ផ្ទុះការភ្ញាក់ផ្អើល! GitHub ត្រូវហេគឃ័រលួចចូលប្រព័ន្ធផ្ទៃក្នុង និងលួចទិន្នន័យកូដជាង ៣,០០០
Khunna - ឃុនណា
MAY 21 2026
ឌីជីថល
151 views
1 min read

ក្រុមហ៊ុន GitHub ដែលជាបុត្រសម្ព័ន្ធរបស់ Microsoft បានបញ្ជាក់ជាផ្លូវការថា ខ្លួនត្រូវបានហេគឃ័រវាយប្រហារ និងលួចយកទិន្នន័យចេញពីកូដផ្ទៃក្នុង ចំនួនប្រហែល ៣,៨០០។ តាមការស្រាវជ្រាវបឋម ហេគឃ័របានលួចចូលតាមរយៈការប្រើប្រាស់កម្មវិធីជំនួយ VS Code extension ដែលមានបង្កប់មេរោគ (Poisoned extension) នៅលើឧបករណ៍កុំព្យូទ័ររបស់បុគ្គលិក GitHub ម្នាក់ ដើម្បីលួចយកលេខសម្ងាត់ និង Token ផ្សេងៗ។

GitHub Hack Scare Attackers Claim They Stole Internal Source Code Thousands of Private Repositories now up for Sale 1779261938272 1280x720

ទោះជាយ៉ាងណា ក្រុមហ៊ុនបានបញ្ជាក់ថា មកទល់ពេលនេះ ពួកគេមិនទាន់រកឃើញភស្តុតាងណាមួយដែលបង្ហាញថា ទិន្នន័យរបស់អតិថិជននៅខាងក្រៅប្រព័ន្ធផ្ទៃក្នុងរងផលប៉ះពាល់នោះឡើយ។ បច្ចុប្បន្ន ក្រុមហេគឃ័រឈ្មោះ TeamPCP បានចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ហើយកំពុងប្រកាសលក់ទិន្នន័យទាំងនោះនៅលើវេទិកាឧក្រិដ្ឋកម្មបច្ចេកវិទ្យា ខណៈដែលក្រុមដដែលនេះក៏ធ្លាប់មានប្រវត្តិហេគលួចទិន្នន័យពីគណៈកម្មការអឺរ៉ុប តាមទម្រង់ស្រដៀងគ្នានេះផងដែរ។

GitHub Internal Repository Breach 1

ករណីនេះបានឆ្លុះបញ្ចាំងពីនិន្នាការថ្មីរបស់ក្រុមហេគឃ័រ ដែលកំពុងបង្កើនការវាយប្រហារលើឧបករណ៍ ឬកម្មវិធីជំនួយ របស់អ្នកសរសេរកូដ ដើម្បីជាឈ្នាន់ឈានទៅសម្រេចការលួចទិន្នន័យខ្នាតធំពីក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗ ដូចដែលក្រុមហ៊ុន OpenAI ក៏ធ្លាប់ជួបប្រទះក្នុងករណីដាច់ដោយឡែកមួយកាលពីពេលថ្មីៗនេះដែរ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia