ការជ្រើសរើសសំបកកង់ដែលមានគុណភាព ត្រូវផ្ដោតលើផលិតផលដែលមានស្តង់ដារអន្តរជាតិច្បាស់លាស់ និងត្រូវបានទទួលស្គាល់ពីទីផ្សារធំៗដូចជាសហរដ្ឋអាមេរិក ឬអឺរ៉ុប។ ទន្ទឹមនឹងនេះ វាក៏ត្រូវតែជាសំបកកង់ដែលមានភាពធន់ រឹងមាំ និងរចនាឡើងស័ក្តិសមទៅនឹងស្ថានភាពផ្លូវនៅក្នុងប្រទេសកម្ពុជាផ្ទាល់ផងដែរ។ ការជ្រើសរើសចំផលិតផលដែលមានប្រភពរោងចក្រ និងក្រុមហ៊ុនចែកចាយផ្លូវការច្បាស់លាស់ មិនត្រឹមតែធានាសុវត្ថិភាពខ្ពស់ក្នុងការធ្វើដំណើរប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវទំនុកចិត្ត និងតម្លៃសមរម្យទៀតផង។ ដូច្នេះហើយសម្រាប់បងប្អូនអ្នកប្រើប្រាស់រថយន្តទាំងអស់លែងបារម្ភរឿងពិបាករកសំបកកង់គុណភាពខ្ពស់ទៀតហើយ ជាពិសេសមិនពិបាកក្នុងការទិញរាយថែមទៀតផង។

យើងសូមណែនាំជាមួយសំបកកង់ម៉ាក CROSSLEADER ដែលជាផលិតផលកម្រិតស្តង់ដារអន្តរជាតិ ផលិតផ្ទាល់នៅលើទឹកដីកម្ពុជា ត្រូវបានប្រកាសចែកចាយលក់ជាផ្លូវការនៅក្នុងទីផ្សារក្នុងស្រុកហើយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបងប្អូន ធានាថាទិញតែ ១ គ្រាប់ក៏លក់ជូនដែរ។

“ហេតុអ្វីបានជាអ្នកប្រើប្រាស់រថយន្តគួរតែជ្រើសរើសសំបកកង់ CROSSLEADER?”
សំបកកង់ CROSSLEADER ត្រូវបានផលិតឡើងដោយរោងចក្រ "Newbustar" ដែលជារោងចក្រផលិតសំបកកង់រថយន្តខ្នាតយក្ស ទុនវិនិយោគរហូតដល់ ១៥០ លានដុល្លារសហរដ្ឋអាមេរិក លើផ្ទៃដីជាង ៤០ ហិកតា ដែលជារោងចក្រលំដាប់ថ្នាក់ពិភពលោក មានអាយុកាលជាង ១០០ ឆ្នាំ នៅខេត្តក្រចេះ។ រោងចក្រនេះបំពាក់ដោយបច្ចេកវិទ្យាស្វ័យប្រវត្តិកម្មទំនើបៗ ចុងក្រោយបង្អស់ និងមានសមត្ថភាពផលិតបានរហូតដល់ទៅ ៨,៥ លានគ្រាប់ក្នុងមួយឆ្នាំ សម្រាប់នាំចេញទៅកាន់ទីផ្សារពិភពលោក។
រោងចក្របានអនុវត្តយ៉ាងតឹងរ៉ឹងបំផុតតាមស្តង់ដារផលិតកម្មអន្តរជាតិ ជាពិសេសស្តង់ដារដ៏ម៉ឺងម៉ាត់របស់សហរដ្ឋអាមេរិក៖
- ៨០% នៃសំបកកង់ដែលផលិតបាន គឺនាំចេញទៅទីផ្សារធំៗដូចជា សហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល។
- ២០% ទៀត ត្រូវបាននាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងតំបន់ផ្សេងៗ។
នេះសរបញ្ជាក់ថា សំបកកង់ CROSSLEADER ដែលបងប្អូនកំពុងប្រើប្រាស់ក្នុងស្រុកសព្វថ្ងៃ គឺមានគុណភាពអន្តរជាតិដូចគ្នាទៅនឹងសំបកកង់ដែលគេប្រើប្រាស់នៅអាមេរិក និងអឺរ៉ុបដែរ។

ដូច្នេះប្រសិនបើបងប្អូនទាំងអស់គ្នាចង់បានសំបកកង់ឡានដែលធន់ គុណភាពអាមេរិក តម្លៃសមរម្យ ជាពិសេសសុវត្ថិភាពស្របពេលធ្វើដំណើរ និងផលិតដោយស្នាដៃកូនខ្មែរ សូមជ្រើសរើស CROSSLEADER។ ងាយស្រួលជាវ សេវាកម្មល្អ ទោះទិញត្រឹមតែ ១ គ្រាប់ក៏មានលក់ជូនដែរ។ ចំណាយលុយត្រូវ ទើបទទួលបានគុណភាព និងចំណេញទ្វេដងជាមួយសំបកកង់រថយន្ត CROSSLEADER CAMBODIA ។ ទំនាក់ទំនងជាវ ឬសាកសួរព័ត៌មានបន្ថែម៖ 098 522 578 (ក្រុមហ៊ុន RBR ចែកចាយផ្តាច់មុខ)
