ឈប់រអ៊ូទៀត! មូលហេតុ ៣ ដែលធ្វើឲ្យអ្នកប្រើ iPhone ឆាប់ពេញ Storage ដោយមិនដឹងខ្លួន
Khunna - ឃុនណា
APRIL 24 2025
អេឡិចត្រូនិក
2.1 K views
2 mins read

កម្មវិធីដែលធ្វើឱ្យទូរស័ព្ទ iPhone ងាយពេញកន្លែងផ្ទុកទិន្នន័យ កម្មវិធីដែលមានមេឌៀធំៗ (ដូចជា រូបថត និងវីដេអូ) ហ្គេមដែលមានទំហំទាញយកធំ និងកម្មវិធីដែលរក្សាទុកឃ្លាំងសម្ងាត់ ឬទិន្នន័យធំៗក្រៅបណ្តាញ អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ទំហំផ្ទុកក្នុងទូរសព័្ទ។

 I Phone Storage Almost Full iOS 15 Image

Social Media Apps: កម្មវិធីបណ្ដាញសង្គម៖ កម្មវិធីដូចជា Instagram, Facebook, Snapchat, YouTube, Telegram ច្រើនតែរក្សាទុករូបភាព និងវីដេអូច្រើន ដែលអាចប្រើប្រាស់ទំហំផ្ទុកធំបាន។ អ្នកគួរតែសម្អាត (Clear) ចោលរាល់រូបភាព វីដេអូដែលមិនចាំបាច់ដោយបានផ្ទុកក្នុងកម្មវិធីទាំងនោះ សម្រាប់កម្មវិធី Telegram គួរតែ១សប្តាហ៍ Clear ចោលមួយដងក្នុង Data Storage, សម្រាប់កម្មវិធី YouTube គួរតែកាត់បន្ថយការ Download វីដេអូទុកព្រោះវាក៏ជាមូលហេតុងាយពេញ Storage ផងដែរ, សម្រាប់អ្នកដែលមាន App Google Photo គឺងាយបំផុតនៅពេលដែលយើងបានផ្ទុករូបភាព និងវីដេអូជាច្រើនក្នុង Data Storage ដែល Link ជាមួយ កម្មវិធី Albums Photos

 79e19473 3670 455a 88e2 0199ef4a5965 Cover

Gaming Apps កម្មវិធីហ្គេម៖ ជាពិសេសហ្គេមដែលមានក្រាហ្វិកកម្រិតខ្ពស់ ឬទំហំទាញយកធំ អាចប្រើប្រាស់ទំហំផ្ទុកច្រើននៅលើ iPhone របស់អ្នក។ យល់ល្អកុំដំឡើងក្រាហិក Game ខ្ពស់ពេកព្រោះវាអាចធ្វើឲ្យឆាប់ពេញ Storage អាចឆាប់ក្តៅទូរស័ព្ទពេលលេង ងាយឆេះអេក្រង់ក៏ថាបាននៅពេលដែល GB ទូរស័ព្ទតូចពេក។

Mgp Cover 01 1 1

Media Streaming Apps កម្មវិធីចាក់ផ្សាយមេឌៀ៖ កម្មវិធីដូចជា Netflix Spotify ឬលុប projects ក្នុងកម្មវិធីកាត់តវីដេអូ ឬប្រភេទវីដេអូដែលអាចរក្សាទុកពីការ Download ដែលអាចបណ្ដាលឱ្យមានបញ្ហាទំហំផ្ទុកផងដែរ ប្រសិនបើអ្នកទាញយកមាតិកាទាំងនោះច្រើនលើសកម្រិត។

 0x0

គូសបញ្ជាក់ផងដែរថា ប្រសិនបើអ្នកទាំងអស់គ្នាចង់ដឹងថាទូរស័ព្ទឆាប់ពេញ Storage ដោយសារអ្វីនោះ​ អ្នកទាំងអស់គ្នាអាចចូលឆែលមើលតាមរយៈ Setting + General + iPhone Storage នោះវានឹងបង្ហាញពីទិន្នន័យដែលបានផ្ទុកលើទូរស័ព្ទ និងប្រាប់ពីទំហំ GB ដែលអ្នកបានប្រើ និងនៅសល់។​ នេះជាការពន្យល់បន្ថែមពីរបៀបប្រើ Apple Support

iPhone Storage

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia