កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន - Ministry of Information និង នូវប្រសាសន៍របស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជូនជាដំណឹងថា ការប្រើប្រាស់រថយន្តអគ្គិសនី មានកំណើនគួរឱ្យកត់សំគាល់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងរ៉ែ និងថាមពល សង់ស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅតាមផ្លូវជាតិឱ្យបានច្រើន ដោយស្ថានីយសាកថ្មនៅតាមបណ្តាខេត្តគឺនៅមានកម្រិត និងសម្រាប់ទីក្រុងវិញឃើញថាមានច្រើនគួរឲ្យគត់សំគាល់។
ម្យ៉ាងវិញទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន បង្កើនការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ដអគ្គិសនីឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋដែលទិញយកទៅប្រើប្រាស់ជៀសវាងការឆាបឆេះ ឬជួសជុសដែលខុសទម្រង់អាចឈានដល់ការអសុវត្ថិភាពដល់អ្នកបើកបរ។