ល្អដូចគេថា! មកស្គាល់ខ្សែស្រឡាយរថយន្ត Toyota ខណៈបច្ចុប្បន្នពេញនិយមជិះនៅខ្មែរច្រើនណាស់
Khunna - ឃុនណា
JULY 10 2025
យានយន្ត
701 views
2 mins read

Toyota គឺជាម៉ាករថយន្តឈានមុខគេមួយនៅកម្ពុជា ដោយសារតែលក្ខណៈពិសេសបួនយ៉ាងសំខាន់ៗ៖ គុណភាពខ្ពស់ ភាពធន់ រក្សាតម្លៃល្អ និង សន្សំសំចៃប្រេង។ កត្តាទាំងនេះធ្វើឱ្យ Toyota ជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកប្រើប្រាស់គ្រប់ស្រទាប់។ 

34478836051 2a7aa571f7

ខាងក្រោមនេះគឺជាខ្សែស្រឡាយរថយន្ត Toyota ដ៏ពេញនិយមមួយចំនួនដែលឃើញមានចរាចរណ៍ច្រើននៅលើដងផ្លូវក្នុងប្រទេសកម្ពុជា។

64321 Hr 1200x675

ប្រភេទរថយន្ត និងអត្ថប្រយោជន៍សំខាន់ៗ៖

1. ប្រភេទ SUV និង Crossover:

  • Toyota Highlander និង RAV4: ល្អសម្រាប់គ្រួសារ និងការប្រើប្រាស់ប្រចាំថ្ងៃ។​ អត្ថប្រយោជន៍៖ ផ្ទៃខាងក្នុងធំទូលាយ ផាសុកភាពខ្ពស់ និងងាយស្រួលបើកបរទាំងក្នុងក្រុង និងផ្លូវឆ្ងាយ។

2025 Toyota Rav4 101 6707e09a230c3

  • Toyota Land Cruiser / Prado: ស័ក្តិសមសម្រាប់អ្នកចូលចិត្តបិទផ្លូវ និងត្រូវការរថយន្តប្រណីត។អត្ថប្រយោជន៍៖ កម្លាំងខ្លាំង ធន់មាំអាចទៅបានគ្រប់ស្ថានភាពផ្លូវ និងមានតម្លៃលក់បន្តខ្ពស់។

Toyota Land Cruiser

Masthed Banner Homepage Rally and Fortuner 4

2. ប្រភេទ Pick-up និង MPV:

  • Toyota Hilux: រថយន្តភីកអាប់ដែលគេជឿទុកចិត្តបំផុត។ អត្ថប្រយោជន៍៖ ធន់មាំ អាចដឹកទំនិញបានច្រើន និងស័ក្តិសមសម្រាប់អាជីវកម្ម ឬការងារទូទៅ។
  • Toyota Alphard / Vellfire: រថយន្ត MPV ប្រណីត។ អត្ថប្រយោជន៍៖ ផាសុកភាពកម្រិតខ្ពស់សម្រាប់អ្នកដំណើរ មានកៅអីច្រើន និងបច្ចេកវិទ្យាទំនើបៗ។

To Ms Racing Toyota Alphard 1a 1024x576

  • Toyota Hiace: រថយន្តដឹកអ្នកដំណើរ ឬទំនិញ។ អត្ថប្រយោជន៍៖ ផ្ទៃខាងក្នុងធំទូលាយ ធន់មាំ និងងាយស្រួលថែទាំ។

3

3. ប្រភេទ Sedan

  • Toyota Camry និង Corolla Altis: ពេញនិយមសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ អត្ថប្រយោគន៍៖ បើកបរមានផាសុកភាព ការរចនាទាន់សម័យ និងជាពិសេសគឺការសន្សំសំចៃប្រេងល្អ (សម្រាប់ Camry Hybrid កាន់តែប្រសើរ)។

001 38 1734413095856 000

  • Toyota Prius: រថយន្ត Hybrid ដ៏ល្បីល្បាញ។ អត្ថប្រយោជន៍៖ សន្សំសំចៃប្រេងបានខ្ពស់បំផុត ជួយកាត់បន្ថយការចំណាយ និងជាជម្រើសល្អសម្រាប់បរិស្ថាន។

Im02759 1 Toyota Prius

Toyota Camry Masthead D

ជារួម រថយន្ត Toyota នៅតែជាជម្រើសដ៏ល្អបំផុតសម្រាប់ប្រជាជនកម្ពុជា ដោយសារវាផ្ដល់នូវតុល្យភាពល្អរវាង គុណភាព ភាពធន់ ប្រសិទ្ធភាពសន្សំសំចៃ និង តម្លៃសមនឹងគុណភាព។

Tcam Fleet Solution Masthead M

ប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ទិញ ឬសួរនាំព័ត៌មានអាចតាមដានតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ Toyota Cambodia ។​

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia