអនុគ្រោះពន្ធ ០​ ភាគរយ សម្រាប់ការនាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជាឡើយ ពោលគឺរថយន្តដែលទទួលបាននូវការអនុគ្រោះពន្ធ ០ ភាគរយ​ ដាច់ខាតគឺជារថយន្តដែលមានដើមកំណើតនៅអាមេរិក និងជាប្រភេទរថយន្តថ្មីខ្លាញ់គោ ។ ហើយសម្រាប់រថយន្តមួយទឹកធម្មតាក៏មិនទទួល​បាននូវការអនុគ្រោះពន្ធ ០ ភាគរយដែរ ។

529697604 1171824048319396 2443858384846079801 N

ប៉ុន្ដែដោយយោងទៅតាមប្រសាសន៍ឯកឧត្ដម គុណ ញឹម រដ្ឋមន្រី្តប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការអនុវត្តពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាមេរិក បានលើកឡើងថា រថយន្តថ្មីដែលបានផលិតនៅសហរដ្ឋអាមេរិចកនាំចូលមកកាន់កម្ពុជា គឺទទួលបាននូវការអនុវត្តពន្ធគយ ០ ភាគរយ​ តែសម្រាប់រថយន្តមួយទឹកឬរថយន្តដែលប្រើប្រាស់រួចចាប់ពី ៥ ពាន់គីឡូម៉ែត្រគឺមិនអាចទទួលបាននូវការអនុគ្រោះពន្ធគយ ០ ភាគរយ​ឡើយ  

528540069 1171824078319393 570548553211936316 N

ក៏ប៉ុន្ដែមានរថយន្តមួយទឹកប៉ុន្មានប្រភេទនេះគឺអាចទទួលបាននូវការអនុគ្រោះពន្ធ ០ ភាគរយ​គឺ៖

. ជារថយន្តអាមេរិចដែលប្រើប្រាស់ក្រោមរយះចម្ងាយ ៥០០០ គីឡូម៉ែត្រ​

. ជារថយន្តអាមេរិចដែលផលិតត្រឹមឆ្នាំ ២០២៤​ ឬ ២០២៥

. ជារថយន្តដែលមិនមានប្រវត្តិបុកប៉ះ ឬធ្លាប់ជួសជុល 

ខាងក្រោមនេះជាឧទាហរណ៍នៃស៊េរីម៉ូឌែលឡានជាក់ស្តែង៖ 

  • Ford Ford F-150 Raptor R, Ford Bronco, Ford F250 , Ford Mustang, Ford Maverick, Ford Transit 

Ford

  • JeepJeep gladiator, jeep Wrangler, jeep grand Cherokee, jeep Sahara, jeep Mojave

Jeep D

  •  Ram Ram TRX , Ram 1500 , Ram rebel, Ram 2500

RAM

  • Dodge Dodge Challenger, Dodge charger, Dodge Durango…និងផ្សេងៗទៀតដូចដែលបានរៀបរាប់ពីលក្ខខណ្ឌខាងលើ។

Dorge

គូសបញ្ជាក់ផងដែរថា ខណៈពេលដែលនាំចូលមកកាន់ប្រទេសកម្ពុជា អ្នកដែលនាំចូលត្រូវសម្អាងថាជាដើមកំណើតនៃទំនិញ តាមទម្រង់ និងវិធីដែលកំណត់ដោយ អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia