ការថតរូបអេក្រង់ (Screenshot) ដោយគ្រាន់តែប្រើវិធីគោះពីក្រោយខ្នងទូរស័ព្ទពីរដង គឺជាបច្ចេកវិទ្យាដ៏ឆ្លាតវៃ និងទំនើបមួយ ដែលជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃឱ្យកាន់តែមានភាពរហ័សរហួន។ អត្ថន័យដ៏សំខាន់នៃមុខងារនេះ គឺការបង្កើនភាពងាយស្រួលកម្រិតខ្ពស់ និងការសន្សំពេលវេលា។ មុខងារនេះ គេហៅវាថា "Back Tap" (សម្រាប់ iOS) ឬ "Quick Tap" (សម្រាប់ Android)។
+ សម្រាប់ iPhone (iOS 14 ឡើងទៅ)
- ចូលទៅកាន់ Settings
- ជ្រើសរើស Accessibility
- ចុចលើពាក្យ Touch
- អូសចុះក្រោមគេបង្អស់ រួចយកពាក្យ Back Tap
- ជ្រើសរើស Double Tap (គោះ ២ ដង) រួចយកពាក្យ Screenshot ជាការស្រេច។


+ សម្រាប់ទូរស័ព្ទ Android (ដូចជា Google Pixel ឬ Samsung ជំនាន់ថ្មី)
- ចំពោះ Google Pixel៖ ចូលទៅ Settings > System > Gestures > Quick Tap រួចបើកវា ហើយជ្រើសរើស Take screenshot។
- ចំពោះ Samsung៖ ត្រូវប្រើប្រាស់កម្មវិធីជំនួយ Good Lock ទាញយកពី Galaxy Store រួចចូលទៅមុខងារ RegiStar ហើយជ្រើសរើស Back-Tap Action រួចកំណត់យកពាក្យ Screenshot។


គូសបញ្ជាក់ផងដែរថា ប្រសិនបើអ្នកបំពាក់ស្រោមទូរស័ព្ទកម្រាស់ក្រាស់ពេក ពេលខ្លះទូរស័ព្ទអាចនឹងមិនសូវទទួលស្គាល់ការគោះនោះទេ ដូច្នេះអាចសាកល្បងគោះបង្កើនកម្លាំងដៃបន្តិច ឬប្រើ Case ដែលស្តើងល្មម។
