Department នគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្ត Thanh Hoa បានចាប់ខ្លួនជនសង្ស័យពីរនាក់ ដែលត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់គណនី Facebook ក្លែងក្លាយ ដើម្បីក្លែងបន្លំធ្វើជាសាច់ញាតិរបស់ជនរងគ្រោះ និងបោកប្រាស់ប្រាក់ជិត 1.5 ពាន់លានដុង (ប្រហែល 60,000 ដុល្លារអាមេរិក)។
យោងតាមសារព័ត៌មាន Vietnamnet Global បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងព្រហ្មទណ្ឌពីអ្នកស្រី ល.ធី.វី (កើតឆ្នាំ ១៩៦៣ រស់នៅក្រុងហាជុង ស្រុកហាជុង) ដែលបានរាយការណ៍ថា មានជនម្នាក់ក្លែងខ្លួនជាសាច់ញាតិបានទាក់ទងមកគាត់តាមរយៈ Facebook ហើយបោកបញ្ឆោតឱ្យគាត់ផ្ទេរប្រាក់ជាច្រើនចេញពីកុងធនាគារ។
ដោយទទួលស្គាល់ថា ករណីនេះជាទម្រង់នៃការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌបានបើកការស៊ើបអង្កេតជាបន្ទាន់។ ក្នុងរយៈពេលបួនថ្ងៃបន្ទាប់ពីទទួលបានពាក្យបណ្តឹង ដោយការឆែកឆេរលំនៅដ្ឋានរបស់ពួកគេបានរកឃើញទូរស័ព្ទដៃចំនួន ៤ គ្រឿង iPad ១ គ្រឿង កុំព្យូទ័រលើតុ ១ គ្រឿង និងប្រាក់សុទ្ធ ២៣៥ លានដុង (ប្រហែល ៩.៤០០ ដុល្លារអាមេរិក)។
នៅប៉ុស្តិ៍នគរបាល ជនសង្ស័យបានសារភាពថា ពួកគេបានស្រាវជ្រាវតាមអ៊ិនធឺណិតពីរបៀបបោកបញ្ឆោតជនរងគ្រោះដោយបង្កើតប្រវត្តិរូប Facebook ក្លែងក្លាយរបស់ប្រជាជនវៀតណាមដែលរស់នៅ និងធ្វើការនៅបរទេស។ បន្ទាប់មកពួកគេបានប្រើគណនីក្លែងក្លាយទាំងនេះដើម្បីទាក់ទងសាច់ញាតិពិតប្រាកដរបស់បុគ្គលទាំងនោះនៅវៀតណាម ដោយធ្វើពុតជាត្រូវការផ្ទេរប្រាក់ជាថ្នូរនឹងរូបិយប័ណ្ណបរទេស។
ដើម្បីអនុវត្តការបោកប្រាស់ ជនសង្ស័យបានទិញស៊ីមកាត និងទូរស័ព្ទដែលអាចបោះចោលបាន បន្ទាប់មកទាក់ទងជនរងគ្រោះរបស់ពួកគេ ដោយបញ្ចុះបញ្ចូលពួកគេឱ្យផ្ទេរប្រាក់ទៅគណនីធនាគារដែលផ្តល់ដោយក្រុមលាងលុយនៅលើ Telegram ។ ក្រៅពីករណីនៅថាញ់ហ័រ អ្នកទាំងពីរបានប្រព្រឹត្តិករណីបោកប្រាស់មួយផ្សេងទៀតនៅវួដឌិកវង់ហៅ ខណ្ឌកៅចើយ ទីក្រុងហាណូយ ដែលពួកគេបានបោកប្រាស់ជនរងគ្រោះម្នាក់ទៀតអស់ជិត ៣៥០ លានដុង (ប្រហែល ១៤.០០០ ដុល្លារអាមេរិក) និងអាជ្ញាធរកំពុងបន្តស៊ើបអង្កេត និងពង្រីកករណីនេះ។
គូសបញ្ជាក់ផងដែរថា ករណីបោកតាមអនឡាញនេះបានក្លាយជាប្រធានបទដ៏ក្តៅមួយដែលមានគ្រប់ទីកន្លែង និងទូរទាំងប្រទេស។ ក្នុងករណីនេះយើងគួរបង្ការទុក និងដឹងពីយុទ្ធសាស្រ្តទាំងនោះរបស់ជនឆបោក ជៀសវាងការបាត់បង់ទ្រព្យសម្បត្តិលុយកាក់នានា ព្រោះបច្ចុប្បន្ននេះបច្ចេកវិទ្យាកាន់តែទំនើប មនុស្សកាន់តែសេរីក្នុងការបោកតាមប្រព័ន្ធអនឡាញគ្រប់រូបភាព ដូច្នេះអ្នកទាំងអស់គ្នាគួរមានការប្រុងប្រយ័ត្នខ្ពស់ ទោះនៅកម្ពុជាយើងមិនទាន់មានករណីធំនេះកើតឡើងក៏ដោយ តែយ៉ាងណាក៏គួរបង្ការទុកតាមការប្រាប់ពីវិធីការពារខ្លួនពីការឆបោកអនឡាញតារយៈសារបង្ហោះរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីកន្លងទៅ។
អត្ថបទដោយ៖ ងួន ឃុនណា