"ក្រសួងពាណិជ្ជកម្មសម្រេចផ្ដល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខរថយន្ត FORD ដល់ក្រុមហ៊ុន RMA Cambodia"
នៅថ្ងៃទី ០២ មេសា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសជាសាធារណៈនូវលិខិតផ្លូវការមួយ ដែលកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលើផលិតផលរថយន្ត គ្រឿងបន្លាស់ និងគ្រឿងតុបតែងម៉ាក "FORD" ឱ្យទៅក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក (RMA Cambodia) ជាអ្នកគ្រប់គ្រងពេញសិទ្ធិក្នុងព្រះរាជាណាចក្រកម្ពុជា។
យោងតាមលិខិតលេខ ១១០៤ ព.ណ.កសវណ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Ford Motor Company ដែលជាម្ចាស់ម៉ាកដើម បានផ្ដល់សិទ្ធិជាតំណាងចែកចាយមកឱ្យក្រុមហ៊ុន RMA Cambodia។ ក្នុងបញ្ជីខាងក្រោមនោះមានរថយន្តចំនួន ១៣ ត្រកូល (Series) សំខាន់ៗ ដែលរួមមានម៉ូឌែលរងជាច្រើនទៀត។

- សុពលភាព៖ សិទ្ធិផ្ដាច់មុខនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខា រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៦។
- កិច្ចការពារផ្លូវច្បាប់៖ ក្រោយរយៈពេល ៩០ ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ក្រុមហ៊ុន RMA Cambodia មានសិទ្ធិប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការច្បាប់រារាំងរាល់ការនាំចូលទំនិញស្របគ្នា (Parallel Import) ដែលមិនមានការអនុញ្ញាត។
- ការអនុវត្តបន្ត៖ ក្រសួងតម្រូវឱ្យក្រុមហ៊ុនត្រូវចុះផ្សាយព័ត៌មានអំពីសិទ្ធិផ្ដាច់មុខនេះ តាមកាសែតក្នុងស្រុក និងបណ្ដាញសង្គមនានា ដើម្បីជាការជ្រាបជាសាធារណៈ និងធានាបាននូវការអនុវត្តតាមបទដ្ឋានគតិយុត្តជាធរមាន។
គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន RMA Cambodia ទទួលបានសិទ្ធិផ្ដាច់មុខតាមផ្លូវច្បាប់ក្នុងការចែកចាយរថយន្ត Ford ទាំង ១៣ ម៉ូឌែល (រួមទាំងស៊េរី Hybrid និងអគ្គិសនី) នៅក្នុងទីផ្សារកម្ពុជា។ ការផ្ដល់សិទ្ធិពិសេសនេះ ធ្វើឡើងក្នុងគោលបំណងធានានូវការប្រកួតប្រជែងដោយស្មោះត្រង់ និងផ្ដល់ទំនុកចិត្តដល់អតិថិជន ឱ្យទទួលបាននូវផលិតផលសុទ្ធ សេវាកម្មថែទាំត្រឹមត្រូវតាមស្ដង់ដារ និងការការពារអត្ថប្រយោជន៍ផ្សេងៗដោយផ្ទាល់ពីក្រុមហ៊ុនម្ចាស់ដើម។

ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ជាវ ឬសួរនាំព័ត៌មានបន្ថែមអំពីរថយន្តទាំង ១៣ ម៉ូឌែលខាងលើ សូមធ្វើការទាក់ទងទៅកាន់លេខ 078 333 748 | 016 333 785 ឬគេហកទំព័រផ្លូវការ Ford Cambodia។ ប្រសិនបើអ្នកទាំងអស់គ្នាទិញរថយន្តខ្លាញ់គោពីហាងផ្ទាល់នោះអ្នកទាំងអស់គ្នានឹងទទួលបានការធានាត្រឹមត្រូវ ទំនុកចិត្តខ្ពស់ សេវាកម្មរថយន្ត និងអត្ថប្រយោជន៍ជាច្រើនទៀតពីក្រុមហ៊ុន និងធានាជូនសុវត្ថិភាពថែមទៀតផង។

