មិនពិបាក! ចង់បានរូប 3D ច្រើនម៉ូដច្រើនស្ទាយ៍ អាចទាញយកតាមវេបសាយមួយនេះ
Sketchfab គឺជាវេទិកាដ៏ធំបំផុតមួយនៅលើពិភពលោកសម្រាប់ការផ្សព្វផ្សាយ ចែករំលែក និងស្វែងរកមាតិកា 3D (3D content) តាមរយៈអនឡាញ។ ប្រសិនបើអ្នកទាំងអស់គ្នាចង់បាន resources ទាំងអស់យកមកប្រើដោយ Free គឺអាចចូលទៅកាន់វេបសាយមួយឈ្មោះថា Sketchfab បាន។ សម្រាប់វេបសាយនេះគឺអនុញ្ញាតឲ្យអ្នកទាងអស់គ្នាទាញយក 3D Object ជាច្រើនប្រភេទផ្សេងៗគ្នាទៅតាមចំណង់ចំណូលចិត្ត ហើយអ្វីដែលកាន់ពិសេសគឺយើងអាចជ្រើសរើសប្រភេទ File បានទៀតផង។
- ស្វែងរកវត្ថុ 3D ដែលអ្នកចង់បាន
- ជ្រើសរើស Downloadable និង Free (បើចង់បានឥតគិតថ្លៃ)
- ត្រូវពិនិត្យមើល "License" មុននឹងប្រើប្រាស់សម្រាប់គោលបំណងពាណិជ្ជកម្ម
- ចុចទាញយក ហើយជ្រើសរើសប្រភេទឯកសារ (Format) ដែលសាកសម។
គូសបញ្ជាក់ផងដែរថា Sketchfab គឺជាវេទិកាអនឡាញឈានមុខគេមួយដែលត្រូវបានគេចាត់ទុកជា YouTube សម្រាប់ 3D Models ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាច បង្ហោះឬបង្ហាញ និងចែករំលែក មាតិកា 3D បានរាប់លាន។
