មិនធម្មតា! Google Vids ចេញមុខងារថ្មីអាចបង្កើតតួអង្គ AI មុខដូចអ្នកប្រើប្រាស់ឱ្យដើរតួក្នុងវីដេអូបាន
Khunna - ឃុនណា
JULY 19 2026
ឌីជីថល
445 views
2 mins read

កាលពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០២៦​ កន្លងទៅនេះ Google បានប្រកាសធ្វើបច្ចុប្បន្នភាពដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅលើកម្មវិធី Google Vids ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបង្កើត «តួអង្គក្លែងធ្វើ (Digital Avatar)» ដែលមានរូបរាង និងសំឡេងដូចខ្លួនឯងបេះបិទ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែផ្ញើរូបថតសែលហ្វីចំនួន ១ សន្លឹក និងទម្លាក់សំឡេងថតរបស់អ្នកចូលទៅក្នុងប្រព័ន្ធ រួចទុកភារកិច្ចឱ្យ AI ដើរតួ ឬធ្វើបទបង្ហាញនៅក្នុងវីដេអូជំនួសមុខ ដោយមិនចាំបាច់ឱ្យអ្នកមកឈរថតនៅមុខកាមេរ៉ាផ្ទាល់ឡើយ។

1745955540 Google Vidds

ក្រៅពីការបង្កើតតួអង្គ AI ក្រុមហ៊ុន Google ក៏បានដាក់បញ្ចូលម៉ូដែល AI ជំនាន់ថ្មីគឺ Gemini Omni ទៅក្នុងកម្មវិធី Vids នេះផងដែរ។ មុខងារនេះជួយឱ្យអ្នកផលិតវីដេអូបានកាន់តែលឿន និងងាយស្រួល តាមរយៈការវាយបញ្ជាជាអក្សរ រួមផ្សំជាមួយរូបភាពយោងដែលអ្នកចង់បាន។ លើសពីនេះ វាក៏ដើរតួជាជំនួយការកែសម្រួលវីដេអូកម្រិតខ្ពស់ ដែលអាចជួយផ្លាស់ប្តូរផ្ទៃខាងក្រោយភ្លាមៗ សារ៉េពន្លឺវីដេអូដែលថតតាមទូរសព្ទឱ្យកាន់តែមានគុណភាព និងអាចបន្ថែមស្ទីល ឬ Effects ប្លែកៗជាច្រើនទៀតទៅតាមតម្រូវការ។

 ការវិវឌ្ឍដ៏ធំនេះ បានរុញច្រាន Google Vids ឱ្យដើរហួសពីមុខងារដើមរបស់ខ្លួន (ដែលគ្រាន់តែជាឧបករណ៍ជំនួយការធ្វើ Presentation នៅក្នុងការិយាល័យ) ក្លាយទៅជាប្រព័ន្ធផលិតវីដេអូដ៏ពេញលេញមួយ ។ តាមរយៈការដាក់បញ្ចូលវាទៅក្នុងកញ្ចប់ Google Workspace ក្រុមហ៊ុន Google កំពុងបង្ហាញគោលដៅច្បាស់លាស់ក្នុងការវាយលុកទីផ្សារអាជីវកម្ម សម្រាប់ការផលិតវីដេអូផ្សព្វផ្សាយផ្ទៃក្នុង ឬវីដេអូបណ្តុះបណ្តាលបុគ្គលិក ដែលធ្វើឱ្យវាក្លាយជាគូប្រជែងដ៏គួរឱ្យខ្លាចមួយរបស់កម្មវិធីល្បីៗដូចជា HeyGen, Synthesia និង Captions

Google Vids AI Avatar

ទោះជាយ៉ាងណាក៏ដោយ ដើម្បីទប់ស្កាត់ការយកបច្ចេកវិទ្យានេះទៅប្រើប្រាស់ក្នុងផ្លូវខុស ឬការបង្កើតវីដេអូបន្លំរូបភាព Google បានដាក់ចេញនូវវិធានការសុវត្ថិភាពយ៉ាងតឹងរ៉ឹងបំផុត។ តួអង្គ AI Avatar អាចបង្កើតបានតែជាមួយរូបរាងពិតដែលភ្ជាប់ទៅនឹងគណនី Google របស់ម្ចាស់ដើមប៉ុណ្ណោះ ហើយវីដេអូដែលផលិតចេញមកទាំងអស់ នឹងត្រូវបង្កប់ដោយស៊ីលជលផលមិនមើលឃើញដើម្បីបញ្ជាក់ថាជាស្នាដៃរបស់ AI។ បច្ចុប្បន្ន មុខងារនេះត្រូវបានកម្រិតឱ្យប្រើប្រាស់តែសម្រាប់អ្នកមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ និងស្ថិតក្នុងតំបន់មួយចំនួនដែលទទួលបានសិទ្ធិតែប៉ុណ្ណោះ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia