ឱកាសមាសសម្រាប់នវានុវត្តន៍ករកម្ពុជាបញ្ចេញសមត្ថភាពលើឆាកអន្តរជាតិ FrancoTech Innovation Competition 2026 បានមកដល់ហើយ
Khunna - ឃុនណា
JULY 31 2026
ឱកាស
24 views
1 min read

កម្មវិធីពានរង្វាន់ប្រកួតប្រជែងនវានុវត្តន៍សម្រាប់ប្រទេសនិយាយភាសាបារាំង ឆ្នាំ២០២៦ "FrancoTech Innovation Competition 2026" ចាប់ផ្ដើមបើកទទួលពាក្យចូលរួមប្រកួតប្រជែងជាផ្លូវការហើយប្រទេសកម្ពុជា ជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួតប្រជែងនវានុវត្តន៍ ឆ្នាំ២០២៦ ដែលមាននវានុវត្តន៍ករមកពីបណ្តាប្រទេសនិយាយភាសាបារាំងចំនួន៩០ប្រទេសចូលរួមប្រកួតប្រជែង។

នេះជាឱកាសពិសេសមួយសម្រាប់នវានុវត្តន៍ករកម្ពុជាចូលរួមប្រកួតប្រជែងបង្ហាញពីផលិតផល សេវាកម្ម និងស្នាដៃនវានុវត្តន៏ឌីជីថលដោយផ្ដោតលើដំណោះស្រាយបច្ចេកវិទ្យាឌីជីថលនិងមានឱកាសឈ្នះពានរង្វាន់ដែលមានការទទួលស្គាល់ជាអន្ដរជាតិ។

759809876 1073933698481957 7068071481264575923 N

+ ប្រភេទនៃពានរង្វាន់

១. ពានរង្វាន់ឆ្នើមនវានុវត្តន៍ឌីជីថល

២. ពានរង្វាន់ឆ្នើមសហគ្រិនស្ត្រីបច្ចេកវិទ្យា

ក្រសួងប្រៃសណីយនិងទូរគមនាគមន៍ មានកិត្តិយសសូមអំពាវនាវដល់នវានុវត្តន៍ករ និងសហគមន៍ធុរកិច្ចថ្មីឌីជីថលកម្ពុជា ដែលមានផលិតផល ឬសេវាកម្មឌីជីថលដែលមានភាពច្នៃប្រឌិត​ ជួយជំរុញបរិវត្តកម្មឌីជីថលសម្រាប់សហគមន៍និយាយភាសាបារាំង ដាក់ពាក្យចូលរួមក្នុងការប្រកួតប្រជែងនេះឱ្យបានច្រើនកុះករ។

  • ២០២៤ រៀបចំនៅប្រទេសបារាំង 
  • ២០២៦ រៀបចំនៅប្រទេសកម្ពុជា
  • ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦
  • ដាក់ពាក្យឥឡូវនេះ៖ https://competition.francotech.gov.kh/

​​​​​​​ដៃគូរសហការជាមួយ Metfone

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia