មិនប្រើ Power Point ក៏បាន! ចង់បានស្លាយស្អាត ធ្វើលឿនរហ័ស ចូលប្រើវេបសាយ AI ៣ នេះ
Khunna - ឃុនណា
JUNE 25 2026
ឌីជីថល
924 views
2 mins read

ជាទូទៅ កម្មវិធី Microsoft PowerPoint តែងតែជាជម្រើសចម្បងសម្រាប់ការរចនាស្លាយបទបង្ហាញ។ ទោះជាយ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្ននេះ មានគេហទំព័របញ្ញាសិប្បនិម្មិត (AI) ដ៏ទំនើបៗជាច្រើន ដែលអាចជួយសម្រួលដល់ការរៀបចំស្លាយរបស់លោកអ្នកឱ្យកាន់តែមានភាពឆាប់រហ័ស ងាយស្រួល និងពោរពេញដោយរចនាបថច្នៃប្រឌិតប្រកបដោយវិជ្ជាជីវៈ។

How to Structure a Presentation Tips for Success

ខាងក្រោមនេះជាវេបសាយទាំង៣ដែលប្រើដោយឥតគិតថ្លៃ៖

. Canva Magic Design

ជាកម្មវិធីដ៏ល្បីល្បាញសម្រាប់ការរចនាក្រាហ្វិកគ្រប់ប្រភេទ ហើយថ្មីៗនេះពួកគេបានបន្ថែមមុខងារ Magic Design ដែលអាចឱ្យអ្នកបង្កើត presentation បានយ៉ាងលឿនដោយប្រើ AI

+ របៀបប្រើ

  • ចូលទៅកាន់គេហទំព័រ Canva ហើយបង្កើតគណនី (ឬចូលតាមគណនីដែលមានស្រាប់)
  • នៅទំព័រដើម (homepage) ស្វែងរក Magic Design Magic Presentation
  • បញ្ចូលប្រធានបទ ឬចំណងជើងដែលអ្នកចង់បង្កើតស្លាយ
  • ជ្រើសរើសរចនាប័ទ្ម (style) និងពណ៌ដែលអ្នកពេញចិត្ត
  • Canva នឹងបង្កើតស្លាយមួយឈុតដែលមានទាំងរូបភាព និងអត្ថបទដែលពាក់ព័ន្ធទៅតាមប្រធានបទរបស់អ្នក។

Bk7p G Yx5z Sg Z Lgv Td P Xz Qi 1200 80

. Tome

លើសពីការធ្វើ Slide គឺការបង្កើត "សាច់រឿង" ដោយប្រើ AI

ប្រសិនបើអ្នកទាំងអស់គ្នាធុញទ្រាន់នឹងការធ្វើ Slide បែបចាស់បុរាណ ហើយចង់បានអ្វីដែលថ្មីប្លែក និងមានឥទ្ធិពល Tome.app គឺជាជម្រើសដ៏អស្ចារ្យ។ Tome មិនមែនជាកម្មវិធីធ្វើ Presentation ធម្មតាទេ ប៉ុន្តែវាជា "AI-powered storytelling partner"

+ របៀបប្រើ

  • ទៅកាន់ tome.app ហើយ Sign in ជាមួយ Google
  • ចុចប៊ូតុង "Create" នៅខាងលើ។
  • វាយប្រធានបទដែលចង់បាន (ឧទាហរណ៍៖ "អត្ថប្រយោជន៍នៃបច្ចេកវិទ្យា") ក្នុងប្រអប់ខាងក្រោម រួចចុច Enter
  • AI នឹងបង្ហាញចំណងជើង Slide នីមួយៗ បើពេញចិត្តចុច Continue
  • AI នឹងរៀប Slide ឱ្យ (ទាំងអត្ថបទ និងរូបភាព)។ បងអាចចុចត្រង់ណាដើម្បីកែអក្សរ ឬដូររូបភាពតាមចិត្ត។

Gamma Ia Prensentaciones 1024x581 1

. Gamma

ជាដំណោះស្រាយដ៏ឆ្លាតវៃបំផុត។ នេះមិនមែនត្រឹមតែជាឧបករណ៍ធ្វើ Slide ធម្មតាទេ ប៉ុន្តែវាជា AI សហការីដែលយល់ពីអ្វីដែលអ្នកចង់បាន។

+ របៀបប្រើ

  • ចូលទៅកាន់គេហទំព័រ Gamma ហើយបង្កើតគណនី (ឬចូលតាមរយៈគណនី Google)
  • ចុចលើប៊ូតុង Create new ហើយជ្រើសរើស Text to deck
  • បញ្ចូលប្រធានបទដែលអ្នកចង់បង្កើត ឬចម្លងខ្លឹមសារដែលមានស្រាប់ទៅក្នុងប្រអប់ដែលគេបានរៀបចំ
  • ជ្រើសរើសប្រភេទ (ឧ. presentation, document) និងភាសាដែលអ្នកចង់បាន
  • Gamma នឹងចាប់ផ្ដើមបង្កើត slide ដោយស្វ័យប្រវត្តិ។ អ្នកអាចកែប្រែ design ឬបន្ថែមខ្លឹមសារតាមតម្រូវការបានយ៉ាងងាយស្រួល។

 Images (5)

 

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia