បច្ចុប្បន្ន មានឧបករណ៍ AI (AI Tools) ជាច្រើនដែលត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលដល់ការងារប្រចាំថ្ងៃ ប៉ុន្តែភាគច្រើនតម្រូវឱ្យមានការបង់ប្រាក់ ទើបអាចប្រើមុខងារពិសេសៗបាន។ យ៉ាងណាមិញ ពេលនេះក្រុមហ៊ុន Google បានបញ្ចេញនូវបច្ចេកវិទ្យា AI ថ្មីៗដែលអនុញ្ញាតឱ្យយើងប្រើប្រាស់បានដោយឥតគិតថ្លៃ ជាមួយសមត្ថភាពដ៏អស្ចារ្យលើសពីការរំពឹងទុក។

តាមរយៈការប្រើប្រាស់ Prompts ងាយៗលោកអ្នកអាច៖
- បង្កើតវីដេអូ (Video Generation): បំប្លែងគំនិត ឬអត្ថបទឱ្យទៅជាវីដេអូមានចលនា (បច្ចេកវិទ្យា Veo)។
- បង្កើតបទភ្លេង (Music Generation): បង្កើតតន្ត្រីតាមស្ទីលដែលអ្នកចូលចិត្ត (តាមរយៈ MusicFX)។
- បង្កើតរូបភាព (Image Generation): បង្កើតរូបភាពច្នៃប្រឌិតកម្រិតខ្ពស់ (តាមរយៈ ImageFX)។
របៀបប្រើប្រាស់
- ចូលទៅកាន់ Browser រួចវាយពាក្យថា Labs.google/fx ឬ Video FX ក៏បានដែរ
- ធ្វើការ Sign up ជាមួយនឹងគណនីរបស់អ្នក
- បន្ទាប់មកអ្នកនឹងឃើញមុខងារនីមួយៗនៃ Tool មួយនេះ
- ប្រសិនបើចង់បង្កើតបទភ្លេងគ្រាន់តែចូលទៅកាន់ MusicFX រួចធ្វើការបញ្ចូល Prompt ទៅតាមរស់ជាតិរបស់អ្នក ហើយចុចលើពាក្យ Generate ជាការស្រេច។
អ្វីដែលកាន់តែពិសេសនោះ គឺឧបករណ៍ទាំងអស់នេះត្រូវបានរចនាឡើងមកដើម្បីផ្ដល់ភាពងាយស្រួលបំផុត។ អ្នកមិនចាំបាច់មានជំនាញផ្នែករចនា ឬកាត់តឡើយ គ្រាន់តែបញ្ចូលអត្ថបទពិពណ៌នាពីអ្វីដែលអ្នកចង់បាន នោះ AI នឹងរៀបចំជូនអ្នកភ្លាមៗក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។
